ជំងឺ
ក្រូចឆ្មារលាយជាមួយ របស់ទិព្វមួយនេះមានប្រសិទ្ធភាពជួយបញ្ហាថ្លោះគ្រិច និងរមាស់បាន
Phoak Mary
December 21 2022
154 views

រុក្ខជាតិខ្មែរយើងច្រើនណាស់អាចដាំដុះរីកស្រស់ត្រកាលលើទឹកដីសុវណ្ណភូមិរបស់យើង ហើយក៏មានតួនាទីជាច្រើនជួយទាំងទ្រទ្រង់រាងកាយ និងជាឱសថសម្រាប់ព្យាបាលទាំងក្រៅនិងក្នុងរាងកាយ តែយ៉ាងណាក្ដីគឺត្រូវមានការបញ្ជាក់ពីប្រភពច្បាស់លាស់ត្រឹមត្រូវ មិនអាចចេះតែជឿតាមគ្នាបាននោះទេ។

ជាមួយគ្នានេះផងដែរចាបបៃតងសូមលើកយករុក្ខជាតិខ្មែរ២ប្រភេទដែលអាចជួយព្យាបាលបញ្ហាខ្លះនៃរាងកាយបានយ៉ាងមានប្រសិទ្ធភាព។តាមការឱ្យដឹងពីក្រសួងបរិស្ថានបានឱ្យដឹងថា ទឹកក្រូចឆ្មារលាយជាមួយនឹងម្សៅរមៀតខ្មែរយើង គឺអាចជួយព្យាបាលបានល្អ នូវបញ្ហាថ្លោះគ្រេច រមាស់ និងដំបៅក្លាយ។បងប្អូនអាចធ្វើការលាយគ្រឿងផ្សំពីរនេះបញ្ចូលគ្នា ហើយលាបលើកន្លែងដែលមានរោគនោះ វានឹងជួយកាត់បន្ថយបានខ្លះ។

ប៉ុន្តែប្រសិនបើករណីដែលបងប្អូនមានបញ្ហាធ្ងន់លើចំណុចដែលត្រូវព្យាបាលនោះ សូមព្យាយាមស្វែងរកការព្យាបាលតាមវេជ្ជបញ្ជាពេទ្យបន្ថែម ដើម្បីកំណត់រោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវបន្ថែម។

បន្ថែមពីលើនេះ ក្រូចឆ្មារ រមៀត បូកថែមនឹងខ្ញី បន្តិចទៀតហើយឆុងជាទឹកតែដើម្បីទទួលទាន បងប្អូនក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ហើយវាក៏ជួយកាត់បន្ថយការរលាក ពង្រឹងប្រព័ន្ធភាពសុំា ជួយកម្ចាត់ជាតិពុលមួយចំនួន និងកាត់បន្ថយការឈឺចាប់លើរាងកាយខ្លះបានផងដែរ។នេះបើតាមការឱ្យដឹងពីគេហទំព័រ NDTV Food។

គួរជម្រាបផងដែរថា ត្បិតរុក្ខជាតិខ្មែរយើងមានប្រសិទ្ធភាពអាចជួយព្យាបាលបញ្ហាសុខភាពខ្លះ ប៉ុន្តែសូមបងប្អូនប្រើប្រាស់ដោយប្រុងប្រយ័ត្ននិងមើលទៅតាមកាលៈទេសៈ ព្រោះបងប្អូនខ្មែរយើងមួយចំនួនមានជំនឿតគ្នា ហើយព្យាបាលខុសផ្លូវ ជាហេតុធ្វើឱ្យជំងឺស្រាលមួយចំនួនក្លាយជាធ្ងន់ធ្ងរដោយសារការព្យាបាលខុស ហើយមិនបានព្យាបាលត្រឹមត្រូវតាមក្បួនពេទ្យ។

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#កីឡាFebruary 28 2026
អ្នកលើសខ្លាញ់! ធ្វើរឿង ៣នេះដោយខ្លួនឯង ដឹងតែសម្រកគីឡូលឿន អាយុវែងទៀត
#កុមារFebruary 27 2026
នេះជាក្បួនចិញ្ចឹមកូនបែបជប៉ុន ឱ្យកូនរស់នៅគ្មានជំងឺកាចទេ
#ជំងឺFebruary 27 2026
៦រោគសញ្ញានៃជំងឺស្អិតស្បូន! សម្រាប់ជំងឺនេះធ្វើឱ្យស្រ្តីកើតមានវិបត្តិគ្មានកូនទៀត
#ព័ត៌មានFebruary 26 2026
មន្ទីរពេទ្យហ្លួង ម៉ែ ធ្វើការវះកាត់គីសដៃស្បូនមានទម្ងន់ ១០គីឡូ... ហើយនេះជារោគសញ្ញា
#ជំងឺFebruary 26 2026
កត្តាទាំង ៣នេះ អ្នកងាយប្រឈមគ្រោះថ្នាក់ជំងឺស្ទះសរសៃឈាមបេះដូង
#អត្ថបទ PRFebruary 26 2026
អត្តសញ្ញាណនៃ «ជំនួយការ» ទឹកលាងចានថ្មី ដែលជួយឱ្យអ្នកនាង សិទ្ធី នីកា លេចធ្លោក្នុងតួនាទីជាស្ត្រីមេផ្ទះ ត្រូវបានបង្ហាញឱ្យដឹង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia