អាហារ
ញុំាអាហារមិនបានល្អអាចបង្កឱ្យកើតមហារីក មកដឹងអាហារជួយការពារកុំឱ្យកើតជំងឺកាចសាហាវនេះ
Phoak Mary
August 12 2020
24.4 K views

អាហារដែលអ្នកទទួលទានបើមិនបានសិក្សាឱ្យច្បាស់ទេ ថ្ងៃណាមួយអ្នកនឹងធ្លាក់ខ្លួនឈឺហើយអាចមិនដឹងមកពីមូលហេតុអ្វីក៏ថាបាន។បច្ចុប្បន្នសង្គមយើង ភាគច្រើនគឺចូលចិត្តបរិភោគអាហារនិងភេសជ្ជៈ ដែលមិនសូវមានសុវត្ថិភាពចំពោះសុខភាព អាចនិយាយបានថាគឺដើម្បីបំពេញចំណង់នៃការទទួលទានរបស់ខ្លួន និងមិនទាន់បានដឹងពីកត្តាហានិភ័យនាពេលអនាគតពិសេសគឺការវិវត្តន៍ទៅជាជំងឺធ្ងន់ៗ​ ដូចជាទឹកនោមផ្អែម ជំងឺបេះដូង សម្ពាធឈាម ឡើងនិងមហារីកជាដើម។

សម្រាប់អត្ថបទនេះ Healthy Cambodiaនឹងប្រាប់អ្នកពីប្រភេទអាហារដែលចាំបាច់ត្រូវទទួលទានដើម្បីជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺកាចសាហាវដែលគ្រប់គ្នាលឺហើយតែងតក់ស្លុត។ ម្យ៉ាងវិញទៀតអាហារទាំង១២ ខាងក្រោមនេះក៏មានមុខងារជួយដល់ផ្នែកសុខភាពផ្សេងៗទៀតផងដែរមិនថាផ្នែករាងកាយនិងផ្នែកផ្លូវចិត្តឡើយ៖

១.ការ៉ុត

ការសិក្សាជាច្រើនបានរកឃើញថាការបរិភោគការ៉ុតច្រើន ជួយកាត់បន្ថយ ហានិភ័យនៃប្រភេទមហារីកមួយចំនួន។ពិសេសគឺ ជំងឺមហារីកក្រពេញប្រូស្តាត សួតនិងក្រពះ។

២. ផ្កាខាត់ណាបៃតង

ផ្កាខាត់ណាមានផ្ទុកសារជាតិ sulforaphane ដែលជាសមាសធាតុរុក្ខជាតិដែលត្រូវបានគេរកឃើញនៅក្នុងបន្លែដែល មានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគ។

ការសិក្សាមួយនៃបំពង់សាកល្បងបានបង្ហាញថាស៊ុលហ្វារ៉ាហ្វីនបានកាត់បន្ថយទំហំនិងចំនួនកោសិកាមហារីកសុដន់បានរហូតដល់ ៧៥%។

Garlic Broccoli Stir Fry - Kirbie's Cravings

៣.គ្រាប់សណ្ដែក

សណ្តែកគឺមានជាតិសរសៃខ្ពស់ដែលការសិក្សាមួយចំនួនបានរកឃើញថាអាចជួយការពារប្រឆាំង ជំងឺមហារីកនិងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀត ដល់សុខភាពទាំងរាងកាយនិងសុខភាពផ្លូវចិត្ត។ការសិក្សាពីមនុស្សនិងសត្វបានរកឃើញថាការទទួលទានសណ្តែកច្រើនអាចកាត់បន្ថយហានិភ័យនៃដុំសាច់ មហារីកពោះវៀនធំ។

៤.ក្រុមផ្លែប៊ឺរី

ផ្លែប៊ឺរីមានជាតិ Anthocyanins ខ្ពស់សារធាតុពណ៌រុក្ខជាតិដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មហើយអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺមហារីក។

ក្រុមផ្លែឈើនេះក៏ត្រុវបានគេពិសោធន៍លើសត្វមួយចំនួនផងដែរ បានរកឃើញថាសមាសធាតុនៅក្នុងប៊ឺរីអាចកាត់បន្ថយការលូតលាស់និងការរីករាលដាលនៃប្រភេទមហារីកមួយចំនួន។

Hortifrut Mexico wants to increase its berry volumes by five to ...

៥.ឈើក្រាមស៊ីនណាម៉ុន

ស៊ីនណាម៉ុន ជាប្រភេទឈើក្រាមដែលគេអាចឆុង ចាមួយយកាហ្វេក្ដៅ ហើយវា​ត្រូវបានគេស្គាល់ថាមានអត្ថប្រយោជន៍ចំពោះសុខភាពរួមទាំងសមត្ថភាពកាត់បន្ថយជាតិស្ករក្នុងឈាមផងដែរ។

របស់ក្រាមមួយប្រភេទនេះ អាចជួយបន្ថយការលូតលាស់និងការរីករាលដាលនៃដុំសាច់ដែលបង្កជំងឺមហារីក។ហើយអ្នកការស្រាវជ្រាវបានសង្កត់ធ្ងន់ថា មនុស្សគឺចាំបាច់ត្រូវទទួលបានវា។

Coffee corn sugar cinnamon anise star anise spices cup spoon ...

Cinnamon Benefits and Precautions - eMediHealth

 ៦.គ្រាប់ធញ្ញជាតិ

មិនត្រឹមតែអាចជួយ កាត់បន្ថយការកើតជំងឺមហារីកទេ រាងកាយរបស់អ្នកជាច្រើនទៀតក៏ត្រូវការគ្រាប់ធញ្ញជាតិយ៉ាងចាំបាច់ផងដែរ មួយវិញទៀតអាចជួយសម្រួលដល់បញ្ហាផ្លូវអារម្មណ៍ៀងដែរើ

Worldwide, 74% of irrigated nuts are produced under water stress ...

៧.ប្រេងអូលីវ

ការស្រាវជ្រាវដ៏ធំមួយធ្វើឡើងដោយការសិក្សាចំនួន ១៩ បានបង្ហាញថាអ្នកដែលទទួលទានប្រេងអូលីវច្រើនបំផុតមានហានិភ័យទាបក្នុងការវិវត្តទៅជាជំងឺមហារីកសុដន់និងមហារីកនៃប្រព័ន្ធរំលាយអាហារ។

ពិសេសសម្រាប់ការជំនួយដល់សម្លេង អ្នកចង់បានសម្លេងពិរោះអាទទួលប្រេងនេះបាន ព្រោះតារាចម្រៀងដ៏ល្បីរបស់សហរដ្ឋអាមេរិក កញ្ញាសេលេណា មានទម្លាប់ទទួលទានប្រេងអូលីវនេះមុនឡើងឆាកតន្ត្រី។

៨.ពពួកផ្លែធម្មជាតិដែលជាតិជូរ

ការសិក្សាដ៏ធំមួយបានរកឃើញថាអ្នកចូលរួមទទួលទានផ្លែឈើមានជាតិជូរមួយចំនួនដូជជា ក្រូចឆ្មារ ក្រូចថ្លុង ក្រូចពោធិ៍សាត់ មានហានិភ័យទាបក្នុងការវិវត្តទៅជាជំងឺមហារីកបំពង់រំលាយអាហារ មហារីកលំពែង និងបំពង់ដង្ហើមខាងលើ។

៩.ខ្ទឹមស

Lycopene គឺជាសមាសធាតុមួយដែលមាននៅក្នុងប៉េងប៉ោះដែលទទួលខុសត្រូវចំពោះពណ៌ក្រហមដ៏រស់រវើកក៏ដូចជាលក្ខណៈសម្បត្តិរបស់វា។ ការសិក្សាជាច្រើនបានរកឃើញថាការទទួលទាន ប៉េងប៉ោះអាចនាំឱ្យមានការថយចុះហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត។

១០.ស្ពៃជើងទាឫស្ពៃតឿ

វាមានសមាសធាតុសំបូរទៅដោយស្ពាន់ធ័រ អាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកដូចជាមហារីកសួតមហារីកបំពង់រំលាយអាហារនិងមហារីកក្រពេញប្រូស្តាត មិនតែប៉ុណ្ណោះក៏ជំនួយដល់បេះដូងផងដែរ។

How to Grow Bok Choy | Gardener's Path

១១.ប៉េងប៉ោះទឹមសមានផ្ទុកសារជាតិ allicin ដែលជាសមាសធាតុផ្សំដែលត្រូវបានបង្ហាញថាអាចសម្លាប់កោសិកាមហារីកក្នុងការសិក្សាបំពង់សាកល្បង។ ការសិក្សាបានរកឃើញថាការទទួលទានខ្ទឹមសច្រើនអាចបណ្តាលឱ្យមានការថយចុះហានិភ័យនៃជំងឺមហារីកក្រពះក្រពេញប្រូស្តាតនិងមហារីកពោះវៀនធំ។

១២.ត្រីដែលមានជាតិខ្លាញ់ល្អ

ការញុំាត្រីអាចបន្ថយហានិភ័យនៃជំងឺមហារីក។ ត្រីខ្លាញ់មានផ្ទុកវីតាមីន D និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជាសារធាតុចិញ្ចឹមពីរដែលត្រូវបានគេជឿថាអាចការពារប្រឆាំងនឹងជំងឺមហារីក។អ្នកអាចទទួលទានដូចជាត្រី សាលម៉ុន ត្រីអាន់ឆូវ ត្រី​ស្បៃ​កា ជាដើម។

Buy Oily Fish Online | Oily Fish Selection Box | 24hr Delivery

ទន្ទឹមនឹងនេះ អាហារដែលអ្នកត្រូវជៀសវាង មិនថាបង្កឱ្យមានការកើតជំងឺមហារីកឫប៉ះពាល់ផ្នែកសុខភាពផ្សេងៗទេ អ្នកត្រូវកាត់បន្ថយឱ្យបាននូវ សាចកែច្នៃ អាហារដែលដាក់សារធាតុរក្សាទុក ដូចជាមី ជាដើម សារធាតុអាកុលដែលមានក្នុងស្រា និងភេសជ្ជៈផ្អែមៗមួយចំនួនទៀត គឺត្រូវជៀសឱ្យបានបើស្រលាញ់ សុខភាពស្រលាញ់ជីវិតខ្លួនឯង និងអ្នកជុំវិញខ្លួន។

សូមអានអត្ថបទបន្ថែម៖

១. ប្រភេទអាហារងាយនឹងបង្កជំងឺមហារីក ខណៈយុវជនខ្មែរចូលចិត្តញុំារាល់ថ្ងៃ

២.ជំងឺធ្ងន់ធ្ងរអ្វីខ្លះ នឹងកើតមាន​ឡើងចំពោះអ្នកចូលចិត្តញុំាមីញឹកញាប់?

អត្ថបទ៖​ភោគ ម៉ារី

ផេកផ្ទាល់ខ្លួនខ្ញុំ Mary Phoak

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia