អាហារ
អ្នកផឹកកាហ្វេរាល់ថ្ងៃ អាចប្រឈម​បញ្ហាអ្វីខ្លះ និងផ្ដល់​អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព?
Phoak Mary
July 27 2020
74.5 K views

កាហ្វេត្រូវបានក្លាយជារបស់មួយប្រភេទដែលមនុស្សជាតិគ្រប់ទិសទីមានការពេញនិយមនិងទទួលទានជារៀងរាល់ថ្ងៃ។តើកាហ្វេ បានផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ ទើបបានជាមានការពេញនិយមទទួលទានបែបនេះ?តើអ្នកត្រូវទទួលទានក្នុងបរិមាណប៉ុន្មានដើម្បីកុំឱ្យ បង្កជាជំងឺធ្ងន់នាថ្ងៃខាងមុខ?

ការហ្វេអ៊ីនគឺជាប្រភេទឱសថ ដែលមានសារជាតិញៀន។ ការទទួលទានកាហ្វេច្រើនអាចមានលើសចំណុះអាចមានផលប៉ះពាល់ដូចជា៖

ប្រភពធម្មជាតិនៃសារជាតិកាហ្វេអ៊ីនសុទ្ធត្រូវបានបង្ហាញថាមានគុណប្រយោជន៍ ដល់សុខភាពមួយចំនួនដូចជា

- កាត់បន្ថយហានិភ័យនៃជំងឺវងេ្វង ឬជំងឺភ្លេចភ្លាំង រហូតដល់៧០ភាគរយ (ក្នុងវ័យ៧០ឆ្នាំ)

- ជួយជំរុញដល់ស្មារតី ឬផ្នែកអារម្មណ៍របស់មនុស្សបាន៤៥% 

- កាត់បន្ថយដល់ហានិភ័យនៃជំងឺមហារីកមាត់ និងបំពង់អាហារផ្នែកខាងលើ

-ធ្វើឱ្យទំហំក្រួសក្នុងប្រមាត់ចុះថយ

- កាត់បន្ថយហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាលពី ២០ ទៅ២៥%

- ការពារនឹងជំងឺមហារីកមួយចំនួន រួមមាន មហារីកស្បួន មហារីកក្រពេញប្រូស្តាត និងមហារីកថ្លើម

- កាត់បន្ថយជាតិខ្លាញ់

-កាត់បន្ថយជំងឺទឹកនោមផ្អែម

-ការពារកុំឱ្យឡើងជាតិអាស៊ីត

គួរបញ្ជាក់ដែរថាតាមការឱ្យដឹងរបស់ឧកញ៉ាវេជ្ជបណ្ឌិត្យ គួច ម៉េងលីបានលើកឡើងថា ទោះបីកាហ្វេផ្ដល់គុណប្រយោជន៍ចំពោះសុខភាព ប៉ុន្តែវាក៏ផ្ដល់ផលអវិជ្ជមានមួយចំនួនចំពោះសុខភាពដែរ។ ប្រសិន បើ​យើងមានរោគស្លន់ស្លោ ឬជ្រួលច្របល់ វានឹងធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង។ បើយើងមានរោគផ្លូវចិត្ត វារឹតតែធ្វើឱ្យយើងធ្ងន់ធ្ងរ​លើសដើម។ បើមានជំងឺបេះដូង វារឹតតែធ្វើឱ្យធ្ងន់ធ្ងរដែរ។ បើយើងមានជំងឺទឹកនោមផ្អែម ក៏គេឱ្យយើងកាត់បន្ថយការទទួលទានកាហ្វេដែរ។ បើយើងមានជំងឺរាករួស ក៏គេឱ្យកាត់បន្ថយការទទួលទានកាហ្វេដែរ។ ម្យ៉ាងបើយើងឡើងឈាម ក៏គេឱ្យយើងកាត់បន្ថយការទទួលទានកាហ្វេដែរ។

បន្ថែមពីលើនេះ កាហ្វេក៏មានផ្ដល់ផលប៉ះពាល់ផ្សេងទៀតដូចជា៖

- បណ្តាលឱ្យរំខានដល់ដំណេករបស់អ្នកដែលបណ្តាលឱ្យអ្នកអស់កម្លាំងនៅពេលថ្ងៃ

- សារជាតិការហ្វេអ៊ីនមានទំនាក់ទំនងជាមួយប្រភេទឱសថមួយចំនួនរូមមាន ពពួកឱសថព្យាបាលក្រពេញទីរ៉ូអ៊ីត ថ្នាំព្យាបាលជំងឺធ្លាក់ទឹកចិត្ត ជាដើម។

- បង្កើនកម្រិតជាតិស្ករក្នុងឈាមធ្វើឱ្យអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ពិបាកគ្រប់គ្រងអាំងស៊ុយលីន ឬអាចបង្កើនសម្ពាធឈាមផងដែរ។

-ប៉ះពាល់ដល់ជីវិតផ្លូវភេទទាំងបុរសនិងស្រ្តី

- ចំពោះស្រ្តីដែលអស់រដូវអាចបណ្តាលឱ្យមានបញ្ហាខ្សោយឆ្អឹងខ្នង បើស្រ្តីមានការទទួលកាហ្វេច្រើន ជាង៣ពែង ឬ លើសពី៣០០មីលីក្រាមក្នុងមួយថ្ងៃ។ ស្រ្តីវ័យចំណាស់គួរតែទទួលនូវកាល់ស្យូម យ៉ាងហោចណាស់៨០០ មីលីក្រាមជាប្រចាំថ្ងៃ (តាមរយៈអាហារឬអាហារបំប៉ន) ដើម្បីកាត់បន្ថយឥទ្ធិពលនៃសារជាតិកាហ្វេអ៊ីនទៅលើកាល់់ស្យូម។

ចំពោះកុមារវិញលោកឧកញ៉ា បានលើកឡើងថា ពួកគេអាចញ៉ាំបាន គ្រាន់តែភាគច្រើនគាត់មិនញ៉ាំកាហ្វេសុទ្ធតែម្ដងទេ គឺគាត់ញ៉ាំសូកូឡា និងនំ ដែលមានសារធាតុកាហ្វេដូចគ្នា។ ដូច្នេះនៅពេលធំឡើង គ្រាន់តែគាត់ធំក្លិនកាហ្វេ ចង់ញ៉ាំកាហ្វេបាត់ទៅហើយ។

ចំពោះស្រ្តីមានផ្ទៃពោះអ្នកជំនាញផ្នែកស្រ្តីបានលើកឡើងថា គួរតែកាត់បន្ថយក្នុងការទទួលទានកាហ្វេ ពីព្រោះសារជាតិការហ្វេអ៊ីនអាចធ្វើឱ្យទារកទទួលបាននូវជីវជាតិតិចជាងតាមតម្រូវការដែលបណ្តាលឱ្យទាក មានបញ្ហាក្នុងការលូតលាស់

គួរជម្រាបផងដែរថាបុរសរូបរាងមាំស្រស់សង្ហា ដែលកាន់ការងារជាប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក ពូទីន មានទម្លាប់ល្អមួយគឺក្រោយទទួលទានអាហារពេលព្រឹករួច គាត់ក៏ផឹកការហ្វេមួយកូនពែងជារៀងរាល់ព្រឹក ហើយលោកមិនចូលចិត្តពិសារគ្រឿងស្រវឹងឡើយ។

Just 2 Russian Bros Working Out, Grilling Steak, Drinking Tea ...

Supreme Ruler Putin? Kremlin non-committal on proposed new job ...

យោងតាមការបញ្ជក់របស់arrpបានឱ្យដឹងថា តាមការសិក្សា បានរកឃើញថាសារជាតិការហ្វអ៊ីន អាចការពារឬប្រឆាំងនឹងជំងឺផ្សេងៗ និងជួយឱ្យរស់នៅបានយូរផងដែរ។ សម្រាប់មនុស្សពេញវ័យអាចទទួលទានសារជាតិកាហ្វេអ៊ីនរហូតដល់ ៤០០ មីលីក្រាមក្នុងមួយថ្ងៃ (ប្រហែល ៤ ទៅ ៥ ពែងកាហ្វេ)។ ទន្ទឹមនឹងនេះដែរ លោកវេជ្ជបណ្ឌិត្យ គួច ម៉េងលីក៏បានលើកឡើងដែរថាចាប់ពីអាយុពេញវ័យយើងអាចទទួលទានចន្លោះពី ៣​ទៅ​៤កែវក្នុងមួយថ្ងៃ វានឹងជួយដល់សុខភាពយើងថែមទៀត។

យោងតាមការស្រាវជ្រាវដែលចុះផ្សាយដោយគេហទំព័រHealthline បានលើកឡើងពីរបៀបនៃការទាញយកអត្ថប្រយោជន៍ពីកាហ្វេឱ្យបានច្រើននិងអស់លទ្ធភាពគឺមាន៥វិធីដូចជា៖

១.ផឹកកាហ្វេយឺតពេលថ្ងៃអាចធ្វើឱ្យប៉ះពាល់ដល់ដំណេករបស់អ្នក អ្នកគួរជៀសវាងទទួលទានកាហ្វេបន្ទាប់ពីម៉ោង ២-៣ រសៀល ។

២.ជៀសវាងការបន្ថែមស្ករទៅក្នុងកាហ្វេរបស់អ្នកៈ ព្រោះវាមានផ្ទុកបរិមាណខ្ពស់នៃជាតិស្ករ fructose ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺធ្ងន់ធ្ងរគ្រប់ប្រភេទដូចជាធាត់និងទឹកនោមផ្អែមជាដើម ម្យ៉ាងបើអ្នកបន្ថែមជាតិស្ករនោះតតួនាទីឫការផ្ដល់គុណប្រយោជន៍របស់កាហ្វេក៏បាត់បង់ដែរ។

៣. ជ្រើសរើសម៉ាកដែលមានគុណភាព (ផលិតផលសរីរាង្គ)​គុណភាពកាហ្វេអាចប្រែប្រួលយ៉ាងខ្លាំងអាស្រ័យលើវិធីសាស្ត្រកែច្នៃនិងរបៀបដាំគ្រាប់កាហ្វេ។

៤.បន្ថែមកាកាវមួយចំនួនទៅក្នុងកាហ្វេរបស់អ្នក កាកាវផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងត្រូវបានផ្សារភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍សុខភាពគ្រប់ប្រភេទរួមទាំងការថយចុះហានិភ័យនៃជំងឺបេះដូង។សូមព្យាយាមបន្ថែមម្សៅកាកាវទៅក្នុងកាហ្វេរបស់អ្នកសម្រាប់រសជាតិបន្ថែមមួយចំនួន ដើម្បីជៀសវាងកាប្រើស្ករ។

៥.កាហ្វេមានផ្ទុក cafestol ដែលជាសមាសធាតុមួយដែលអាចបង្កើនកម្រិតកូឡេស្តេរ៉ុលក្នុងឈាម។ អ្នកអាចបន្ថយបរិមាណកាហ្វេអ៊ីននៅក្នុងកាហ្វេរបស់អ្នកដោយប្រើតម្រងក្រដាស។

អ្នកត្រូវកត់សម្គាល់ថាការញុំាកាហ្វេគឺល្អសម្រាប់សុខភាព តែមិនអាចទទួលទានច្រើនពេកទេ ព្រោះវាអាចបង្កជាហានិភ័យធ្ងន់ដល់សុខភាពនាពេលអនាគត ហើយសូមជ្រើសរើសកាហ្វេដែលមានគុណភាពល្អជាប្រភេទសរីរាង្គល្អសម្រាប់សុខភាព។

អត្ថបទទាក់ទងអាហារបន្ថែម៖

១.ប្រភេទអាហារងាយនឹងបង្កជំងឺមហារីក ខណៈយុវជនខ្មែរចូលចិត្តញុំារាល់ថ្ងៃ

២.អ្នកចង់សម្រកទំងន់លឿនអាចសាកល្បងញ៉ាំអាហារទាំងនេះបាន

Coffee Smiley Face wallpaper | 1920x1200 | 126302 | WallpaperUP

How to Place Your Perfect Coffee Order in Spanish

Health Benefits of Drinking Coffee - Shawtaichi

អត្ថបទ៖ ភោគ ម៉ារី

Page៖ Mary Phoak

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
212 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.3 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.7 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
10.2 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
12.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
11.6 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4 K views

#ព័ត៌មាន

ប្រយ័ត្នផង! ការពារកូនៗ ពីខ្យល់ពុល ឪពុកម្ដាយគ្រប់រូបត្រូវដឹងជាបន្ទាន់
Tror Sopheap
January 24 2025
3.5 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia