ព័ត៌មាន
កើនឡើង៥០ដង! អ៊ីស្រាអែលសិក្សាឃើញ ដូសប្រភេទនេះចាក់ហើយបង្កើនអង្គបដិបក្ខខ្លាំង
Pheakdey Pao
October 22 2021
220 views

យោងតាមប្រភពចេញផ្សាយ jpost.com បានចុះផ្សាយពីការសិក្សាថ្មីរបស់អ៊ីស្រាអែល នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ស្តីពីកម្រិតដូសដែលបានចាក់ជូនក្រុមបុគ្គលិកវេជ្ជសាស្ត្រ ហើយអាចជួយបង្កើនអង្គបដិបក្ខខ្លាំងលើសលប់រហូតទៅដល់ ៥០ដង ឯណោះ។

របាយការណ៍ដែលបានបោះពុម្ភផ្សាយថ្មីៗនេះ នៅក្នុង Lancet Microbe ដោយវេជ្ជបណ្ឌិត Esther Saiag អនុប្រធានទទួលបន្ទុកព័ត៌មាន និងប្រតិបត្តិការនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Tel Aviv Sourasky បានពិនិត្យមើលលើប្រសិទ្ធភាពនៃការវ៉ាក់ស៊ាំង​ (Pfizer) ដូសជម្រុញ ទៅលើបុគ្គលិកមន្ទីរពេទ្យដែលមានសុខភាពល្អចំនួន ៣៤៦នាក់។ ក្នុងដំណើរការចាក់ដូសជម្រុញទៅលើបុគ្គលពេទ្យទាំង ៣៤៦នាក់នេះ គឺធ្វើឡើងតាំងពីខែសីហាមកម្ល៉េះ ដោយក្នុងនោះមានស្រី្តចំនួន ២១៥នាក់ (អាយុចន្លោះពី ៦៤ ទៅ ៧៣ ឆ្នាំ) ទទួលយកនូវថ្នាំបង្ការដូសទី៣នេះបន្ទាប់ពីចាក់ដូសទី២បានរយៈពេល៨ខែ។

ក្នុងការធ្វើតេស្តលទ្ធផលដំបូងបានរកឃើញថា នៅក្នុងខែសីហាកម្រិតមូលដ្ឋាននៃអង្គបដិប្រាណរបស់អ្នកដែលទទួលបានថ្នាំបង្ការដូសទី៣នេះ គឺមានត្រឹមតែ ៣.៦៧ ប៉ុណ្ណោះ ខណៈពេលបរិមាណនេះជា ចំនួនមួយមានកម្រិតទាបណាស់។ យ៉ាងណាមិញ ក្នុងរយៈពេលប្រមាណជា ១០ ថ្ងៃបន្ទាប់ពីចាក់ដូសទី ៣ គេក៏បានធ្វើតេស្តម្តងទៀត ដោយលទ្ធផលស្ទើរតែទាំងអស់ប្រមាណជា (៩៥.៧%) មានការកើនឡើងនៃអង្គបដិប្រាណជាង ១៥០។

តាមរយៈរបាយការណ៍ដដែលក៏បានពន្យល់បញ្ជាក់ឱ្យដឹងថា ការប្រមូលផ្តុំប្រូតេអ៊ីនប្រឆាំងនឹងការកើនឡើងត្រូវបានបង្កើតឡើងដោយការធ្វើតេស្ត ADVIA Centaur SARS-CoV-2 IgG ដែលផ្តល់នូវសន្ទស្សន៍តម្លៃរហូតដល់ ១៥០ ។ សន្ទស្សន៍ស្មើនឹងឬធំជាងមួយត្រូវបានចាត់ទុកថាមានប្រតិកម្ម។ ក្នុងនោះដែរវេជ្ជបណ្ឌិត Esther Saiag បានបន្តនិយាយថា“ យើងបានឃើញភ្លាមៗ បន្ទាប់ពីមានប្រជាជនទទួលបានវ៉ាក់ស៊ាំងដូសទីបីដែលធ្វើឱ្យសន្ទុះកូវីដរលកទី ៤ បានថយចុះ។ វេជ្ជបណ្ឌិត Esther Saiag បាននិយាយទៀតថា លទ្ធផលនេះអាចជួយរដ្ឋាភិបាលអ៊ីស្រាអែលធ្វើការសម្រេចចិត្តបន្តថា តើត្រូវការកម្រិតថ្នាំទី ៤ ដែរឬទេ? ខណៈដែលវ៉ាក់ស៊ាំងដូសទី៣ មានប្រសិទ្ធភាពបង្កើនអង្គបដិប្រាណខ្ពស់បែបនេះ៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#ព័ត៌មាន

ភ្ញាក់ផ្អើល! រកឃើញសាកសព ៧៣នាក់នៅវត្តប្រទេសថៃ ហើយចិញ្ចឹមក្រពើ ៦០០ក្បាល
Tror Sopheap
December 3 2024
1.2 K views

#ព័ត៌មាន

ប្រយ័ត្នផង! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
Tror Sopheap
November 8 2024
106 views

#ព័ត៌មាន

ខ្មែរអស្ចារ្យ! អង្ករខ្មែរជាប់ពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោក
Tror Sopheap
November 7 2024
114 views

#ព័ត៌មាន

តិចផ្តាសាយធំ! តំបន់នេះ មានភ្លៀងធ្លាក់ មានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥០%
Tror Sopheap
November 5 2024
115 views

#ព័ត៌មាន

សូមប្រយ័ត្ន! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៤៥%
Tror Sopheap
November 3 2024
107 views

#ព័ត៌មាន

សូមប្រុងប្រយ័ត្នផង! កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះកង្រីបានវិវត្តទៅជាព្យុះសង្ឃរាថ្ងៃទី៣១
Tror Sopheap
October 31 2024
177 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia