អាហារ
ក្បួនផឹកកាហ្វេ យកសុខភាព លើកសម្រស់ឱ្យក្មេងជាងវ័យ
Pheakdey Pao
February 12 2022
307 views

យោងទៅតាមការចុះផ្សាយរបស់គេហទំព័រ verywellhealth.com បង្ហាញថា ការទទួលទានកាហ្វេជាប្រចាំ អាចជួយបន្ធូរបន្ថយអត្រានៃការស្លាប់ ដោយសារគាំងបេះដូងបានប្រមាណជា ២២%។ ជាងនេះទៅទៀតសោត បើយោងតាមការប្រភព insider.com បានលើកពីអត្ថប្រយោជន៍របស់កាហ្វេឱ្យដឹងដែរថា ការផឹកកាហ្វេ ៤ ពែងក្នុងមួយថ្ងៃនឹងជួយដាស់អារម្មណ៍ឱ្យភ្ញាក់ពីគេង មិនមានអារម្មណ៍ថាល្វើយ និងមានការរំលាយអាហារជាតិខ្លាញ់ល្អប្រសើរ។ ផ្អែកលើការបកស្រាយបន្ថែមរបស់ក្រុមវេជ្ជបណ្ឌិតចេញផ្សាយដោយ javapresse.com បានស្តែងឱ្យដឹងពីពេលវេលាដែលល្អឥតខ្ចោះសម្រាប់ទទួលទានកាហ្វេ ដើម្បីទាញប្រយោជន៍បានយ៉ាងមានប្រសិទ្ធភាព៖

១. ពេលវេលាល្អសម្រាប់ទទួលទាន

កាហ្វេខ្មៅល្អបំផុតសម្រាប់ការសម្រកទម្ងន់ ព្រោះវាមិនមានផ្ទុកជាតិស្ករ ឬខ្លាញ់ដែលអាចរួមចំណែកដល់ការឡើងទម្ងន់ឡើយ។ ជាការណែនាំរបស់ក្រុមអ្នកជំនាញកាហ្វេគឺជាជម្រើសល្អសម្រាប់អាហារសម្រន់ នៅចន្លោះពេលព្រឹក រវាងពេលថ្ងៃត្រង់ និងចន្លោះពេលថ្ងៃត្រង់រវាងពេលល្ងាច ព្រោះសមត្ថភាពរបស់វាអាចទប់ស្កាត់ការឃ្លានបានរយៈពេលយូរ។ ខាងក្រោមនេះជាពេលវេលាដែលអ្នកគួរទទួលទានកាហ្វេអ៊ីន៖

ចន្លោះម៉ោង ៩ព្រឹកចុះក្រោម (មិនសូវល្អ)

ម៉ោង ៩កន្លះព្រឹក ដល់ ម៉ោង១១កន្លះ (ល្អ)

ម៉ោង ១២រសៀល ដល់ ម៉ោង០១រសៀល (មិនល្អ)

ម៉ោង ០១រសៀល ដល់ ០៥ល្ងាច (ល្អ)

ចាប់ពីម៉ោង ៥ល្ងាចទៅ(មិនល្អ)

២. ក្បួន Nappucinos

Nappucinos មកពីពាក្យ Coffee + Afternoon nap ដែលក្បួននេះត្រូវបានអ្នកជំនាញកំណត់ទៅលើ ការគេងថ្ងៃ ដោយគេជឿថា ការញ៉ាំកាហ្វេហើយគេងរយៈពេល២០នាទី នឹងជួយបង្កើនផលិតភាពការងារ ពង្រឹងការផ្តោតអារម្មណ៍ ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ បន្ទាប់ពីភ្ញាក់មកវិញ។ លោកវេជ្ជបណ្ឌិត Pink បានណែនាំ ថា ក្បួន Nappucinos គួរធ្វើនៅចន្លោះម៉ោង ២ និង ៤ រសៀល ជាពេលវេលាកម្រិត cortisol ធ្លាក់ចុះ និងត្រូវការឱ្យខួរក្បាលសម្រាក។

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#អាហារ

ប្រើប្រេងឆា១នេះ មានសមត្ថភាពកម្ចាត់ខ្លាញ់អាក្រក់ក្នុងសរសៃឈាមនិងខ្លាញ់រុំថ្លើម
Tror Sopheap
January 31 2025
2.5 K views

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
238 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.3 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.5 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.8 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
10.2 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia