ជំងឺ
បើមិនចង់ប្តូរតម្រងនោមថ្មីទាំងវ័យក្មេង នេះជាក្បួនលាងជាតិពុលដេញមេរោគ គេចជំងឺកាច
Mourn Kunthea
February 1 2023
11.4 K views

តម្រងមនោមឬក្រលៀន មានតួនាទីគ្រប់គ្រងកម្រិតជាតិទឹក ត្រងកាកសំណល់ បញ្ចេញអរម៉ូនគ្រប់គ្រងសម្ពាធឈាម រក្សាសុខភាពឆ្អឹង ផលិតកោសិកាឈាមក្រហម រក្សាជាតិរ៉ែនៅក្នុងខ្លួន។ ដូច្នេះប្រសិនបើតម្រងនោមរបស់អ្នកបាត់បង់សមត្ថភាព ខ្សោយ ឬខូច នោះមុខងារទាំងប៉ុន្មានដែលត្រូវដំណើរការដោយតម្រងនោមនឹងត្រូវផ្អាក បណ្តាលឱ្យប៉ះពាល់ទៅដល់សរីរាង្គជាច្រើនផ្សេងៗទៀត។

តម្រងនោមនឹងចុះខ្សោយសមត្ថភាព ខូច កើតជំងឺរ៉ាំរ៉ៃ នៅពេលដែលវាផ្ទុកទៅដោយជាតិពុលច្រើន ឆ្លងមេរោគពីទឹកនោម។ នៅពេលដែលតម្រងនោមចាប់ផ្តើមខ្សោយសមត្ថភាពឬខូចវាបញ្ចេញរោគសញ្ញាដូចជា អស់កម្លាំង ខ្សោយ នោមមានការឈឺចាប់ ទឹកនោមពពុះច្រើន នោមញឹក ស្រេកទឹកខុសធម្មតា ហើមភ្នែក...ជាដើម។ ទន្ទឹមនឹងនេះដែរ វេជ្ជបណ្ឌិត ហង់ តារា បានបញ្ជាក់ថាដំណាក់កាលវិវត្តទៅរកជំងឺតម្រងនោមរ៉ាំរ៉ៃមាន៥ដំណាក់កាល ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់ថែទាំ និងឆាប់ពិនិត្យឱ្យបានច្បាស់លាស់នៅពេលមានរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ។

បន្ថែមពីលើនេះទៀត យោងតាមការឱ្យដឹងពីគេហទំព័រ healthline បានប្រាប់ថាដើម្បីការពារតម្រងនោមឱ្យមានសុខភាពល្អ អ្នកត្រូវលាងជាតិពុល មេរោគចេញពីតម្រងនោមឱ្យអស់ ទើបអាចគេចពីជំងឺរ៉ាំរ៉ៃបាន។ វិធីលាងជាតិពុលក្នុងតម្រងនោមនៅផ្ទះមានដូចខាងក្រោម៖

-ថ្ងៃទី១

អាហារពេលព្រឹក៖ ទឹកក្រូចឆ្មាស្រស់ ខ្ញី លាយជាមួយទឹកឃ្មុំញ៉ាំក្រោយអាហារព្រឹក

អាហារថ្ងៃត្រង់៖ ញ៉ាំទឹកដោះគោអាល់ម៉ុន១ពែង ចំណែកអាហារពេលថ្ងៃមានដូចជាស្ពៃខ្មៅ ផ្លែឈើសម្រន់មានផ្លែប៊ឺរី ផ្លែប៉ោម។

អាហារពេលល្ងាច៖ ញ៉ាំសាឡាត់ពណ៌បៃតង ត្រី សាច់មាន់់ ផ្លែឈើសម្រន់ញ៉ាំទំពាំងបាយជូរ និងសណ្តែកដី

-ថ្ងៃទី២

អាហារពេលព្រឹក៖ ញ៉ាំទឹកដោះគោសណ្តែកសៀង១ពែង ចេក១ផ្លែ

អាហារថ្ងៃត្រង់៖ ញ៉ាំជាប្រភេទបន្លែបៃតង ញ៉ាំផ្លែឈើស្រស់ទៅតាមចំណូលចិត្ត

អាហារពេលល្ងាច៖ ញ៉ាំសាឡាត់ពណ៌បៃតងចម្រុះ សាច់មាន់ ត្រី ឬតៅហ៊ូ លាបជាមួយបាឡេឆ្អិន ក្រោយមកញ៉ាំទឹកក្រូចឆ្មារស្រស់មួយកែវលាយជាមួយទឹកឃ្មុំ

រយៈពេល២ថ្ងៃដែលអ្នកលាងជាតិពុល និងមេរោគពីតម្រងនោមនេះ អ្នកចាំបាច់ត្រូវញ៉ាំទៅតាមការណែនាំខាងលើ កុំញ៉ាំអាហារផ្សេងដូចជាអាហារខ្លាញ់ ជាតិផ្អែមខ្លាំង ប្រៃខ្លាំង អាហារកែច្នៃ...បើមិនដូច្នោះទេលាងជាតិពុលមិនអស់ពីតម្រងនោមឡើយ។

ប្រសិនបើអ្នកមានអាការសង្ស័យថា តម្រងនោមរបស់អ្នកកំពុងមានជាតិពុល ទឹកនោមពពុះខុសធម្មតា នោមញឹក ស្រេកទឹកខ្លាំង អ្នកគួរអនុវត្តវិធីលាងជាតិពុលខាងលើនៅផ្ទះឱ្យបាន២ឬ៣ដងក្នុង១ខែ ញ៉ាំទឹក២ទៅ២.៧លីត្ររាល់ថ្ងៃ។ ជម្រើសមួយទៀត អ្នកត្រូវទៅពិនិត្យតម្រងនោម និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។ ពីព្រោះថាជំងឺរតម្រងនោមជាជំងឺពិបាកព្យាបាល ហើយត្រូវចំណាយលុយច្រើនណាស់ បើឈានដល់ដំណាក់កាលធ្ងន់ធ្ងរត្រូវប្តូរតម្រងនោម កាន់តែពិបាកហើយហានិភ័យខ្ពស់៕

អត្ថបទដោយ៖ មឿន គន្ធា

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia