អាហារ
ពេលមករដូវ ញុំាអាហារប្រភេទនេះ អាចកាត់បន្ថយការឈឺចាប់និង​​អាការៈរំខានមួយចំនួនបាន
Sochenda Hai
September 1 2020
2.5 K views

កើតជាមនុស្សស្រី ការមករដូវជារឿងធម្មតា តែអ្វីដែលមិនធម្មតាគឺការឈឺចាប់ និងការរំខានមួយចំនួនដែលស្ត្រីភាគច្រើនជួបប្រទះដូចជា ចុកពោះ ឈឺក្បាល ចង្អោរ អស់កម្លាំង ចុកចង្កេះ រាគឫទល់លាមក ការប្រែប្រួល​អារម្មណ៍។​ យោងតាម Medical News Today ការផ្លាស់ប្តូររបបអាហារអាចជួយកាត់បន្ថយរោគសញ្ញារំខាន និងការឈឺចាប់មួយចំនួនកំឡុងពេលមករដូវ ដែលអាចជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាលនិងដើម្បីថែរក្សាសុខភាពឱ្យបានល្អ ដោយមិនចាំបាច់ញ៉ាំថ្នាំបំបាត់ការឈឺចាប់រាល់ខែដែលបណ្តាលឱ្យប៉ះពាល់សុខភាពក្នុងរយៈពេលវែង។

ខាងក្រោមនេះជាអាហារដែលអាចកាត់បន្ថយ​​អាការៈរំខានមួយចំនួនពេលមករដូវដែលដកស្រង់ចេញពីប្រភព Medical News Today និង​ Medical News Today៖

១) ទឹក

ការទទួលទានទឹកច្រើនគ្រប់គ្រាន់សំខាន់ណាស់ ពិសេសក្នុងអំឡុងពេលអ្នកមករដូវ ព្រោះការរក្សាជាតិទឹកឱ្យបានគ្រប់គ្រាន់អាចកាត់បន្ថយការឈឺក្បាល។

២) ផ្លែឈើ

ផ្លែឈើស្រស់ដែលមានជាតិទឹកដូចជា ឪឡឹក និងត្រសក់ល្អសម្រាប់ការរក្សាជាតិទឹក ផងដែរជាតិផ្អែមនៃផ្លែឈើផ្អែមល្អសម្រាប់សុខភាពជាង ជាតិស្ករចម្រាញ់។

 ៣) បន្លែបៃតង

ពេលមករដូវ ធ្លាក់ឈាមធ្វើឱ្យកម្រិតជាតិដែកធ្លាក់ចុះ ពិសេសបើអ្នកមានធ្លាក់ឈាមខ្លាំង ដែល នេះធ្វើឱ្យអ្នកអស់កម្លាំង ចុកពោះ និងវិលមុខ។ បន្លែបៃតងដូចជាខាត់ណា និងស្ពៃខ្មៅអាចជួយបង្កើនកម្រិតជាតិដែកអ្នកបាន។ ផងដែរ វាជាប្រភពសំខាន់នៃសារធាតុចិញ្ចឹម និងជាតិសរសៃនៅជួយកាត់បន្ថយការរមួលក្រពើ និងការឈឺចាប់ពេលមានរដូវ។

៤) ខ្ញី

តែខ្ញីក្តៅៗអាចជួយកាត់បន្ថយរោគសញ្ញាខ្លះៗនៃការមករដូវ។ ខ្ញីមានប្រសិទ្ធិភាពប្រឆាំងនឹងការរលាកដែលអាចជួយសម្រួលចលនាសាច់ដុំ។ ផងដែរ ខ្ញីក៏អាចកាត់បន្ថយការក្អួត ចង្អោរ តែកុំញ៉ាំច្រើនពេកព្រោះវាអាចធ្វើឱ្យអ្នក ក្រហាយទ្រូង និងឈឺក្រពះ។

៥) ត្រី

សំបូរទៅដោយជាតិដែក ប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជាអាហារបំប៉នបន្ថែមទៅក្នុងរបបអាហាររបស់អ្នក ហើយការទទួលទានជាតិដែកជួយអ្នកប្រឆាំងនឹងការធ្លាក់ចុះនៃកម្រិតជាតិដែកខ្លាំងពេលមានរដូវ អូមេហ្គា ៣ ជួយកាត់បន្ថយការឈឺចាប់ និងការប្រែប្រួលអារម្មណ៍កំឡុងពេលមករដូវ។

៦) រមៀត

រមៀតមានផ្ទុក curcumin ដែលជាជាតិប្រឆាំងនឹងការរលាក ហើយ curcumin ជួយព្យាបាលរោគសញ្ញានៃការមករដូវបានមួយចំនួន។

 ៧) សូកូឡាខ្មៅ

សូកូឡាខ្មៅសម្បូរទៅដោយជាតិដែក និងម៉ាញ៉េស្យូជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃរោគសញ្ញាមករដូវ។  

៨) គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិភាគសំបូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ប្រូតេអ៊ីន សារធាតុដែក និងវីតាមីនផ្សេងៗ ជួយកាត់បន្ថយការទល់លាមកដែលជារោគសញ្ញាទូទៅនៃការមករដូវ។

៩) សណ្តែក

សណ្តែកសំបូរទៅដោយជាតិប្រូតេអ៊ីន និងជាតិដែកដែលអាចអាចជំនួសសាច់បាន សម្រាប់អ្នកញ៉ាំបន្លែ។

១០) ទឹកដោះគោជូរ

ទឹកដោះគោជូរសំបូរទៅដោយជាតិ probiotic ដែលបំប៉នបាក់តេរីល្អ ជួយការពារការឆ្លងជំងឺផ្សិតដែលភាគច្រើនកើតឡើងក្នុងកំឡុងពេល ឬក្រោយពេលមករដូវ។ ផងដែរ វាសំបូរទៅដោយជាតិដែកដូចជា៖ ជាតិម៉ាញ៉េស្យូម និងកាល់ស្យូមជួយគ្រប់គ្រងកម្រិតជាតិដែកក្នុងឈាមពេលមករដូវ។

១១) តៅហ៊ូ

តៅហ៊ូផលិតពីសណ្តែកសៀងជាប្រភពប្រូតេអ៊ីន សម្រាប់អ្នកបរិភោគបន្លែ និងសារធាតុដែកសំខាន់ៗដូចជា ជាតិដែកម៉ាញ៉េស្យូម និងកាល់ស្យូម។


ផងដែរ ក៏មានអាហារមួយចំនួនដែលគួរចៀសវាង ព្រោះវាធ្វើអោយរោគសញ្ញានៃវដ្តរដូវកាន់តែធ្ងន់ធ្ងរ៖

១) ស្ករ

ញ៉ាំជាតិស្ករច្រើនពេកអាចឱ្យរដូវអ្នកមករអាក់រអួល និងធ្វើឱ្យអ្នកអារម្មណ៍កាន់តែធុញថប់។

២) កាហ្វេ

ជាតិកាហ្វេអ៊ីនអាចធ្វើឱ្យឈឺក្បាលកាន់តែខ្លាំង និងអាចបណ្តាលឱ្យមានបញ្ហារំលាយអាហារដែលអាចធ្វើឱ្យអ្នករាគ។ សូមកាត់បន្ថយ ឫកុំញ៉ាំជាតិកាហ្វអ៊ីនកំឡុងពេលមករដូវ។  

៣) គ្រឿងស្រវឹង

ជាតិអាល់កុលអាចមានផលប៉ះពាល់អវិជ្ជមានជាច្រើនលើរាងកាយដែល អាចធ្វើអោយរោគសញ្ញានៃវដ្តរដូវរបស់អ្នកកាន់តែធ្ងន់ធ្ងរដូចជាខ្សោះជាតិទឹក ឈឺក្បាល ហើមពោះ រាគ និងក្អួតចង្អោរ។

៤) អាហារហឹរ

អាហារហឹរធ្វើឱ្យអ្នកឈឺក្រពះ រាគ និងចង្អោរ។ សូមចៀសវាងវាក្នុងពេលមករដូវ។

៥) សាច់ក្រហម

ក្នុងអំឡុងពេលរដូវ រាងកាយផលិត prostaglandins ដែលជាសមាសធាតុជួយឱ្យស្បូនកន្ត្រាក់ និងផ្តាច់ភ្នាសស្បូនធ្វើឱ្យមានលំហូរឈាមរដូវ តែកម្រិត prostaglandins ខ្ពស់អាចបណ្តាលឱ្យរមួលក្រពើ។ សាច់ក្រហមអាចមានជាតិដែកខ្ពស់ ហើយក៏មានជាតិ prostaglandins ខ្ពស់ដែរ អ្នកគួរចៀសវាងវាក្នុងពេលមានរដូវ។

សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក បើអ្នកមានអាការរៈមិនប្រក្រតី ឬរដូវមកមិនទៀងទាត់ ដើម្បីទទួលការពិនិត្តនិងព្យាបាលវេជ្ជសាស្ត្រ។

អត្ថបទស្រាវជ្រាវដោយ ហៃ សុចិន្តា

Sochenda Hai
អំពីអ្នកនិពន្ធ
Writer of Leadership & Self Development Facebook Sochenda Hai (Moon) Tel: 011 562 411

អត្ថបទសរុប៖ 280

អត្ថបទថ្មីៗ
#កុមារSeptember 21 2025
ឪពុកម្តាយចង់ឱ្យកូនស្តាប់តាមខ្លួន ធ្វើតាមនោះ លុះត្រាឪពុកម្តាយធ្វើរឿង ១នេះ ដើម្បីយល់ពីកូនសិន
#ជំងឺSeptember 19 2025
មន្ទីរពេទ្យកាល់ម៉ែតបញ្ជាក់ថា នេះជាមូលហេតុ និងរោគសញ្ញាជំងឺគ្រុនពោះវៀន
#ព័ត៌មានSeptember 19 2025
លោកឯកអគ្គរាជទូតអង់គ្លេសគាំទ្រសិទ្ធិទទួលបានការថែទាំសុខភាពផ្លូវភេទ-សុខភាពបន្តពូជ និងសេវាថែទាំសុខភាពស្តង់ដាចក្រភពអង់គ្លេស នៅគ្លីនិកម៉ារីស្តូបបាត់ដំបង
#គំនិតរកស៊ីSeptember 19 2025
លោកស្រី អេង សាលត បញ្ជាក់ថា ប្រេងឆាអ្នកខេត្តបាត់ដំបង ១នេះ ជួយពង្រឹងសន្លាក់ និងសក់
#អាហារSeptember 19 2025
តិចអត់ដឹង! អាហារពណ៍ក្រហម ៦ នេះជួយដល់សុខភាពបេះដូង
#គំនិតរកស៊ីSeptember 19 2025
ភ្ញៀវជាប់ចិត្ត! ហាងកាហ្វេអ៊ីគឹ-IKu មិនមែនលក់ត្រឹមកាហ្វេទេ តែលក់អារម្មណ៍ពិសេស ១នេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia