អាហារ
ញុំាឆ្អែតនៅតែខ្សោះអស់កម្លាំង អាហារទាំងនេះធ្វើឱ្យមានថាមពលខ្លាំងជាធម្មតា
Vuthea Morn
December 14 2020
11.1 K views

មនុស្សជាច្រើនប្រាកដជាមានអារម្មណ៍ហត់នឿយ និងអស់កម្លាំងជាខ្លាំងក្នុងការបំពេញការងារជារៀងរាល់ថ្ងៃ កត្តាទាំងអស់នេះគឺបណ្ដាលមកពីការទទួលទាននូវចំណីអាហារ មិនបានគ្រប់គ្រាន់ដែលជាហេតុធ្វើឲ្យយើងបែបនេះ។ ដូច្នេះអាហារទាំង៥ប្រភទនេះនិងជួយឲ្យអ្នកមានថាមពលឡើងវិញ

១.ផ្លែចេក

ផ្លែចេកគឺជាផ្លែឈើម្យ៉ាងដែលងាយស្រួលទិញ និងមានតម្លៃថោកសមរម្យដែលអាចឲ្យយើងទទួលទានបានជាប្រចាំ។ ក្នុងផ្លែចេកជាប្រភពដែលផ្ដល់ថាមពលដ៏ពិសេសសម្រាប់យើងនៃកាបូនអ៊ីដ្រាត ប៉ូតាស្យូម និងវីតាមីនB ដែលទាំងនេះជួយបង្កើនកម្រិតថាមពលដល់អ្នក។

២. ផ្លែប៉ោម

ផ្លែប៉ោមជាផ្លែឈើដែលសម្បូរដោយជាតិស្ករ និងជាតិសរសៃ។ ក្នុងផ្លែប៉ោម ១០០ក្រាម មានផ្ទុកជាតិស្ករប្រហែល១០ ទៅ១៤ក្រាម និងជាតិសរសៃដល់១.២ក្រាម។ លើសពីនេះទៀតវាជួយប្រឆាំងទៅនិងអុកស៊ីតកម្មខ្ពស់ ដែលអុកស៊ីតកម្មទាំងនេះអាចបន្ថយល្បឿននៃការរំលាយអាហារ។

៣.ផ្លែក្រូច

ផ្លែក្រូចសម្បូរដោយវីតាមីនC ខ្ពស់ ដែលជួយឲ្យស្បែកយើងស្រស់ស្អាត និងជាពិសេសវាមានសមាសធាតុប្រឆាំងអុកស៊ីតកម្មដែលអាចការពារប្រឆាំងនឹងភាពតានតឹងក្នុងអុកស៊ីតកម្ម។ តាមការស្រាវេជ្រាវបានបង្ហាញថាភាពតានតឹងក្នុងអុកស៊ីតកម្មធ្វើឲ្យយើងមានអារម្មណ៍ថាអស់កម្លាំង និងហេវហត់។ ដូច្នេះដើម្បីការពារប្រឆាំងអុកស៊ីតកម្មនេះអ្នកគួតែបរិភោគផ្លែក្រូចជាប្រចាំ។

៤. អង្ករសម្រូប

អង្ករសម្រូបគឺជាប្រភេទដែលសម្បូរដោយជីវជាតិខ្ពស់ នេះបើប្រៀបធៀបជាមួយអង្ករសធម្មតា​ ដែលអង្ករសម្រូប ៥០ក្រាមផ្ទុកទៅដោយជាតិសរសៃរ ២ក្រាម។ បើយើងទទួលទានអង្គរសម្រូបជាប្រចាំថ្ងៃវាផ្ដល់ឲ្យយើងនូវ ជាតិសរសៃ វីតាមីន និងម៉ង់ហ្គាណែសដែលជាសារធាតុរ៉ែជួយអង់ស៊ីមបំបែកកាបូអ៊ីដ្រាត និងប្រូតេអ៊ីនដើម្បីបង្កើតថាមពល។

៥. ខ្លាញ់ត្រី

ត្រីដែលមានជាតិខ្លាញ់ដូចជាត្រីសាម៉ុង និងត្រីធូណាគឺជាប្រភពដ៏ល្អនៃប្រូតេអ៊ីន អាស៊ីត ខ្លាញ់ វីតាមីនB ខ្លាញ់អូមេហ្កា៣ និងវីតាមីនB12 ដែលជួយកាត់បន្ថយនៃការអស់កម្លាំង។ មិនថែមទាំងប៉ុណ្ណោះតាមការស្រាវជ្រាវបានឲ្យដឹងថាថ្នាំដែលបង្កើតឡើងដោយខ្លាញ់អូមេហ្គា៣ អាចជួយកាត់បន្ថយភាពអស់កម្លាំង និងអាចព្យាបាលជំងឺមហារីកបានទៀតផង៕

អត្ថបទដោយ៖ភី សៅឌី

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1458

អត្ថបទទាក់ទង

#អាហារ

វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស
Tror Sopheap
February 7 2025
1 K views

#អាហារ

ប្រើប្រេងឆា១នេះ មានសមត្ថភាពកម្ចាត់ខ្លាញ់អាក្រក់ក្នុងសរសៃឈាមនិងខ្លាញ់រុំថ្លើម
Tror Sopheap
January 31 2025
2.6 K views

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
254 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.7 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.5 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.8 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានFebruary 7 2025
នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
#ចិត្តសាស្ត្រFebruary 7 2025
ម្ចាស់សិប្បកម្មផ្តាំថា ចេះក្បួននេះ ទោះបីធ្វើការ រកស៊ី មិនចាំបាច់ភ័យជីវិតលំបាកវេទនាទេ
#ព័ត៌មានFebruary 7 2025
ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
#ចិត្តសាស្ត្រFebruary 7 2025
ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
#ព័ត៌មានFebruary 7 2025
ការពារប្រសើរជាងព្យាបាល! ខេត្តទាំង ៣នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូចហើយ
#អាហារFebruary 7 2025
វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia