ត្រប់វែងពណ៌ស្វាយគឺជាបន្លែមួយប្រភេទមានរស់ជាតិឆ្ងាញ់ និងមានផ្ទុកដោយសារធាតុចិញ្ចឹមសម្រាប់សុខភាពកំពុងត្រូវការជាច្រើន មានក្នុងនោះមានដូចជា ក្រុមសារធាតុប្រឆាំងអុកស៊ីតកម្ម(polyphenols) វីតាមីនស៊ី វីតាមីនអេ និងមានផ្ទុកដោយសារធាតុរ៉ៃជាច្រើនទៀតដែលអ្នកមិននឹកស្មានថាមានប្រយោជន៍យ៉ានហ្នឹង។
អាស្រ័យហេតុនេះហើយ ក្រុមការងារចាបបៃតង នឹងលើកអត្ថប្រយោជន៍ជួយសុខភាពរបស់ផ្លែត្រប់ប៉ូវរាងកាយនិងប្រឆាំងជាមួយជំងឺ៣យ៉ាងមានដូចជា៖
ប្រឆាំងជំងឺមហារីក៖ បន្លែត្រប់វែងដើរតួយ៉ាងសំខាន់ក្នុងការពារជំងឺមហារីកបានច្រើន។ នេអបើយោងតាមរយៈការសិក្សានៅប្រទេសអូស្ដ្រាលី បានឱ្យដឹងថាផ្លែត្រប់មានប្រយោជន៍អាចជួយសម្លាប់កោសិកាដែលបង្កជាជំងឺមហារីក។ ជាពិសេសគឺជំងឺមហារីកស្បូន និងមហារីកស្បែកជាដើម។
ប្រឆាំងនឹងភាពស្លេកស្លាំង៖ កង្វះជាតិដែកបានធ្វើឱ្យមនុស្សប្រឈមជាមួយនឹងភាពស្លេកស្លាំងខ្លាំបំផុត មានរោគសញ្ញាដូចជាឈឺក្បាល វិលមុខ អស់កម្លាំង ពិបាកផ្ដោតអារម្មណ៍ជាដើម។ យោងតាមអង្គការសុខភាពពិភពលោកមនុស្ស 1.62 ពាន់លាននាក់នាពេលបច្ចុប្បន្ននេះត្រូវបានរងផលប៉ះពាល់ដោយភាពស្លេកស្លាំង។ ដូច្នេះអាហារសម្បូរជាតិដែកគឺពិតជាមានសារសំខាន់ខ្លាំងណាស់។ ហេតុនេះហើយរបបអាហារដែលមានបញ្ចូលបន្លែ មានដូចជាផ្លែត្រប់គឺមានប្រយោជន៍ច្រើនព្រោះ គ្រាន់តែ100ក្រាមគឺ មានជាតិដែកប្រហែល 0.2 មីលីក្រាម ។ រួមទាំងសារធាតុរ៉ែជាច្រើនទៀត ដូច្នេះញុំាហើយអាចជួយបង្កើនថាមពល និងកម្រិតអេម៉ូក្លូប៊ីន)កាត់បន្ថយភាពស្លេកស្លាំង។
ជួយឱ្យសុខភាពភ្នែកល្អ៖ នៅក្នុងផ្លែត្រប់មាន សារជាតិ lutein ដែលមានប្រយោជន៍ជួយប្រឆាំងអុកស៊ីតកម្ម ការពារការថយចុះការមើលឃើញរបស់ភ្នែក តាមរយៈអាយុ និងកត្តារួមផ្សំផ្សេងៗទៀត។ ដូច្នេះហើយ អ្នកមិនគួររំលងនោះទេ អ្នកញុំាអាច១សហ្ដាហ៍២ទៅ៣ដងក៏បាន ញុំារាល់ថ្ងៃក៏បាន កុំតែញុំាបរិមាណច្រើនខ្លាំងពេក៕
អត្ថបទដោយ៖ ធីតា