សម្រស់
ស្រីៗបើកំពុងស្បែកស្រអាប់ មុខឡើងមុន ជ្រុះសក់ទៀត ញុំាអាហារ២មុខនេះឱ្យជាប់
Thida Pet
June 24 2024
65.5 K views

ជាការពិតពណាស់ ស្រីៗជាច្រើនប្រាកដជាជួបប្រទះបញ្ហាស្បែកមានបញ្ហាមិនស្រស់ថ្លា មុខវិញក៏ឡើងមុន ចំណែកឯសក់វិញក៏ជ្រុះទៀតតែមិនដឹងថាដោះស្រាយបែបណា? បើសិនបងប្អូនជួបបញ្ហានេះយូរមកហើយសូមកុំទុកយូរអី បញ្ហាជ្រុះសក់ ឬក៏មុខឡើងមុននេះ គឺមានពេទ្យឯកទេសដែលអាចជួយព្យាបាលបានបងប្អូនប្អូន។

ខ្លាចតែបងប្អូនមិនព្រមទៅតើ បន្ថែមពីការព្យាបាលជាមួយពេទ្យយើងសូមណែនាំរបបអាហារ៣មុខដែលបងប្អូនគួរតែញុំាកុំខានព្រោះជួយកាត់បន្ថយបញ្ហាសក់ជ្រុះ ឡើងមុខ ជម្រុញការផលិតកូឡាជេនជួយស្បែកលែងសូវខ្មៅស្រអាប់។

១.វីតាមីនស៊ី ៖ របបអាហារសម្បូរដោយវីតាមីនស៊ី មានអត្ថប្រយោជន៍ជួយកាត់បន្ថយការរលាកក្នុងរាងលាយ អាចកាត់បន្ថយបញ្ហាសក់ជ្រុះ សក់បែកចុង។ អ្វីដែលពិសេសជាងនេះវីតាមីនស៊ីក៏មានប្រយោជន៍ជួយការពារស្បែក តាមរយៈការជម្រុញការផលិតកូឡាជេនធ្វើឱ្យស្បែកមានសុខភាពល្អ មិនសូវជ្រីវជ្រួញ ងាយក្មេងជាងវ័យ៖

របបអាហារសម្បូរវីតាមីនស៊ីមានដូចជា៖ ម្ទេស ក្រូច ប៉េងប៉ោះ ខាត់ណា ផ្លែស្រ្តបឺរី ផ្លែប្លូបឺរី…ជាដើម។

២.ប្រូតេអ៊ីន៖ គឺមានអត្ថប្រយោជន៍ច្រើនជួយស្បែក និងសុខភាពរបស់សក់ ព្រោះបើកាលណាសក់ខ្វះប្រូតេអ៊ីន គឺប្រឈមនឹងជ្រុះ ស្ងួត បែកចុង គ្មានជីវជាតិ។​បន្ថែមលើសពីនេះប្រូតេអ៊ីនក៏មានប្រយោជន៍ជួយធ្វើឱ្យស្បែកមានសុខភាពល្អភ្លឺរលោងផងដែរ។

របបអាហារសម្បូរប្រូតេអ៊ីន មានដូចជាប្រភេទសាច់ មានខ្លាញ់ល្អ ដូចជាខ្លាញ់ត្រី សាច់មាន់ ក្នុងស៊ុត ក្នុងសណ្ដែក…ជាដើម។

៣.កាត់បន្ថយអាហារកែច្នៃ កាបូអ៊ីដ្រាត និង ទឹកដោះគោមានខ្លាញ់ច្រើន៖ បើសិនអ្នកកំពុងមានបញ្ហាឡើងមុន ស្បែកមានបញ្ហា សក់ក៏ជ្រុះច្រើនទៀត គួរផ្អាកទទួលទានអាហារខាងលើ។ ពីព្រោះថាញុំាហើយនឹងធ្វើឱ្យស្ថានភាពសម្រស់របស់បងប្អូនធ្ងន់ធ្ងរជាងមុនទៅទៀត។ ដូចសុំចិត្តបងប្អូនផ្អាកញុំាសិនទៅណា បងប្អូនអាចសាកផ្អាកញុំា៣០ថ្ងៃមើល ហើយសង្កេតមើលសក់ មើលមុនរបស់បងប្អូនមើលធូរស្រាលអត់?

របបអាហារខាងលើនោះមានដូចជា អាហារកំប៉ុងឬក៏កញ្ចប់ ផ្ទុកសារធាតុគីមី ដូចជាមី ប្រហិត…ជាដើម។

ជាចុងក្រោយ របបអាហារទាំង២ខាងលើនេះ សម្រាប់បងប្អូនមានបញ្ហាស្បែកស្រអាប់ មុខឡើងមុនជ្រុះសក់ ញុំាអាហារ២មុខនេះឱ្យជាប់ ហើយសាកផ្អាកញុំាអាហារកែច្នៃ៣០ថ្ងៃមើល រាងកាយរបស់បងប្អូននឹងប្លែកជាក់ជាមិនខាន៕

ប្រភព៖ westlakedermatology

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1278

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia