អាហារ
ទទួលទានស៊ុតត្រូវពេលនិងបរិមាណ/ថ្ងៃ ជួយកាត់បន្ថយហានិភ័យជំងឺបេះដូង ជំនួយភ្នែក សម្រកគីឡូ
Senghong Kong
September 13 2022
3.2 K views

ស៊ុតជាអាហារដែលពេញនិយមសម្រាប់មនុស្សគ្រប់វ័យ តម្លៃសមរម្យ ងាយស្រួលរក ងាយស្រួលចំអិនចំណេញពេលវេលា ថែមទាំងមានគុណប្រយោជន៍ជាច្រើនដល់សុខភាពផងដែរ។ តើស៊ុតជំនួយអ្វីខ្លះដល់សុខភាព? តើគួរទទួលទានស៊ុតបែបណា ក្នុងបរិមាណប៉ុន្មានទើបអាចទាញយកអត្ថប្រយោជន៍ពីស៊ុតជំនួយសុខភាពនិងសម្រស់បាន?

ផ្អែកតាម ការលើកឡើងរបស់ អ្នកជំនាញអាហារូបត្ថម្ភ អ្នកស្រី Dr Rohini Patil និងជាស្ថាបនិករបស់ក្រុមហ៊ុន Nutracy Lifestyle បានឱ្យដឹងពីអត្ថប្រយោជន៍សំខាន់ៗទាំង៥របស់ស៊ុតដូចជា៖

ជួយថែរក្សាសុខភាពភ្នែក៖ ស៊ុតមានផ្ទុកនូវសារជាតិ lutein ដ៏ច្រើន និងសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រយោជន៍ ជួយកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ ព្រមទាំងជាប្រភពវីតាមីនA ជំនួយដល់សុខភាពភ្នែកផងដែរ។

បង្កើនកូឡេស្ត្រេរ៉ុលល្អ ៖ ទទួលទានស៊ុតជួយបង្កើនកូឡេស្ត្រេរ៉ុលល្អជាហេតុធ្វើឱ្យកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផងដែរ និងកម្ចាត់កូឡេស្ត្រេរ៉ុលមិនល្អចេញផងដែរ។

អាចគ្រប់គ្រងការឃ្លាន៖ ទទួលទានស៊ុតសម្បូរដោយវីតាមីន ធ្វើឱ្យឆ្អែតបានយូរ ទប់ស្កាត់ចំណង់ទទួលទានអាហារផ្តេសផ្ដាស ហេតុនេះស៊ុតស័ក្តសមបំផុតសម្រាប់អ្នកកំពុងថែរាងនិងសម្រកគីឡូ។

ជំនួយខួរក្បាល៖ ក្នុងស៊ុតមានសារធាតុកូលីន ដែលជួយបង្កើតភ្នាសកោសិកា ជំនួយដល់សុខភាពខួរក្បាល។

ផ្ដល់អូមេហ្គា3 ដល់រាងកាយ៖ Omega-3s គឺជាអាស៊ីតខ្លាញ់ polyunsaturated fatty acids និងមានខ្លាញ់សំខាន់ៗ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងរបៀបដែលភ្នាសកោសិការបស់អ្នកដំណើរការ។ អូមេហ្គា3 ល្អសម្រាប់ការកាត់បន្ថយជំងឺវង្វេង និងរក្សាសុខភាពផ្លូវចិត្តផងដែរ។

ជាមួយគ្នានោះ គេណែនាំឱ្យទទួលទានស៊ុតធ្វើជាអាហារពេលព្រឹក វានឹងផ្តល់ថាមពលដល់រាងកាយ ធ្វើឱ្យឆ្អែតពេញមួយថ្ងៃ។ សម្រួលប្រព័ន្ធរំលាយអាហារបានល្អនៅពេលព្រឹក ដូច្នេះវានឹងងាយស្រួលក្នុងការបំបែកប្រូតេអ៊ីន និងសារធាតុចិញ្ចឹមជាច្រើនទៀតដែលមាននៅក្នុងស៊ុត ផ្គត់ផ្គង់ទៅរាងកាយ។ គួរទទួលទានស៊ុត លាយជាមួយបន្លែដែលសម្បូរជាតិកាកសរសៃ នោះវានឹងកាន់តែល្អសម្រាប់សុខភាព។ តាមការសិក្សាឱ្យដឹងថា ទទួលទានស៊ុតបរិមាណ១ឬ២គ្រាប់ ក្នុងមួយថ្ងៃ មិនធ្វើឱ្យឡើងកូឡេស្ត្រេរ៉ុលហួសកម្រិតនោះទេ ថែមទាំងកាត់បន្ថយហានិភ័យជំងឺបេះដូងផងដែរ។ សម្រាប់អ្នកដែលចង់ទទួលទានដើម្បីសម្រកគីឡូ អាចទទួលទានស៊ុតពណ៌ស ២គ្រាប់ ក្នុង១ថ្ងៃបាន។ មិនតែប៉ុណ្ណោះទទួលទានស៊ុតពណ៌សរាល់ថ្ងៃជួយផ្ដល់ខូឡាជេនដល់រាងកាយ ធ្វើឱ្យក្មេងបានយូរ សក់ ក្រចកដោះលឿនផងដែរ៕

អត្ថបទដោយ៖ Senghong

 

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#អាហារ

ពេលព្រឹក! ញ៉ាំភេសជ្ជៈ ២មុខនេះ ដាស់ខួរក្បាលឱ្យស្រឡះ គិតបានលឿន
Tror Sopheap
January 19 2026
4 views

#អាហារ

បុរសៗ បន្តទម្លាប់ ១នេះ កាន់តែស្វិតអាប្អូនតូចកាន់តែលឿន លើគ្រែខ្សោយណាស់
Tror Sopheap
January 19 2026
1.6 K views

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
6.6 K views

#អាហារ

ពេលព្រឹកនេះ! ពិសារភេសជ្ជៈ ៣នេះជាថ្នាំទិព្វការពារជំងឺមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត
Tror Sopheap
January 15 2026
1.9 K views

#អាហារ

អស្ចារ្យមែន! ផឹកទឹកដូងពេលព្រឹកមានអត្ថប្រយោជន៍ដល់សុខភាព ១១យ៉ាងនេះ
Tror Sopheap
January 13 2026
1.4 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.1 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
6.6 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
5.6 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.1 K views

#ជំងឺ

ប្រយ័ត្នតិចផង! ៦រោគសញ្ញាបញ្ជាក់ថា អ្នកមានជំងឺមហារីកច្រមុះ
Tror Sopheap
January 6 2026
4.2 K views

#កីឡា

ហូបអាហារបែបនេះ ធ្វើឱ្យហាត់ប្រាណបានយូរ ហើយឆាប់ស្រកគីឡីលឿន
Tror Sopheap
January 5 2026
2.6 K views

#អាហារ

ពេលព្រឹកនេះ! ពិសារភេសជ្ជៈ ៣នេះជាថ្នាំទិព្វការពារជំងឺមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត
Tror Sopheap
January 15 2026
1.9 K views
អត្ថបទថ្មីៗ
#អាហារJanuary 19 2026
ពេលព្រឹក! ញ៉ាំភេសជ្ជៈ ២មុខនេះ ដាស់ខួរក្បាលឱ្យស្រឡះ គិតបានលឿន
#កុមារJanuary 19 2026
ចង់ឱ្យកូនមានខួរក្បាលពូកែចាំ និងឆ្លាតវៃ ឪពុកម្តាយគួរទម្លាប់កូនញ៉ាំអាហារទាំង ៣នេះ
#កុមារJanuary 19 2026
តិចស្តាយក្រោយ! កូនដុះដុំសាច់ខួរក្បាល និងគាំងភាសារទំនាក់ទំនងជាមួយឪពុកម្តាយ ព្រោះរឿង ១នេះ
#អាហារJanuary 19 2026
បុរសៗ បន្តទម្លាប់ ១នេះ កាន់តែស្វិតអាប្អូនតូចកាន់តែលឿន លើគ្រែខ្សោយណាស់
#ចិត្តសាស្ត្រJanuary 19 2026
សម្រាកខ្លះ! បុរសស្រ្ដី ធ្វើរឿងលើគ្រែលើសចំនួននេះ មានបញ្ហាធំហើយ
#ចិត្តសាស្ត្រJanuary 19 2026
គេងមិនលក់ គិតច្រើន! វេជ្ជ. ប្រាប់ថា ធ្វើរឿង ១នេះ បាត់ស្រ្តេស អារម្មណ៍ស្ងប់ ឆាប់គេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia