អាហារ
ពុទ្រា ធម្មជាតិផ្អែមឆ្ងាញ់ខ្លាំងលេខ១ ខាងបន្សាបជាតិពុលចេញពីឈាម ប្រឆាំងសាច់កាចមហារីក
Ouk Sreynuch
June 16 2023
3.4 K views

ពុទ្រា​ ដែលភាសាអង់គ្លេសគេហៅថា Jujube មិន​ត្រឹម​តែ​មាន​រសជាតិ​​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​ក៏​មាន​គុណប្រយោជន៍​ដល់​សុខភាព​ជា​ច្រើន​ផង​ដែរ។​ ​​​ពុទ្រា មាន​ផ្ទុក​វីតាមីន​ជាច្រើន​ដូចជា ប៉ូ​តា​ស្យូ​ម ផូ​ស្វ​រ័ ម៉ាញ៉េ​ស្យូ​ម កាល់ស្យូម សូ​ដ្យូ​ម ស​ង្ក័​សី ដែក ទង់ដែង និង​វីតាមីន C ដែល​វា​អាចជួយ​ព្យាបាល​ពោះវៀន​កាត់បន្ថយ​ការឈឺ​បំពង់ក ជួយ​សម្អាត​សរសៃឈាម ជួយ​រំលាយ​អាហារ ការពារ​ថ្លើម បន្សាបជាតិពុលក្នុងឈាម និង​រារាំងដុំសាច់ដែលនាំឲ្យមាន​ជំងឺមហារីក​ទៀតផង​៕ នេះបើផ្អែកតាមប្រភពវែបសាយ Medindia

១. ជួយគ្រប់គ្រងសម្ពាធឈាម៖ ផ្លែពុទ្រាគឺជាឱសថដ៏ល្អសម្រាប់រក្សាសម្ពាធឈាមឱ្យនៅធម្មតា។ វា​ជួយ​ដល់​លំហូរ​ឈាម​ទៅក្នុង​ខួរក្បាល​ដោយ​បង្កើន​កម្រិត​នី​ទ្រី​ក​អុកស៊ីត​កាត់បន្ថយ​សម្ពាធ​ឈាម​ខ្ពស់​។ ម្យ៉ាងទៀតផ្លែពុទ្រាមានបរិមាណប៉ូតាស្យូមខ្ពស់ និងសូដ្យូមទាប ដែលជួយក្នុងការរក្សាសម្ពាធឈាមល្អបំផុត។

២. បន្សាបជាតិពុលក្នុងឈាម៖ ផ្លែពុទ្រា មានផ្ទុកសារធាតុ saponins និង alkaloids ដែលត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងការបន្សាបជាតិពុលក្នុងឈាម។ វា​កម្ចាត់​ជាតិពុល​ដែល​បង្ក​គ្រោះថ្នាក់​ចេញពី​ឈាម និង​ការពារ​រាងកាយ​ពី​ជំងឺ​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ឈាម​។

៣. ការពារ និងព្យាបាលជំងឺពុកឆ្អឹង៖ ផ្លែពុទ្រា មានផ្ទុកសារធាតុរ៉ែជាច្រើនប្រភេទ ដូចជាម៉ង់ហ្គាណែស ទង់ដែង ប៉ូតាស្យូម និងម៉ាញ៉េស្យូម ចាំបាច់សម្រាប់ឆ្អឹងដែលមានសុខភាពល្អ។ វាផ្តល់ភាពរឹងមាំដល់ឆ្អឹង ជាពិសេសចំពោះមនុស្សចាស់ដែលមានជំងឺពុកឆ្អឹង។

៤. ការពារជំងឺមហារីក៖ ផ្លែពុទ្រា គឺជាប្រភពនៃអាស៊ីតខ្លាញ់មិនឆ្អែតសំខាន់ៗ រួមមានអាស៊ីត oleic, linoleic, palmitic និងអាស៊ីត palmitoleic ។ សមាសធាតុទាំងនេះមានឥទ្ធិពល cytotoxic ហើយវាក៏កែប្រែដំណើរការ apoptotic ដែលមានប្រយោជន៍ក្នុងការព្យាបាលជំងឺមហារីក ៕

អត្ថបទដោយ៖ ស្រីណុច

 

 

Ouk Sreynuch
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូន! ខ្ញុំបាទជាអ្នកនិពន្ធផ្នែករោគស្រ្ដី ផ្លូវភេទ កីឡា។ នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 085 242 603 Telegram:Ouk Sreynuch

អត្ថបទសរុប៖ 125

អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia