ព័ត៌មាន
ប្រទេស១នៅអ៊ឺរ៉ុប រៀបចំកម្មវិធីប្រកួតគេងរាល់ឆ្នាំយកជើងឯកឈ្នះទឹកប្រាក់៦ពាន់ដុល្លារ
Ouk Sreynuch
June 9 2023
1.9 K views

ការប្រកួតគេងត្រូវបានប្រារព្ធឡើងនៅប្រទេសអេស្ប៉ាញ ដំបូងគេបង្អស់ក្នុងឆ្នាំ២០១០ ខណៈការប្រកួតនេះត្រូវបានធ្វើដើម្បីលើកកម្ពស់ការគេងដែលមានសុខភាពល្អ។ ប្រទេសនៅអ៊ឺរ៉ុបមួយនេះបានរៀបចំការប្រកួតគេង National Siesta Championship នៅទីក្រុង Madrid ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករដោយអ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់រហូតដល់៦ពាន់ដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន curlytales ។

ចំពោះលក្ខខណ្ឌនៃប្រកួតនោះអ្នកចូលរួមត្រូវតែគេងលក់ឲ្យលឿនតាមអ្វីដែលអាចធ្វើទៅបានយ៉ាងហោចណាស់ត្រឹម២០នាទី ដោយគណៈកម្មការនឹងវិនិច្ឆ័យ​ឲ្យពិន្ទុលើ​ឥរិយាបថ​នៃការគេង សមត្ថភាព​ស្រមុក និង​ល្បឿន​ដែល​ពួកគេ​ដេក​។ មួយវិញទៀតសោតការប្រកួតនឹងចាប់ផ្ដើមធ្វើឡើងនៅក្រោយបាយថ្ងៃត្រង់ ដែលទីតាំងប្រកួតគេធ្វើនៅក្នុងផ្សារទំនើបដ៏មមាញឹកមានមនុស្សដើរចុះឡើងកុះករ។

បេក្ខជន បេក្ខនារីតម្រូវឲ្យស្លៀកខោជើងវែងមកប្រកួត ពួកគេមានពេលត្រឹមតែ២០នាទីប៉ុណ្ណោះសម្រាប់គេងឲ្យបានលង់លក់ ក្នុងអំឡុងពេលពួកគេកំពុងគេត្រូវបានតាមដានដោយឧបករណ៍វាស់ជីពចរដើម្បីកំណត់ថាតើពួកគេចំណាយពេលប៉ុន្មានក្នុងការងងុយគេង ហើយអ្នកដែលគេងបានលឿងជាង២០ នាទីនឹងទទួលបាន២០ពិន្ទុ។ ចំពោះអ្នកដែលគេងមានទីតាំងល្អ សម្លៀកបំពាក់ត្រឹមត្រូវតាមក្បួន និងគេងស្រមុកឮខ្លាំងក៏ត្រូវទទួលបានពិន្ទុផងដែរ។ ការ​ប្រកួត​ប្រជែង​នេះតែងតែ​ទទួល​បាន​ជោគជ័យ ហើយ​ប្រទេស​អេស្ប៉ាញ​បាន​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​លើក​កម្ពស់​ការ​គេង​ឱ្យ​បាន​ល្អ​ក្នុង​ចំណោម​ប្រជាជន​របស់​ខ្លួន។

គួររំលឹកដែលថា បុរសជនជាតិអេក្វាឌ័រ អាយុ៦២ឆ្នាំ លោក Pedro Soria Lopez បានក្លាយជាជើងឯកដំបូងគេនៃពានរង្វាន់ National Siesta Championship ដោយលោកបានចំណាយពេលគេងឲ្យលង់លក់ត្រឹមតែ១៧នាទីប៉ុណ្ណោះ ៕

អត្ថបទដោយ៖ ស្រីណុច

Ouk Sreynuch
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូន! ខ្ញុំបាទជាអ្នកនិពន្ធផ្នែករោគស្រ្ដី ផ្លូវភេទ កីឡា។ នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 085 242 603 Telegram:Ouk Sreynuch

អត្ថបទសរុប៖ 125

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
4.9 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.5 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia