អាហារ
ញ៉ាំច្រើនចម្រើនអាយុ! ក្រុមអាហារគុណភាព ញ៉ាំឱ្យបានច្រើនបំប៉នសរីរាង្គធំៗ៣ជួយឱ្យអាយុវែង
Senghong Kong
February 5 2023
410 views

អ្នកវិទ្យាសាស្ត្របាននិយាយយ៉ាងច្បាស់ៗថា ការដែលទទួលទានអាហារបានត្រឹមត្រូវ នឹងជួយឱ្យមនុស្សមានអាយុវែង រស់នៅយ៉ាងមានសុខភាពល្អ មិនមានជំងឺ។ បើយើងនិយាយពីអាហារ ពិតណាស់វាមានច្រើនប្រភេទ ហើយមនុស្សតែងពេញនិយមញ៉ាំតែអាហារណាដែលគិតត្រឹមរសជាតិឆ្ងាញ់ មានពណ៌ស្អាត រូបរាងទាក់ទាញប៉ុណ្ណោះ។ តាមពិតទៅ នេះមិនមែនជាការត្រឹមត្រូវនោះទេ ជ្រុលតែចំណាយលុយទិញអាហារច្រើនហើយ អ្នកគួរតែរើសយកអាហារណាដែលមានប្រយោជន៍ច្រើនដល់សុខភាពអ្នក ញ៉ាំឆ្អែត ឆ្ងាញ់ ហើយមិនបង្កហានិភ័យនៅថ្ងៃមុខឱ្យបានច្រើនជាងអាហារដែលគ្រាន់តែឆ្ងាញ់មាត់ ឆ្អែតពោះ។

ខាងក្រោមនេះ ជាក្រុមអាហារដែលអ្នកគួរទទួលទានឱ្យបានច្រើន បំប៉នសរីរាង្គធំៗក្នុងរាងកាយដូចជាខួរក្បាល បេះដូង និងឆ្អឹង ដែលអាចជួយឱ្យអ្នកមានអាយុវែង រស់យ៉ាងមានក្ដីសុខ មិនមែនរស់ចិញ្ចឹមតែជំងឺនោះទេ៖

អាហារជួយឱ្យបេះដូងខ្លាំង៖ អ្នកស្រី Cheryl Rock សាស្ត្រាចារផ្នែកវេជ្ជសាស្ត្រសាធារណៈនៅសាកលវិទ្យាល័យកាលីហ្វរញ៉ា និងវេជ្ជបណ្ឌិតជំនាញ Michele Bellantoni បានឱ្យដឹងពីដើម្បីឱ្យបេះដូងមានសុខភាពល្អបាន ចាំបាច់ក្នុងការគ្រប់គ្រងយ៉ាងណាកុំឱ្យលើសគីឡូ។ មនុស្សភាគច្រើនចូលវ័យកាន់តែចាស់ ពួកគេនឹងជួបបញ្ហាលើសគីឡូ ដែលជាកត្តាជំរុញមួយ ធ្វើឱ្យកើតជំងឺបេះដូង មហារីក ទឹកនោមផ្អែមជាដើម។ ហេតុនេះ អាហារដែលគួរញ៉ាំដើម្បីឱ្យបេះដូងខ្លាំង ប្រឆាំងជំងឺបានមានដូចជា ត្រី ព្រោះត្រីសម្បូរអូមេហ្គា៣ ទ្រួងមាន់(យកស្បែកចេញ) គ្រាប់ធញ្ញាជាតិមិនមែនចាំបាច់តែអាល់ម៉ុន ពពួកណាត់(Nuts) នោះទេ អាចញ៉ាំជាពពួកសណ្ដែកក្រហម សណ្តែកខៀវ សណ្ដែកខ្មៅ សណ្ដែកដីជាដើម។ ពពួកបន្លែបៃតង និងផ្លែឈើ អាហារទាំងនេះ សម្បូរកាកសរសៃមិនធ្វើឱ្យធាត់ឬលើសគីឡួ អាការបេះដូងបានល្អ។

អាហារជួយឱ្យខួរក្បាលខ្លាំង៖ ខួរក្បាលចុះខ្សោយ ខ្សោយការចងចាំ ត្រូវបានគេរកឃើញថាផ្សារភ្ជាប់គ្នានឹងកង្វះវីតាមីនB12 ហេតុនេះអ្នកគួរទទួលទានអាហារដែលសម្បូរវីតាមីនB12ឱ្យបានច្រើន។ អាហារដែលគួរញ៉ាំមានដូចជា ត្រី បន្លែ​ ផ្លែឈើ គ្រាប់ធញ្ញជាតិដដែល។ គ្រាន់តែគួរញ៉ាំគ្រាប់ធញ្ញពេលព្រឹកដើម្បីជំនួយខួរក្បាល ផ្លែឈើដែលគួរញ៉ាំច្រើន គឺពពួកផ្លែប៊ឺរី បន្លែដូចជាខាត់ណា ប៉េងប៉ោះ ស្ពៃណាច។ គួរទទួលទានទឹកដោះគោ(គ្មានស្ករ)ឱ្យបានទៀងទាត់  នឹងគួរកាត់បន្ថយអាហារពពួកន៉បុ័ង នំនេក ដែលធ្វើពីម្សៅស ម្សៅឡើងមានក្រេម និងជាតិស្ករច្រើន ភេសជ្ជៈផ្អែម អាហារបំពង និងសាច់ក្រហម។  

អាហារជួយឱ្យឆ្អឹងខ្លាំង៖ កាល់ស្យូមជាសារធាតុសំខាន់សម្រាប់ការលូតលាស់ និងជួយឱ្យឆ្អឹងរឹងមាំ។ អាហារដែលសម្បូរកាល់ស្យូមច្រើន មាននៅក្នុងអាហារនិងភេសជ្ជៈដែលធ្វើពីទឹកដោះគោ ហេតុនេះអ្នកគួរញ៉ាំយ៉ាអ៊ួរគ្មានជាតិស្ករ និងខ្លាញ់ច្រើន ឈីស សាច់គ្មានខ្លាញ់ អាហារសមុទ្រ និងសណ្ដែកផងដែរ នេះបើផ្អែកតាមប្រភព webmd

ជាមួយគ្នានេះដែរ លោកតាទួន ទេស ដែលជាព្រឹទ្ធឹចារ្យខ្មែរមួយរូប ដែលមានវ័យ៩៦ឆ្នាំហើយ សុខភាពគាត់នៅតែមាំទាំ លោកតាមបានប្រាប់ថាទម្លាប់ក្នុងការរស់នៅរបស់គាត់គឹមិនទទួលទានគ្រឿងស្រវឹង មិនផឹកភេសជ្ជៈផ្អែមៗឬកំប៉ុង មិនជក់បារី មិនសូវទទួលទានអាហារដែលរឹងៗពិបាករំលាយ គាត់ទទួលទានបន្លែច្រើន ទទួលទានអាហារទៀងម៉ោង ហើយលោកតាតែងមានទម្លាប់ហាត់ប្រាណជាប្រចាំផងដែរ។ ជារួមមកចង់បានអាយុវែង អ្នកគួរតែព្យាយាមញ៉ាំអាហារល្អៗឱ្យបានច្រើនជាងអាហារដែលបំផ្លាញសុខភាព​ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងគេងបានឱ្យគ្រប់គ្រាន់ផងដែរ៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#អាហារ

បើមិនចង់ឱ្យជំងឺលើសឈាមកាន់តែធ្ងន់ធ្ងរ គួរទទួលទានរបបអាហារទាំងនេះ
Tror Sopheap
February 12 2025
87 views

#អាហារ

អស្ចារ្យកូនខ្មែរ! ផលិតប្រេងសណ្តែកដីជួយបំបាត់ការឈឺសន្លាក់ កាត់ខ្លាញ់អាក្រក់ពីបេះដូង
Tror Sopheap
February 12 2025
54 views

#អាហារ

បង្កងសាច់ដុំជួយសុខភាពខួរក្បាល និងសរសៃឈាម ពីកសិដ្ឋានខ្មែរចិញ្ចឹមបង្កងនៅកណ្ដាលស្ទឹង
Tror Sopheap
February 11 2025
54 views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
5.5 K views

#អាហារ

ប៊ូហ្វេដំបូងគេនៅកំពង់សោម នៅហាងញ៉ាំញ៉ាំ ម្នាក់អស់ ១ម៉ឺនរៀលជាង មាន ១៥មុខម្ហូប
Tror Sopheap
February 9 2025
139 views

#អាហារ

វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស
Tror Sopheap
February 7 2025
1.1 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia