ជំងឺ
ទន្តបណ្ឌិត ហួត សុវណ្ណលាភ ណែនាំនូវអត្ថប្រយោជន៍សំខាន់ៗនៃដាំបង្គោលធ្មេញក្នុងឆ្អឹង (Dental Implant) ដែលអ្នកមានបញ្ហាធ្មេញខូចខ្លាំងគួរតែពិចារណា

បញ្ហាធ្មេញខូចខ្លាំងដោយសារកត្តាឆ្លងមេរោគ ឬពុកខូចទាំងស្រុង ដែលធ្វើឱ្យបាត់បង់ធ្មេញ វាអាចបង្កចេញជាផលរំខានដល់ជីវិតរស់នៅជាច្រើនរួមមានដូចជា បាត់បង់ឆ្អឺងថ្គាម បាត់បង់សោភ័ណភាពធ្មេញ បាត់បង់មុខងារទំពារ និងសាច់អញ្ចាញនៅតំបន់ធ្មេញបាត់, អាចស្រុតនៅពេលទំពារអាហារប៉ះពាល់យូរៗទៅ។ ល័ក្ខខ័ណ្ឌបាត់បង់ធ្មេញទាំងស្រុងនេះដែរ បើនិយាយចំពោះវិធីសាស្ត្រដោះស្រាយដែលល្អ និងទាន់សម័យបំផុត គឺមានតែការដាំបង្គោលធ្មេញក្នុងឆ្អឹងប៉ុណ្ណោះ(Dental Implant)។

ផ្អែកតាមការចែករំលែករបស់ទន្តបណ្ឌិត ហួត សុវណ្ណលាភ ឯកទេសខាងផ្នែកវះកាត់ និងដាំបង្គោលធ្មេញ បានលើកឡើងឱ្យដឹងថា ការដាំបង្គោលធ្មេញក្នុងឆ្អឹង គឺជាបច្ចេកទេសថ្មីចុងក្រោយមួយដែលជួយផ្សាំឬសធ្មេញសិប្បនិមិ្មតផលិតចេញពីTitanium ដើម្បីភ្ជាប់ជាមួយធ្មេញសិប្បនិម្មិតថ្មីដែលមានលក្ខណៈមាំស្រដៀងទៅនឹងធ្មេញធម្មជាតិអញ្ចឹងដែរ ប្រើប្រាស់បានយូរអង្វែងប្រកបដោយសុវត្ថិភាពខ្ពស់។

១. អត្ថប្រយោជន៍នៃការដាំបង្គោលធ្មេញ៖

- ស្តារមុខងារទំពារ

- ស្តារសោភ័ណភាពធ្មេញ

- ការពារការបាត់បង់ឆ្អឹងថ្គាមកាន់តែច្រើន

- រក្សាធ្មេញឱ្យមានស្ថេរភាព

- លើកកម្ពស់គុណភាពជីវិត។

២. ល័ក្ខខ័ណ្ឌដែលអាចដាំបង្គោលធ្មេញបាន៖

- ឆ្អឹងថ្គាមលូតលាស់យ៉ាងពេញលេញ

- មានឆ្អឹងគ្រប់គ្រាន់ ដើម្បីធានាអាចដាំបង្គលបានជាប់ និងរឹងមាំ

- មានជាលិកាមាត់ដែលមានសុខភាពល្អ

- ចង់កែលម្អការនិយាយ

- មានឆន្ទៈក្នុងការប្តេជ្ញាចិត្តចំណាយពេលជាច្រើនខែដើម្បីធ្វើការដាំបង្គោលធ្មេញ

- មិន​មាន​ស្ថានភាព​សុខភាព​ដែល​ប៉ះពាល់​ដល់សុខភាព​ឆ្អឹងទេ។

Photo 2024 07 16 15 27 08

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន
#កុមារApril 20 2026
ឪពុកម្តាយមួយចំនួន បានមើលរំលងរឿងទាំង ៥នេះជាក្តីបារម្ភរាល់ថ្ងៃកូនវ័យក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia