ជំងឺ
សញ្ញាសាមញ្ញៗទាំងនេះបញ្ជាក់ថាអ្នកកំពុងលើសស្ករក្នុងខ្លួនហើយ
Phoak Mary
December 23 2022
448 views

ជាតិផ្អែមត្រូវបានចូលទៅក្នុងខ្លួនយើងតាមច្រើនរបៀប ជួនកាលយើងបញ្ចូលទៅក្នុងខ្លួនទាំងមិនបានដឹងខ្លួនឡើយ ហើយការបញ្ចូលជាតិស្ករទៅជាប្រចាំទាំងខុស និងមិនបានដឹងខ្លួននេះធ្វើឱ្យជាតិស្ករលើសបន្តិចម្ដងៗរហូតបង្កជាជំងឺឬភាពទន់ខ្សោយដល់រាងកាយបាននៅថ្ងៃណាមួយ។

ដើម្បីបង្ការកុំឱ្យមានការលើសជាតិស្ករកាន់តែច្រើនដោយមិនដឹងខ្លួនបងប្អូណអាចតាមដានអាការសាមញ្ញៗរបស់ខ្លួនជាប្រចាំថ្ងៃដែលMedical news បានបង្ហើបដូចខាងក្រោម៖

-មានអារម្មណ៍ថាមាត់ស្ងួត ជាសញ្ញាលើសជាតិស្ករក្នុងឈាម ហើយក៏អាចរាប់ចូលបានជាសញ្ញារបស់ជំងឺទឹកនោមផ្អែម ហេតុនេះសូមបង្កើនការតាមដានអាការពាក់ព័ន្ធបន្ថែមបើមានស្ថានភាពមិនស្រួលសូមប្រញាប់ជួបពិនិត្យជាមួយគ្រូពេទ្យ។

-នោមញឹកជាងធម្មតា ក៏ជាសញ្ញាពាក់ព័ន្ធនឹងជាតិស្ករក្នុងឈាមលើសផងដែរ ហើយវាក៏អាចមានឱកាសទៅជាបញ្ហាជំងឺទឹកនោមផ្អែមផងដែរ។

-មានបញ្ហាស្រវាង ឬសមត្ថភាពធ្លាក់ចិត្ត ជួនកាលក៏អាចនាំទៅដល់ការមានបញ្ហាឡើងបាយ ផងដែរ។

-ការឈឺក្បាល កើតភាគច្រើននិងជាទូទៅ ប៉ុន្តែប្រសិនបើបងប្អូនមិនបានគិតអ្វីច្រើនស្មុគស្មាញច្រើន តែបែរជានៅសុខៗក៏ឈឺ នោះត្រូវបង្កើនការតាមដានអាការសុខភាពបន្ថែម ហើយនៅពេលដែលជាតិស្ករកាន់តែកើននោះ សញ្ញាឈឺក្បាលនឹងរឹតតែមានជាញឹកញាប់។

-ជួនកាលមានបញ្ហាដកដង្ហើមខ្លី នេះក៏ជាសញ្ញាធ្ងន់មួយនៃការលើសជាតិស្ករផងដែរ។

-ការចងចាំាធ្លាក់ចុះក៏ជាសញ្ញាពាក់ព័ន្ធជាតិស្ករផងដែរ

សញ្ញាលើរាងកាយ ដែលមានជាប្រចាំគឺអាចបញ្ជាក់នូវបញ្ហាអ្វីមួយនៃរាងកាយបានហេតុនេះ សូមបង្កើនការប្រុងប្រយ័ត្ន ជួបពិភាក្សាជាមួយគ្រូពេទ្យនូអាការនីមួយឱ្យបានល្អនិងព្យាបាលឱ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា។

 

 

 

 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៧ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 6 2026
23.3 K views

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.2 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១០ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 9 2026
13.7 K views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
9.1 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
5.4 K views

#ជំងឺ

អ្នកដឹងទេ? អ្នកមានជំងឺមហារីកថ្លើមធ្ងន់ អាចមានរោគសញ្ញាទាំង ៤នេះ
Tror Sopheap
April 5 2026
4.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia