សុខភាពរបស់បេះដូង និងខួរក្បាល គឺពិតជាសំខាន់មិនត្រូវមើលរំលងសោះឡើយ។ មានមនុស្សមិនតិចនាក់នោះទេ កំពុងតែមានជំងឺបេះដូង ហើយក៏មានមនុស្សមិនតិចនាក់ផងដែរ ដែលស្លាប់ដោយសារជំងឺនេះ។ បើនិយាយពីខួរក្បាលវិញ ថាមនុស្សចាស់ទៅខ្សោយការចងចាំចុះយើងនៅក្មេងសោះហេតុអ្វីខ្សោយដែរ?
អាស្រ័យហេតុនេះហើយ សម្រាប់អ្នកដែលចង់ថែរក្សាខួរក្បាល និងបេះដូងឱ្យមានសុខភាពល្អ ត្រូវតែយល់ដឹងពីរបបអាហារដែលមានប្រយោជន៍ជួយដល់សរីរាង្គទាំងនេះ ។ ដូច្នេះហើយ យើងនឹងលើកយករបបអាហារដែលមាន់អត្ថប្រយោជន៍ដល់ខួរក្បាលនិងបេះដូង មកចែកជូនបងប្អូនដែលមិនទាន់បានដឹងឱ្យបានជ្រាបកាន់តែច្បាស់ជាងមុន ថាអាហារទាំងនោះមានអ្វីខ្លះ?
ទី១ស៊ុត៖ កាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល យោងតាមប្រភព Healthline បានឲ្យដឹងថា ស៊ុតគឺជាប្រភពនៃសារធាតុ Choline ដែលមានសារសំខាន់សម្រាប់សុខភាពខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ។ វាចាំបាច់សម្រាប់ ដំណើរការររវាងប្រព័ន្ធសរសៃប្រសាទនិងសាច់ដុំ និងធ្វើអោយប្រសើរឡើងនូវមុខងារ ខួរក្បាល និងការចងចាំ។ សារជាតិ Choline ក៏ជាសារជាតិមួយជួយប្រឆាំងនឹងការរលាក ដូច្នេះវាធ្វើឱ្យរលាកជុំវិញសរីរាង្គឆាប់ជាសះផងដែរ។ សារជាតិ selenium នៅក្នុងស៊ុតជួយ ការពារការកកឈាម ជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។
ទី២ដំឡូងជ្វា៖ មានដូចជាដំឡូងពណ៌ស្វាយជាដើម ត្រូវបានគេរាប់ចូលជារបបអាហារដែលជួយឱ្យអាយុវែង មានសុខភាពល្អ។ ដោយហេតុថាប្រទេសជប៉ុនគឺចូលចិត្តញុំាខ្លាំងណាស់ គ្រាន់តែញុំាប្រភេទដំឡូងពូជជប៉ុនរបស់គេ ដែលវសមានតម្លៃថ្លៃផងដែរ។ តែនៅប្រទេសយើងប្រទេសដំឡូងជ្វាក៏មានអត្ថប្រយោជន៍ដូចគ្នាដល់សុខភាពបេះដូង ក្រពះពោះវៀន ព្រោះវាសម្បូរដោយជាតិសរសៃ។
ទី៣គ្រាប់ធញ្ញជាតិ៖ មានដូចជា គ្រាប់ល្ពៅ គ្រាប់ស្វាយចន្ទី គ្រាប់ផ្កាឈូរត្ន័ជាដើម ។ សុទ្ធតែមានប្រយោជន៍ដល់សុខភារបស់ខួរក្បាលនិងសុខភាពបេះដូង។ ជាក់ស្ដែងដូចជាគ្រាប់ស្វាយចន្ទីជាដើម គឺ យោងតាមមូលដ្ឋានទិន្នន័យ FoodData Central នៃក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) គ្រាប់ស្វាយចន្ទីផ្តល់ 157 កាឡូរីក្នុង 1 អោន (28 ក្រាម)។ មួយវិញទៀតគ្រាប់ស្វាចចន្ទីសម្បូរដោយជាតិសរសៃ ជាតិខ្លាញ់ទាប ដែលល្អសម្រាប់អ្នកមានបំណង់ចង់សម្រកទម្ងន់អាចសាកល្បងក្នុងការញុំាគ្រាប់ស្វាយចន្ទីបាន។ លើសពីនេះគ្រាប់ស្វាយចន្ទីក៏មានអត្ថប្រយោជន៍ជួយសុខភាពដូចជា ជួយកាត់បន្ថយជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែមផងដែរ៕
អត្ថបទដោយ៖ ធីតា