សម្រស់
គួរចៀសវាង!ទម្លាប់ធំ៣ប្រចាំថ្ងៃ ដែលធ្វើឱ្យសក់ខូចជ្រុះដោយមិនដឹងខ្លួនគ្មានថ្ងៃដុះវិញ
Phoak Mary
April 29 2022
545 views

បច្ចុប្បន្ននេះក្នុងចំណោម១០នាក់ ស្ទើរតែមាន៩នាក់ហើយដែលមានបញ្ហាមិនថាសក់ជ្រុះ សំពោង ស្ងួតគ្មានសំណើម សក់ដាច់ សក់ឆេះ សក់សំពោង ទំពែក អង្គែរ សក់ដុះយឺត។ ជឿថាបងប្អូនប្រាកដជាស្វះស្វែងរកនេះរកនោះមកកក់សក់ ប៉ុន្តែមើលរំលងទម្លាប់ប្រចាំថ្ងៃដែលបំផ្លាញសក់ខ្លួនឯងទាំងមិនដឹងខ្លួន។

តាមការចែករំលែករបស់អ្នកនាង សុខ វណ្ណលីន ដែលជាម្ចាស់ស្ថាបនិករបស់ Yanin Beauty បានឱ្យដឹងថា ចង់បានសក់មានសុខភាពល្អ កក់សាប៊ូតែមួយមុខមិនគ្រប់ទេ បើកក់ខុសក្បួនទៀតនឹងធ្វើឱ្យសក់ជ្រុះលើសដើម។ ពេលកក់សក់ អេះយកៗ ក្រហាយអស់ហើយស្បែកក្បាល។ គល់សក់មិនបានរឹងមាំដូចដៃជើងយើងទេ ប្រើដៃធ្ងន់ពេកវានឹងដាច់រលាត់ស្បែកក្បាលបាក់តេរីជ្រៀតចូល សុខភាពគល់សក់ខ្សោយសក់នឹងជ្រុះ។ ក្បួនកក់សក់ឱ្យបានត្រឹមត្រូវ ត្រូវប្រើម្រាមដៃឈ្លីថ្មមៗ កុំប្រើក្រចកដៃអេះដាច់ខាត។ បើបងប្អូននៅតែកន្លែងត្រជាក់ មិនបែកញើសក្បាលអាចកក់២ថ្ងៃម្ដងបាន តែបើចេញក្រៅច្រើន ហាលថ្ងៃរងធូលីដីចាំបាច់ត្រូវសម្អាតស្បែកក្បាលឱ្យបានរាល់ថ្ងៃ។

បន្ទាប់ពីកក់ហើយនៅសិតសក់ទៀត ជាធម្មតាបងប្អូនសិតសក់បែបណា? ច្បាស់ណាស់ភាគច្រើន មកពីក្រៅសក់កំពុងជំពាក់ឡើងសំពោងផង ទាញក្រាសសិតយកៗពីគល់មកចុងទាញឱ្យតែបានលឿន។ ធ្វើបែបនឹងរាល់ថ្ងៃហើយរអ៊ូថា សក់ជ្រុះដាច់មកទាំងក្ដាប់ៗ ឱបងប្អូនអើយ សក់ឯណាទ្រាំនិងយើងបានបើម្លឹងៗ។ ក្បួនសិតសក់ ត្រូវចាប់សក់ពាក់កណ្ដាលហើយសិតបណ្ដេញពីដៃដែលយើងចាប់មកចុងសក់ម្ដងបន្តិចៗរហូតដល់លែងជំពាក់ហើយ ចាំទំលាក់វាធម្មតាហើយសិតពីគល់សក់មកតែម្ដង។ ធ្វើដូចនេះវាមិនប៉ះពាល់ដល់គល់សក់ មិនទាញកន្ត្រាក់ខ្លាំង មិនដាច់សក់ ហើយមិនជ្រុះ បើមិនជឿបងប្អូនអាចសាកបាន។នេះជាការបង្ហើបរបស់បងស្រីដដែល។

រឿងធំមួយទៀត ពេលចេញក្រៅតែងតែរលាស់ឬទាញសក់ចេញមកខាងក្រៅ សរសៃសក់ក៏ដូចជាស្បែកមុខអញ្ចឹងដែរ ថែវាផងពេលចេញក្រៅផ្ទះ។ បើធ្វើដំណើរដោយកង់ម៉ូតូ គួរចាប់សក់ចង ឬក្រងវាសិន ហើយអាចបញ្ចូលក្នុងអាវ ឬយកអ្វីបិទបាំងវាខ្លះ ពាក់មួក កុំឱ្យវាប៉ះកម្ដៅថ្ងៃនិងខ្យល់ខ្លាំង។ ទាំងគេទាំងខ្ញុំចំណុចនេះតែងមើលរំលង វាជាទម្លាប់អាក្រក់ណាស់ ធ្វើសក់ឆាប់សំពោង ជំពាក់ខ្លាំង ស្ងួត ងាយនឹងខូចណាស់ ហេតុនេះកែចេញទាំងអស់គ្នាណា។

ហេតុនេះទម្លាប់៣ខាងលើជារឿងសំខាន់​ ដែលជួយឱ្យសក់មានសុភាពល្អបាន ហើយត្រូវចាំថាគ្មានសាប៊ូណាតែ១ដប ជួយបានគ្រប់បញ្ហាស្បែកក្បាលនិងសរសៃសក់ឡើយ ហេតុនេះមុនសម្រេចចិត្តប្រើ គួរពិភាក្សាបញ្ហាជាមួយអ្នកជំនាញជាមុនសិន។

គួរឱ្យដឹងផងដែរថា Yanin Beauty ក៏មានផលិតផលថែរក្សាសក់ ដូចជា សាប៊ូកក់សក់ ក្រែមបន្ទន់ សេរ៉ូមសក់ ស្បារ និងប្រេងបាញ់បណ្ដុះសក់ផងដែរ។ ប្រសិនបើបងប្អូនមានបញ្ហាសក់អាចពិភាក្សាជាមួយអ្នកនាងសុខ វណ្ណលីន ជាមុនបានព្រោះអ្នកនាងតែងតែផ្ដល់យោបល់ឱ្យភ្ញៀវជាមុនសិន មុននឹងសម្រេចថាអាចប្រើប្រាស់ត្រូវឬអត់ មួយទៀតបើជ្រុះមកពីបញ្ហាសុខភាព បងប្អូនត្រូវទទួលស្គាល់ថា សាប៊ូមិនអាចជួយបងប្អូនបានលឿននោះទេ គួររកគ្រូពេទ្យព្យាបាលសុខភាពជាមុន៕

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង
#ព័ត៌មានMarch 30 2026
សូមប្រុងប្រយ័ត្ន! នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ បញ្ជាក់ថារក​ឃើញ​មេរោគ​កូវីដ​-១៩​ បំប្លែង​ថ្មី​ប្រភេទ​ ១នេះ
#ព័ត៌មានMarch 29 2026
រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia