ព័ត៌មាន
គុណភាពខ្យល់នៅកម្ពុជានឹងកាន់តែមានគុណភាពល្អ ក្រោយក្រសួងសម្រេចធ្វើរឿងនេះ

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារបារាំងបានចុះហត្ថលេខាលើអនុស្សរណៈស្តីពី«ការអនុវត្តគម្រោង លើកកម្ពស់ គុណភាពខ្យល់នៅកម្ពុជា»។

ការចុះអនុស្សរណៈរវាងក្រសួងទាំងពីរនិងទីភ្នាក់ងារបារាំង ក្នុងគោលបំណងសំខាន់ទប់ស្កាត់ និងកាត់បន្ថយ ការបំពុលខ្យល់សាធារណៈ និងផែនការខ្យល់ ស្អាត កម្ពុជា ដែលជាផែនការ យុទ្ធសាស្រ្តជាតិសម្រាប់កំណត់ សកម្មភាពកាត់បន្ថយ ការបញ្ចេញសារធាតុបំពុលខ្យល់នៅកម្ពុជា សំដៅធានាឱ្យបាន នូវស្រទាប់ បរិយាកាស ទ្រទ្រង់ជីវិតដ៏ល្អប្រសើរ។

ទន្ទឹមនឹងនេះផងដែរ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា តាមរយៈការចុះហត្ថលេខាលើ MOU នេះក្រសួងទាំង២ នឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការងារកាត់បន្ថយការបំភាយឧស្ម័នដោយយានយន្ត ដើម្បីលើកកម្ពស់ គុណភាពខ្យល់ និងឈានទៅរកការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋយើងផងដែរ។

លោក Yazid Bensaid នាយកទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD )ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថាAFD បានគាំទ្រលើគម្រោងចំនួន ៣២ ពាក់ពទ្ធ័នឹងវិស័យ បច្ចេកវិទ្យាបរិស្ថាន សេដ្ឋកិច្ច និងដឹកជញ្ជូន។ ដោយបានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នជាច្រើន និងគម្រោង ដើម្បីធ្វើអោយប្រសើរឡើងនូវគុណភាពខ្យល់។

ក្រសួងបរិស្ថានបាន បញ្ជាក់ទៀតថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការអនុវត្តកម្មវិធីលើកកម្ពស់គុណភាពខ្យល់នាថ្ងៃនេះ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង នឹងគាំទ្រ២ ចំនុចសំខាន់គឺ ១-ការបណ្តុះបណ្តាលដល់មន្រ្តីជំនាញ និងការរៀបចំបទប្បញ្ញតិ និងគោលនយោបាយពាក់ពន្ធ័ទៅនឹងការកម្រិតការបំភាយឧស្ម័នពីយានយន្ត ២-ការជួយអភិវឌ្ឍន៍គម្រោងនានាទាក់ទងនឹងការបំលាស់ទី ដោយថាមពលអគ្គិសនី។

គួរជម្រាបដែរថាបច្ចុប្បន្នគុណភាពខ្យល់ក្នុងប្រទេសកម្ពុជាយើងគឺមានគុណភាពល្អស្រាប់ហើយដែលជាអំណោយផលមួយជួយទ្រទ្រង់ដល់សុខភាពប្រជាជនយើងនៅទូទាំងប្រទេស។ជាក់ស្ដែងតាមការឱ្យដឹងរបស់ក្រសួងទេសចរណ៍ចុះផ្សាយនាថ្ងៃទី១២ខែឧសភាពបានឱ្យដឹងថាគុណភាពខ្យល់២៤រាជធានីខេត្តសុទ្ធតែមានកម្រិតល្អណាស់ និងខេត្តកំពុងស្ពឺគឺស្ថិតក្នុងកម្រិតល្អ។

No photo description available.

No photo description available.

No photo description available.

ប្រភព៖ Ministry of Environment

អត្ថបទដោយ ណា ឃីម

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.7 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
1.7 K views

#ព័ត៌មាន

ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
Tror Sopheap
February 7 2025
1.3 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្ត ១នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូចបន្ត
Tror Sopheap
February 6 2025
1.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia