ប្រសិនណាអ្នកកំពុង ក្ដៅក្នុង ហេវហត់អស់កម្លាំងរុំារ៉ៃ អាហារដែលធ្វើឱ្យត្រជាក់ក្នុង ជួយកាត់បន្ថយកម្ដៅក្នុងខ្លួន ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ សប្បាយចិត្ត អ្នកអាចសាកល្បងជាមួយក្រុមអាហារខាងក្រោមនេះ ព្រោះមិនត្រឹមតែជួយឱ្យត្រជាក់ចិត្ត ត្រជាក់កាយតែម្យ៉ាងនោះទេ ថែមទាំងជួយឱ្យឆ្អែតបានយូរ សុខភាពល្អ។
នេះបើយោងតាមរយៈគេហទំព័រ tasteofhome បានណែនាំអាហារ៣មុខមានដូចជា៖
១.ផ្លែឪឡឹក៖ ផ្លែនេះសម្បូរដោយ វីតាមីនអេ និងវិតាមីនស៊ី ទៅប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយ ជាពិសេសគឺសម្បូរដោយជាតិទឹក ដែលអាចជួយធ្វើឱ្យត្រជាក់ក្នុង ស្រស់ស្រាយសប្បាយចិត្តនៅពេលញុំារួច។ បញ្ជាក់ឪឡឹកអ្នកអាចយកទៅក្រឡុកធ្វើជាភេសជ្ជៈផឹកក៏មានរសជាតិឆ្ងាញ់ប្លែកមាត់ម៉្យាងដែរ។
២.ផ្លែតាសក់៖ ក៏សម្បូរដោយជាតិទឹកច្រើន ដូចនិងផ្លែឪឡឹកផងដែរ តាសក់ក៏សម្បូរដោយ ប៉ូតាស្យូម និងម៉ាញេស្យូម ដែលមានប្រយោជន៍ខ្លាំងសម្រាប់សុខភាពនាខែក្ដៅនេះ ជាពិសេសក្រៅពីធ្វើឱ្យត្រជាក់ក្នុងក៏អាចយកទៅថែរក្សាសម្រស់ឱ្យស្រស់ស្អាតបានមួយផ្នែកដែរគឺ អាចយកធ្វើជាម៉ាស់សម្រាប់បិទមុខបាន។
៣.ផ្លែប្លូបឺរី៖ គ្រូពេទ្យចិនអះអាងថា ផ្លែប៊្លូបឺរី ស្ត្របឺរី មានជាតិអាល់កាឡាំង ដូច្នេះហើយមានឥទ្ធិពលត្រជាក់ ឬបន្ធូរអារម្មណ៍លើរាងកាយ ពួកវាផ្ទុកបរិមាណវីតាមីន C ខ្ពស់ សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃខ្ពស់ជួយសុខភាពរាងកាយផងដែរ។ បញ្ជាក់ផ្លែប្លូបឺរី អ្នកអាចយកទៅក្រឡុកធ្វើជាភេសជ្ជៈផឹកក៏មានរសជាតិឆ្ងាញ់ប្លែកមាត់ម៉្យាងដែរ។
អត្ថបទដោយ៖ ប៉ែត ធីតា