ព័ត៌មាន
ប្រយ័ត្នប្រយែងCDCប្រាប់ នេះជារោគសញ្ញាជំងឺMpox និងវិធីបង្ការកុំឱ្យកើតជំងឺនេះ
Thida Pet
August 26 2024
222 views

យោងតាមរយៈCDCកម្ពុជា បានបញ្ជាក់ឱ្យដឹងថា រហូតដល់ថ្ងៃទី២៤ ខែសីហា​ ឆ្នាំ២០២៤​,​ នាយកដ្ឋាន​ មិនទាន់រកឃើញករណីជំងឺ​ អឹមផក​ (mpox) ប្រភេទថ្មី​ Clad 1b ដែលជាមេរោគឆ្លងខ្លាំងនៅឡើយយទេ​ ។  នាយកដ្ឋានកំពុងតាមដានយ៉ាងសកម្មតាមព្រំដែន​ ចេញ-ចូល​ ទាំងអស់​ និងទូទាំងផ្ទៃប្រទេស​ ។

ជាការពិតណាស់ ទោះបីឥឡូវមិនទាន់មានការឆ្លងក៏ពិតមែន តែនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងCDC កម្ពុជា បានប្រាប់ពីរោគសញ្ញា និងវិធីការពារជំងឺMpoxដើម្បីចៀសវាង ការឆ្លងជំងឺនេះឡើងមក។

-របៀបឆ្លង

- តាមការរួមភេទគ្រប់ទម្រង់ជាមួយអ្នកជំងឺអ៊ីមផក និង ការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកមាត់ តំណក់តូចៗតាមផ្លូវដង្ហើមរបស់អ្នកជំងឺអ៊ីមផក។

- ឆ្លងតាមរយៈការប្រើប្រាស់សម្ភារដែលប្រឡាក់ប្រឡូក ជាមួយនឹងវីរុសអុតស្វា រួមមាន សម្លៀកបំពាក់ ពួក កន្សែង ឬសម្ភារ ស្លាបព្រាចាន កែវទឹក។ល។

- វីរុសអុតស្វា ឆ្លងពីម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈ ការប៉ះពាល់ផ្ទាល់ បើស្ត្រីមានផ្ទៃពោះឬឪពុកម្តាយ មានជំងឺអ៊ីមផក។

-វិធានការបង្ការការចម្លងជំងឺអឹមផក (Mpox)

-ប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និងចៀសវាងមានដៃគូរួមភេទច្រើន

-ចៀសវាងប៉ះពាល់ផ្ទាល់ ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអ៊ីមផក

-ចៀសវាងការប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពួកខ្នើយ ឬកន្សែងពោះគោ ឬ មាន ស្លាបព្រា ឬពែង ឬផ្ទៃនៃទីតាំង ដែលអ្នកមានជំងឺអឹមផកប្រើប្រាស់

-ចៀសវាងការប៉ះពាល់ផ្ទាល់ ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវ តាមមាត់របស់អ្នកជំងឺអឹមផក

-លាងសម្អាតដៃជាមួយទឹកនិងសាប៊ូ ដែលលាងដៃ ឬអាល់កុលលាងដៃ

-បុគ្គលដែលសង្ស័យ ឬបញ្ជាក់ថាមានជំងឺអ៊ីមផក ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែករហូតដល់ក្រមរ ជ្រុះអស់ និងទទួលលទ្ធផលអវិជ្ជមានវីរុសអុតស្វា

-បុគ្គលដែលផ្តល់ការថែទាំអ្នកជំងឺអឹមផកត្រូវការពារខ្លួន ដោយពាក់ម៉ាស់ លាងដៃ ពេលប៉ះពាល់ជាមួយអ្នកជំងឺ

-រោគសញ្ញាជំងឺmpox

បុគ្គលដែលមានរោគសញ្ញាដូចជា កន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ គ្រុនក្តៅ ដើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ។

ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ

បញ្ជាក់ថា​ ចាប់ពីឆ្នាំ២០២៣​ ដល់​ឆ្នាំ២០២៤​ នាយកដ្ឋានធ្លាប់បានរកឃើញជំងឺអឹមផកប្រភេទចាស់​ (Clade 2) ចំនួន២០​ករណី​ សុទ្ធតែភេទប្រុស​ និងបានព្យាបាលពីសំណាក់គ្រូពេទ្យជំនាញជាសះស្បើយទាំងអស់​៕

Mq

M Q1

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1243

អត្ថបទទាក់ទង

#ព័ត៌មាន

បង្កើនការប្រុងប្រយ័ត្ន! កម្ពុជាអាចមានភ្លៀងធ្លាក់ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើតំបន់ទាំង៣នេះ
Senghong Kong
September 13 2024
218 views

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
522 views

#ព័ត៌មាន

ត្រៀមអាវភ្លៀងត្រៀមឆត្រ ភ្លៀងនឹងបន្តធ្លាក់តាំងពីថ្ងៃទី២ដល់ទី៤ លើខេត្តទាំងនេះ
Thida Pet
September 2 2024
215 views

#ព័ត៌មាន

ក្រសួងសុខាភិបាល រៀបចំទីតាំងចត្តាឡីស័ក ជំងឺអឹមផក (Mpox)នៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ
Thida Pet
August 28 2024
19 views

#ព័ត៌មាន

អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា និង វិទ្យាល័យប្ញស្សីកែវ បានសហការរៀបចំវេទិកាប្រកួតនិយាយជាសាធារណៈអំពីសុខភាពបន្តពូជយុវវ័យ
Vuthea Morn
August 28 2024
14 views

#ព័ត៌មាន

អ្នកមានណាត់ប្រយ័ត្នផង! ថ្ងៃនេះខ្យល់ព្យុះឈ្មោះ សានសាន នឹងបង្កជាភ្លៀងធ្លាក់ ផ្គររន្ទះខ្យល់កន្ត្រាក់ លើខេត្តទាំងនេះ
Thida Pet
August 28 2024
322 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
522 views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
475 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
September 10 2024
398 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
250 views

#ព័ត៌មាន

បង្កើនការប្រុងប្រយ័ត្ន! កម្ពុជាអាចមានភ្លៀងធ្លាក់ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើតំបន់ទាំង៣នេះ
Senghong Kong
September 13 2024
218 views

#ព័ត៌មាន

ត្រៀមអាវភ្លៀងត្រៀមឆត្រ ភ្លៀងនឹងបន្តធ្លាក់តាំងពីថ្ងៃទី២ដល់ទី៤ លើខេត្តទាំងនេះ
Thida Pet
September 2 2024
215 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រSeptember 15 2024
ធ្វើរឿង ៣នេះ ពេលល្ងាច ជាវេទមន្តជប់ឱ្យអ្នកមានអាយុវែង រស់លែងស្រេ្តសទៀត
#ចិត្តសាស្ត្រSeptember 15 2024
មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
#ជំងឺSeptember 13 2024
មានបញ្ហាទល់លាមក? វេជ្ជ. Rattankovit ប្រាប់នូវគន្លឹះខ្លឹមៗជួយឱ្យពោះវៀនដើរល្អ ដោះស្រាយវិបត្តិទល់លាមក
#ជំងឺSeptember 13 2024
ផ្លែឈើនិងបន្លែ ៣នេះ នៅខ្មែរយើងមានលក់ច្រើន ញ៉ាំហើយជួយប្រឆាំងជំងឺមហារីក
#ចិត្តសាស្ត្រSeptember 13 2024
ខ្លាចច្រើននាំឱ្យចិត្តទន់ខ្សោយ! មកធ្វើបែបនេះ ពង្រឹងចិត្តឱ្យមានភាពក្លាហាន
#កុមារSeptember 13 2024
នេះជាអាថ៌កំបាំងចិញ្ចឹមកូនឱ្យវៃឆ្លាត ចេះពឹងលើខ្លួនឯង ទៅអនាគតឪពុកម្តាយមិនឈឺក្បាលទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia