ជំងឺ
វេជ្ជ.ឯកទេសឆ្អឹងប្រាប់ទម្លាប់&អាហារបំប៉នឆ្អឹងឱ្យមាំល្អដល់ចាស់ ពិសេសសន្លាក់ជង្គង់ ចង្កេះ ខ្នង
MC LyHouy
November 24 2022
1.3 K views

នៅពេលដែលអ្នកអាយុច្រើនបន្តិច សុខភាពឆ្អឹងនឹងចាប់ផ្តើមខ្សោយ ជាពិសេសនៅសន្លាក់ គន្លាក់ជង្គង់ ចង្កេះ ខ្នងនិងស្មារជាដើម។ ការឈឺសន្លាក់ក្នុងដំណាក់កាលដំបូងអាចស្ថិតក្នុងការទ្រាំបាន ប៉ុន្តែនៅពេលដែលឈឺរយៈពេលយូរ វាអាចបង្ករទៅជាបញ្ហារលាកសន្លាក់ រលាកឆ្អឹង សឹករិចរិលសន្លាក់ជង្គង់ រហូតដល់ឈានដល់ការពិការប្រសិនបើមិនបានទទួលការវះកាត់។ ហេតុនេះ វាគឺជារឿងល្អបំផុត នៅពេលដែលអ្នកចេះចាប់ផ្តើមយកចិត្តទុកដាក់មើលថែលើឆ្អឹងខ្លួនឯងពីក្មេងឱ្យហើយ ពេលមិនទាន់ឈឺ។

ជាការចែករំលែក វេជ្ជបណ្ឌិត Pornpavit Sripirom ដែលជាវេជ្ជបណ្ឌិតឯកទេសផ្នែកវះកាត់ឆ្អឹង ប្រចាំនៅមន្ទីរពេទ្យប៉ៅឡូដ៏ល្បីនៅប្រទេសថៃបានផ្តល់បទសម្ភាសមកកាន់ក្រុមការងារHealthy Cambodia ថា “ដើម្បីឱ្យឆ្អឹងរឹងមាំល្អ មិនងាយឈឺពេលចាស់ទៅ ឬចាស់ហើយក៏អាចថែរក្សាឆ្អឹងឱ្យបានល្អដែរ បើអ្នកទាំងអស់គ្នាមានទម្លាក់រស់នៅល្អ សកម្មភាព ទទួលទានចំណីរអាហារល្អ និងមានសកម្មភាពរាងកាយ”។

លោកវេជ្ជបណ្ឌិតបានពន្យល់ថា ឆ្អឹងត្រូវការឱ្យអ្នកមានលំហាត់ប្រាណជាប្រចាំ អាចជាការហែលទឹក ការដើរតិចៗ៣០នាទីរាល់ថ្ងៃ៥ថ្ងៃក្នុង១សប្តាហ៍ក៏បាន។ ចំណែកឯអាហារល្អៗជំនួយដល់ឆ្អឹងភាគច្រើនជាប្រភេទអាហារដែលសម្បូរសារធាតុវីតាមីនD កាល់ស្យូម និងប្រូតេអ៊ីន ដែលអ្នកទាំងអស់គ្នាអាចរកបាននៅក្នុង ទឹកដោះគោ ឈីស បន្លែស្លឹកបៃតង ប្រូខូលី ស្ពៃក្តោប អូក្រា សណ្តែកសៀង តៅហ៊ូ ភេសជ្ជៈរុក្ខជាតិ (ដូចជាភេសជ្ជៈសណ្តែកសៀង) គ្រាប់ធញ្ញជាតិ ត្រី​សមុទ្រ ​ត្រី​សា​ឌី​ន ប្រេងធម្មជាតិដូចជាប្រេងអូលីវ ស៊ុត ត្រីសាលម៉ុន ក្រូច ថ្លើមសត្វ សាច់សត្វគ្រប់ប្រភេទ សាច់មាន់ ស៊ុត គ្រាប់ធញ្ញជាតិ យ៉ាអ៊ួ និងត្រីជាដើម។

លើសពីនេះ លោកវេជ្ជបណ្ឌិត លើកទឹកចិត្តឱ្យនាំខ្លួនឯងធ្វើរស្មីសំយោគឱ្យបានគ្រប់គ្រាន់ជាមួយនឹងពន្លឺព្រះអាទិត្យនៅពេលព្រឹក ខ្ទង់ម៉ោង៦ដល់៧ជាងព្រឹកព្រលឹម ដើម្បីអាចអនុញ្ញាតទទួលបានវីតាមីនDពីពន្លឺព្រះអាទិត្យដែលផលិតនៅក្រោមស្បែករបស់យើង៕

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#ជំងឺ

ប្រយ័ត្នមានដុំសាច់ក្នុងខ្លួន បើភ្ញាក់ពីគេងពេលព្រឹកចេះតែឈឺចាប់ត្រង់ ៣ កន្លែងនេះ
Pov Saru
November 18 2025
616 views

#ជំងឺ

ប្រយ័ត្ន! បើសុខៗមានស្នាមជាំអត់មូលហេតុ ជាសញ្ញាអ្នកកំពុងប្រឈមហាភ័យទាំងនេះ
Pov Saru
November 17 2025
815 views

#ជំងឺ

ទោះមិនដែលផឹកគ្រឿងកំប៉ុង ក៏ធ្វើឱ្យខូចតម្រងនោមដែរ បើអ្នកនៅតែបន្តទម្លាប់ទាំងនេះ
Pov Saru
November 17 2025
1.4 K views

#ជំងឺ

កុំរំលងឱ្យសោះ! ចំណុចខ្មៅ ៣ នេះបង្ហាញលើខ្លួនជាសញ្ញាព្រមាននៃជំងឺមហារីកធ្ងន់ធ្ងរ
Pov Saru
November 17 2025
1.8 K views

#ជំងឺ

គន្លឹះ ៥ ជួយរក្សាកម្រិតជាតិស្ករក្នុងឈាម បង្ការជំងឺទឹកនោមផ្អែមក្នុងរដូវត្រជាក់
Pov Saru
November 16 2025
524 views

#ជំងឺ

ប្រយ័ត្ន! អ្នកធាត់ លើសគីឡូខ្លាំង អាចប្រឈមជំងឺសាហាវទាំងនេះ
Pov Saru
November 15 2025
196 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
11 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
6.1 K views

#ជំងឺ

ប្រយ័ត្នស្ទះសរសៃឈាម ឈានដល់គាំងបេះដូង បើអ្នកនៅតែបន្តទម្លាប់គេងបែបនេះ
Pov Saru
November 13 2025
4 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
2.5 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.3 K views

#អាហារ

ពេលព្រឹកផឹកភេសជ្ជៈ ១នេះការពារជំងឺទឹកនោមផ្អែម និងលើសឈា.មឱ្យរស់នៅសុខភាពល្អ
Tror Sopheap
November 14 2025
2.2 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia