គំនិតរកស៊ី
នាំរបាំបុរាណខ្មែរល្បីដល់ក្រៅស្រុក! តួព្រះថោង បង្ហើបមូលហេតុធ្វើឱ្យគាត់មានឱកាសសម្តែងបើកស៊ីហ្គេម

ព្រឹត្តិការណ៍ស៊ីហ្គេមខិតជិតដល់ពេលបញ្ចប់ ងាកត្រឡប់មកក្រោយវិញបន្តិច ក្នុងឈុតពិសេសនៃការបើកព្រឹត្តការណ៍គឺឈុតព្រះថោងតោងស្បៃ នៅតែជាឈុតពិសេស ទាក់ការចាប់អារម្មណ៍របស់មហាជន ទាំងក្នុងនិងក្រៅប្រទេស។ ក្រៅពីការសម្តែងដ៏ល្អឥតខ្ចោះ អ្វីដែលបានឆក់យកបេះដូងអ្នកទស្សនា គឺសម្រស់ដ៏ល្អឯករបស់តួសម្តែងព្រះថោង នាងនាគ។

មិនមែនជានរណាឆ្ងាយឡើយ ស្រីស្អាតដែលបានសម្ដែងតួជាព្រះថោងគឺជាកូនខ្មែរពិតៗ ដែលមានទាំងសម្រស់ និងសមត្ថភាពពេញខ្លួន។ ឈ្មោះពិតក្រៅឆាកសម្ដែងរបស់តួព្រះថោង គាត់មានឈ្មោះថា សុគា គឹមលាង ហៅក្រៅថាកូនស្រមោច។ គាត់គឺជាអ្នករាំរបាំង ជាតារាបង្ហាញម៉ូត ដ៏ល្បីម្នាក់ផងដែរនៅប្រទេសកម្ពុជា។

បង្ហើបប្រាប់ក្រុមការងារចាបបៃតង កូនស្រមោច បានឱ្យដឹងថាមូលហេតុដែលគាត់បានមានឱកសចូលសម្តែងក្នុងមហាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាជាម្ចាស់ផ្ទះ បង្ហាញឈុតរបាំដ៏មានអត្តន័យរបស់កម្ពុជាទៅកាន់ពិភពលោក ក៏ព្រោះតែរូបគាត់ផ្ទាល់មានអាទិភាពមានកម្ពស់ខ្ពស់ មួយវិញទៀតការរាំរបាំរបស់កញ្ញាគឺស័ក្តសមនឹងតួនារោទិ៍ ទើបថ្នាក់ដឹងនាំសម្រេចយកកញ្ញាជាសម្តែងក្នុងឈុតព្រះថោងនេះ។

និយាយយ៉ាងរំជួលចិត្ត កូនស្រមោច បានលើកឡើងថា " សម្រាប់អារម្មណ៍ខ្ញុំផ្ទាល់គ្រាន់តែដឹងថាខ្លួនឯងមានឱកាសបានសម្តែងជាព្រះថោង ក្នុងឈុតកកើតទឹកដី សប្បាយចិត្តនិងមោទនភាពបំផុត ដោយសារជាកម្មវិធីប្រវត្តិសាស្ត្រដែលខ្មែរយើងរងចាំអស់រយៈពេលជាង៦០ឆ្នាំមកហើយ។ ម្យ៉ាងវិញទៀត ចាប់តាំងពីការសម្តែងក្នុងព្រឹត្តិការណ៍នេះបានបញ្ចប់ សង្កេតឃើញថារបាំខ្មែរ សិល្បៈករខ្មែរ កាន់តែមានអ្នកស្គាល់ ចាប់អារម្មណ៍ច្រើន ជូយផ្សព្វផ្សាយបន្តគ្នាទាំងក្នុងស្រុក និងបរទេសជាដើម"។

សិល្បៈកររូបនេះ ពិតជាស័ក្តសមនឹងត្រូវបានជ្រើសរើសសម្តែងក្នុងព្រឹត្តិការណ៍ធំពិតមែន ទាំងរូបសម្រស់ អត្តចរិត ទាំងចំណេះដឹង ជំនាញផងដែរ។ មិនត្រូវតែមានសម្រស់ដ៏ស្រស់ស្អាតស្រទន់ពីធម្មជាតិប៉ុណ្ណោះទេ នារីខ្មែររូបនេះមានដុងរាំរបាំងតាំងពីក្មេង អាយុ៩ឆ្នាំមកម្ល៉េះ មុនចូលរៀននៅសាលាទៅទៀត។ នៅពេលកំពុងសិក្សាក្នុងថ្នាក់ទី៩នៅឡើយ ដោយក្ដីស្រឡាញ់របាំបុរាណខ្មែរ ចេះតែហ្វឹកហាត់រហូតមានឱកាសចូលសម្តែងក្នុងកម្មវិធីនានារបស់ស្ថាបន្យ ក្រសួងផ្សេងៗរហូតមក។ ក្នុងឆ្នាំ២០១៦ កញ្ញាក៏បាន បញ្ចប់ការសិក្សាផ្នែករបាំបុរាណខ្មែរនៅសាលាមធ្យមវិចិត្រសិល្បៈផងដែរ។ ដោយសមត្ថភាព អមជាមួយរូបសម្រស់អំណោយផលពីធម្មជាតិ កញ្ញាក៏ចាប់ឱកាសក្លាយជាតារាដើរម៉ូដ សម្តែងរឿងអប់រំបែបព្រះពុទ្ធសាសនា និងធ្វើឱ្យម៉ូឌែលសម្អាងការនានា រហូតមកដល់បច្ចុប្បន្ននេះ៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#គំនិតរកស៊ី

មិនបាច់ហោះទៅក្រៅប្រទេស! ចង់បង្កើតប្រេនថ្នាំដុសធ្មេញ សាប៊ូខ្មែរ ទាក់ទងរោងចក្រមួយនេះចំណេញពេល ចំណាយតិច
Pov Saru
December 17 2025
179 views

#គំនិតរកស៊ី

រួមគ្នាខ្មែរខ្លាំង! គ្រឹះស្ថានផលិតឱសថកូនខ្មែរដ៏ធំមួយនេះ នឹងមិនតម្លើងថ្លៃថ្នាំ ទោះវត្ថុធាតុដើមនាំចូលមួយចំនួនឡើងថ្លៃក៏ដោយ
Pov Saru
December 9 2025
57 views

#គំនិតរកស៊ី

ព្យាបាលជំងឺមហារីកកុមារ! កម្មវិធី ១នេះស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ សង្គ្រោះអនាគតក្មេងៗ កម្ពុជា
Tror Sopheap
November 26 2025
155 views

#គំនិតរកស៊ី

ហាង IKu Coffee-អុីគឹ កាហ្វេ៖ នេះជារបៀបលក់ពិសេស លក់ឱ្យដាច់ ឱ្យភ្ញៀវមានសុខភាពល្អ
Tror Sopheap
November 16 2025
142 views

#គំនិតរកស៊ី

មិនធម្មតា! បងស្រី វរលក្ខណ៍ យកត្រប៉ែជាបង្អែមខ្មែរ ច្នៃជាភេសជ្ជៈ ១នេះមានរសជាតិលើសពីកាហ្វេ
Tror Sopheap
November 2 2025
77 views

#គំនិតរកស៊ី

ចង់លក់ដាច់បង្កើនចំណូលកើន អ្នកត្រូវប្រើក្បួននេះពីកញ្ញា ឡេង ឡេង
Tror Sopheap
October 29 2025
296 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia