តេស្តលេីកទីពីរនៃអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៌០៣វិច្ឆិកា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានអ្នកផ្ទុកកូវីដ១៩ចំនួន៣នាក់ទៀតហើយ សរុបមកដល់ម៉ោង៧នេះ អ្នកដែលពាក់ព័ន្ធគណៈប្រតិភូហុងគ្រីកើនដល់៤នាក់ហើយក្នុងនោះ មានជនជាតិខ្មែរ៣នាក់ និងម្នាក់ទៀតជាជនជាតិហុងគ្រី ក្នុងចំណោមខ្មែរទាំង៣គឺមានអង្គរក្សការពាររដ្ឋមន្ត្រីហុងគ្រី ម្នាក់ទៀតជាសមាជិករដ្ឋសភា មានទីលំនៅនៅទួលគោក និងម្នាក់ទៀតជាអគលេខាធិការងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មានអាស័យដ្ឋាននៅទួលទំពូង១។
ដោយមានការកើនឡើងជាលំដាប់រាល់ការធ្វើតេស្ដរៀងរាល់ដំណាក់កាលនេះសូមប្រជាជនយើងមេត្តាព្យាយាមរក្សាការប្រុងប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីជៀសឱ្យផុតពីជំងឺកាចសាហាវនេះ។
សូមអានសេចក្ដីប្រកាសលម្អិតនាមុននេះបន្តិច៖
អត្ថបទបន្ថែម៖ បន្លែ៥ប្រភេទនេះ អាចជួយឲ្យប្រព័ន្ធភាពស៊ាំលោកអ្នករឹងមាំជាងមុន