ការរស់នៅឱ្យមានអាយុវែង និងមានអារម្មណ៍រីករាយ តែងមានសិល្បៈ ឬរបៀបរបស់ជនជាតិជប៉ុន។ ប្រសិនបើអ្នកចង់មានជីវិតរីករាយ អ្នកមកមើលគតិគំនិតខ្លះ របស់ជនជាតិជប៉ុនបានប្រើក្នុងជីវិតប្រចាំថ្ងៃ។ ពីអ្នកជំនាញ Hector Garcia និងលោក Francesc Mirallesពួកគាត់បានចុះស្រាវជ្រាវនៅកោះអូគីណាវ៉ាផ្ទាល់អស់រយៈពេលមួយឆ្នាំជាង។ ថ្ងៃនេះ ចាប់បៃតងសុំលើកពីវិធីទាំង ៥នេះ ធ្វើឱ្យអ្នករីករាយ៖
១. ចូរថែភាពសកម្ម តែកុំទាន់ចូលនិវត្តន៍ឱ្យសោះ៖ ប្រសិនបើអ្នកបោះបង់ចោលនៅគោលដៅជាក្តីស្រឡាញ់ និងចូលចិត្តធ្វើនោះ ធ្វើឱ្យអ្នកគ្មានកម្លាំងចិត្តចង់រស់នៅទេ។ នោះជាមូល ហេតុ ដែលវាមានសារៈសំខាន់ណាស់ក្នុងការបន្តធ្វើអ្វីៗដែលមានគុណតម្លៃ នាំមកនូវភាពស្រស់ស្អាត ឬបង្កើតឧបករណ៍ប្រើប្រាស់ដល់អ្នកដទៃ ដើម្បីជួយអ្នកដទៃ និងពិភពលោកនៅជុំវិញខ្លួនអ្នកឱ្យកាន់តែប្រសើរ។
២. ធ្វើឱ្យយឺតៗ៖ ការធ្វើសកម្មភាពឱ្យយឺតៗ តាមលំហូរអារម្មណ៍ជួយបង្កើតគុណភាពនៃជីវិត។ បើអ្នកប្រញាប់ប្រញាល់ ជាការផ្ទុយសកម្មក្នុងជីវិតហើយ។ ដូចពាក្យចាស់ពោលថា "ដើរយឺតៗ ហើយអ្នកនឹងដើរបានឆ្ងាយ”។ នៅពេលយើងទុកភាពបន្ទាន់ ចោលមួយឡែកក្នុងជីវិតសិន និងពេលវេលានឹងបង្កើតអត្ថន័យថ្មីដល់អ្នក។
៣. ចូរកុំបរិភោគឱ្យឆ្អែតពេក៖ បើនិយាយពីការបរិភោគដើម្បីបានអាយុវែង អ្នកគួរតែបរិភោគតិចមានបរិមាណ តាមក្បួន ៨០% ដើម្បីឱ្យមានសុខភាពល្អ រស់នៅបានកាន់តែយូរ យើងគួរត បរិភោគតិចជាងតម្រូវការឃ្លានរបស់យើងបន្តិច ជាជាងការធ្វើឱ្យខ្លួនយើងឆ្អែតពេក។
៤. មានមិត្តល្អៗ៖ មិត្តភាពស្មោះត្រង់ ជាឱសថដ៏ល្អបំផុតក្នុងការជជែកចែករំលែកនូវក្តីកង្វល់ ចែករំលែករឿងរ៉ាវដ៏រីករាយ និងទទួលបានដំបូន្មានល្អៗ ការកម្សាន្ត...។
៥. រក្សារាងកាយឱ្យមាំ៖ រាងកាយរឹងមាំ អ្នកអាចផ្លាស់ប្តូរចលនាក្នុងជីវិតរបស់អ្នក។ ហើយអ្នកត្រូវការថែទាំប្រចាំថ្ងៃ ដើម្បីឱ្យវាដំណើរការបានយូរ និងរីករាយក្នុងជីវិត។ ការធ្វើលំហាត់ ប្រាណ ជួយបញ្ចេញអរម៉ូនដែលធ្វើឱ្យយើងមានអារម្មណ៍រីករាយផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព