បច្ចុប្បន្ននេះបើយើងងាយមកមើលផ្នែកអាហារវិញគឺជាទីចាប់អារម្មណ៍ខ្លាំងសម្រាប់មនុស្សគ្រប់វ័យ មិនថាកុមារ វ័យជំទង់គឺចូលចិត្តញុំា ហើយមួយវិញទៀតអាហារគឺមានច្រើនប្រភេទណាស់ ដែលយើងសឹងថាមិនដឹងគួរញុំាប្រភេទណាល្អ និងមិនប៉ះពាល់ចំពោះសុខភាព។ តើអាហារបែបណាដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងងាយបង្កទៅជាជំងឺមហារីក? ដូច្នេះថ្ងៃនេះ Healthy Cambodia នឹងបកស្រាយនៅប្រភេទអាហារណាខ្លះដែលមានផលប៉ះពាល់ ដែលងាយឱ្យយើងកើតជំងឺមហារីក។
អ្នកផឹកកាហ្វេរាល់ថ្ងៃ អាចប្រឈមបញ្ហាអ្វីខ្លះ និងផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព?
គួរបញ្ជាក់ដែរថាតាមការឱ្យដឹងរបស់ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា បច្ចុប្បន្ននេះឪពុកម្ដាយតែងបណ្ដោយឱ្យកូនញុំាអាហារជាច្រើន ដែលគ្មានការពិនិត្យត្រឹមត្រូវនោះងាយនឹងប៉ះពាល់ចំពោះសុខភាពណាស់ ហើយជាពិសេសប្រភេទអាហារ អាំង ចៀន និងរបស់ផ្អាប់ ដែលទាំងនេះសុទ្ធតែជាអាហារដែលគ្មានគុណភាពត្រឹមត្រូវ ហើយអាហារប្រភេទអាំង និងចៀន ដែលរួមមានទាំងសាច់គោរអាំង ទាំងការចៀនសាច់ឆ្អិនខ្លាំងពេក(ខ្លោច)ដែលមានសារជាតិខ្លាញ់ច្រើន វាងាយនឹងមានផលប៉ះពាល់ដល់សុខភាព ហើយងាយនឹងកើតមានជំងឺមហារីកទៀតផង។ ឧកញ៉ាវេជ្ជបណ្ឌិត បានបន្ដែមទៀតថា អាហារដែលមានក្នុងកញ្ចប់ ដូចជា មី គុយទាវជាដើម សុទ្ធតែមានដាក់នូវសារធាតុគីមី ដើម្បីធ្វើឱ្យសរសៃមី ឬគុយទាវមានភាពស្វិត និងទុកបានយូរ។ ដែលទាំងនេះសុទ្ធតែជាទីពេញនិយមសម្រាប់យុវវ័យចូលចិត្តញុំា និងពិសារ ប៉ុន្តែអាហារទាំងនេះងាយនឹងបង្កឱ្យកើតមានជំងឺមហារីកណាស់។
មិនតែប៉ុណ្ណោះបើយោងតាមការបញ្ជក់របស់ littlethings បានឱ្យដឹងថា តាមការសិក្សា បានរកឃើញថាអាហារខាងក្រោមនេះងាយនឹងមានផលប៉ះពាល់ចំពោះសុខភាព ប្រសិនបើអ្នកទាំងអស់គ្នាមិនកាត់បន្ថយ ឬឈប់ញុំាទេ។
-ពោតលីងក្នុងម៉ាស៊ីនមីក្រូវ៉េវ(Microwave popcorn)៖ ជាទូទៅយើងតែងតែឃើញអាហារប្រភេទទាំងនេះនៅតាមរោងកុនមែនទេ ហើយអាហារប្រភេទនឹងគឺពិតជាឆ្ងាញ់ណាស់ ហើយប្រាកដថាវាងាយស្រួលក្នុងការដាក់ពោតលីងនៅក្នុងម៉ាស៊ីនមីក្រូវ៉េវ នៅពេលដែលអ្នកចង់បានអាហារសម្រន់រហ័ស និងឆ្ងាញ់ ប៉ុន្តែវាពិតជាមានហានិភ័យចំពោះខ្លួនអ្នកណាស់ ដែលងាយនឹងបង្កជំងឺមហារីកថ្លើម និងមហារីកលំពែង។
-អាហារកំប៉ុង៖ សារធាតុដែលបំផ្លាញសុខភាពដ៏ធំបំផុតក្នុងអាហារកំប៉ុងដែលមានសារធាតុម្យ៉ាងហៅថា BPAសារធាតុគីមីដែលប្រើក្នុងកំប៉ុង និងដបបានផ្ដល់ផល់ប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងបង្កជាជំងឺមហារីកជាពិសេសគឺជំងឺមហារីកសុដន់។
-សាច់កែច្នៃ៖ នេះប្រហែលជាអ្នកទាំងអស់គ្នាពិបាកក្នុងការលះបង់នំសាំងវិចហើយ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ពីព្រោះថានៅក្នុងសាំងវិចមានដាក់សាច់កែច្នៃ ហើយសាច់កែច្នៃត្រូវបានបង្កើតឡើងដោយអំបិល និងសារធាតុគីមីហួសប្រមាណដែលធ្វើឱ្យមានប៉ះពាល់ដល់សុខភាពរបស់យើង។ ការសិក្សាមួយរយៈពេលជាង ១៣ឆ្នាំបានបង្ហាញថាមនុស្ស ១នាក់ក្នុងចំណោម ១៧នាក់បានស្លាប់ដែលសារបរិភោគសាច់កែច្នៃ ១៦០ក្រាម នោះគឺហានិភ័យ ៤៤ ភាគរយដែលធ្វើឱ្យកើតជំងឺមហារីក។
-បន្ទះដំឡូងបារាំង៖ ពួកវាអាចមានតំលៃសមរម្យងាយស្រួលញុំា និងឆ្ងាញ់ ប៉ុន្តែអាហារសម្រន់ដែលគួរឱ្យខ្លាចទាំងនេះក៏អាចមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។ អាហារដែលមានជាតិខ្លាញ់ទាំងនេះមិនត្រឹមតែបង្ករឱ្យឡើងទម្ងន់នោះទេ ថែទាំងបង្កឱ្យមានជំងឺផ្សេងៗទៀតផង។
ដូច្នេះសូមឱ្យឪពុកម្ដាយ និងយុវវ័យទាំងអស់គួរតែកាត់បន្ថយការញុំាអាហារខាងក្រៅ ជាពិសេសគ្រឿងកញ្ចប់ កំប៉ុង ហើយសាច់អាំងជាដើម ដែលសុទ្ធតែជារបស់ដែលគ្មានគុណភាពទេ។ បើអ្នកចង់បានសុខភាពល្អគួរតែជៀសវាងអាហារទាំងអស់នេះឱ្យបាន។
អត្ថបទដោយ៖ ម៉ាង វិសិដ្ឋារតន៍