អាហារ
ញុំាផ្លែត្របែក នឹងជួយដល់សុខភាពស្ត្រីមានផ្ទៃពោះ
Vuthea Morn
September 30 2020
659 views

សម្រាប់ស្រ្តីមានផ្ទៃពោះការទទួលទាន បន្លែ ផ្លែឈើ​​និងអាហារដែលមានសុខភាពល្អ គឺជាផ្នែកមួយសំខាន់សម្រាប់សុខភាពទូទៅ រួមទាំងទារកមានការលូតលាស់បានល្អ។ ផ្លែត្របែកគឺជាផ្លែឈើមួយដែលមានជីវជាតិច្រើន ដូចជាវិតាមីនសេ អេ បេ២ និងអឺ សារជាតិរ៉ែ និងអាស៊ីតហ្វូលិក ដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ស្រ្តីមានផ្ទៃពោះ។ ម្យ៉ាងវិញទៀតផ្លែត្របែកក៏ត្រូវបានគេដឹងថាមានផ្ទុកនូវវិតាមីន អេ និងវិតាមីនសេ ច្រើនជាងផ្លែក្រូចផងដែរ។ ចំពោះអាស៊ីតហ្វូលិកនៅក្នុងផ្លែត្របែកគឺមានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់របស់ទារក ដែលជាជំនួនក្នុងការអភិវឌ្ឍប្រព័ន្ធសរសៃប្រសាទលើទារកផងដែរ។ ក្នុងអត្ថបទនេះនឹងរៀបរាប់ពីគុណសម្បត្តិមួយចំនួនរបស់ផ្លែត្របែកសម្រាប់ស្រ្តីមានផ្ទៃពោះ៖

គ្រប់គ្រងកំរិតសម្ពាធឈាម៖ គុណប្រយោជន៍មួយនៃការបរិភោគផ្លែត្របែកនេះ អាចគ្រប់គ្រងនូវ សម្ពាធឈាម និងការពារកំណកឈាម ហើយរក្សាបាននូវលំហូរឈាមក្នុងរាងកាយស្រ្តី និងអាចជួយ ការពារពីឱកាសនៃការរលូតកូន ឬការកើតមិនគ្រប់ខែ។

គ្រប់គ្រងកម្រិតកូឡេស្តេរ៉ុល៖ ប្រភពនៃសារជាតិសរសៃច្រើននៅក្នុងផ្លែត្របែកអាចជួយរក្សាកម្រិតកូឡេស្តេរ៉ុលក្នុងឈាមបានដែរ។ កូលេស្តេរ៉ុលខ្ពស់អាចនាំឱ្យមានផលវិបាកនៃសរសៃឈាមបេះដូងដែលអាចមានហានិភ័យខ្លាំង ជាពិសេសក្នុងកំឡុងពេលមានផ្ទៃពោះ។ ដូច្នេះបរិភោគផ្លែត្របែកនឹងអាចរក្សានូវកម្រិតកូលេស្តេរ៉ុល របស់អ្នកឱ្យនៅដដែល។

បន្ថយនូវហានិភ័យនៃភាពស្លកសាំង៖ ការកង្វះជាតិដែកគឺជាមូលហេតុទូទៅបំផុតនៃភាពស្លេកស្លាំង អំឡុងពេលមានផ្ទៃពោះ មិនអាចផ្ទុកនូវអុកស៊ីសែនបានគ្រប់គ្រាន់ដល់ជាលិការពាសពេញទៅដល់ រាងកាយ ហើយអាចប៉ះពាល់ដល់សុខភាពទាំងម្តាយនិងទារក។ ប៉ុន្តែឱកាសនៃភាពស្លេកស្លាំងអាចត្រូវបានថយចុះដោយការទទួលទានអាហារដែលសំបូរទៅដោយវីតាមីនសេដូចជាផ្លែត្របែកដែលជួយក្នុងការស្រូបយកសារជាតិដែក។

សម្រួលសាច់ដុំនិងសរសៃប្រសាទ៖ សារជាតិម៉ាញ៉េស្យូមនៅក្នុងផ្លែត្របែកអាចជួយធ្វើឱ្យសាច់ដុំ និងសរសៃប្រសាទមានសភាពធូរស្បើយក្នុងពេលមានផ្ទៃពោះ។

ការពារការឆ្លងមេរោគ៖ ផ្លែត្របែកគឺជាផ្លែឈើដែលប្រឆាំងអុកស៊ីតកម្មហើយសំបូរទៅដោយវីតាមីន អេ សេនិង អឺ។ វត្តមាននៃវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះជួយប្រឆាំង និងការពារការ ឆ្លងនូវពពួកបាក់តេរី និងបន្ថយហានិភ័យនៃជំងឺផ្សេងៗ។

ការពារជំងឺទឹកនោមផ្អែមពេលមានគភ៌៖ ផ្លែត្របែកមិនត្រឹមតែជួយក្នុងការបន្ថយកម្រិតជាតិស្ករ ក្នុងឈាមប៉ុណ្ណោះទេហើយជួយក្នុងការគ្រប់គ្រង និងអាចជួយការពារជំងឺទឹកនោមផ្អែមពេលមានគភ៌។

គ្រប់គ្រងការរំលាយអាហារ៖ ការបរិភោគផ្លែត្របែកអាចជួយរក្សាបញ្ហានៃការរំលាយអាហារបានល្អ និងធានាបាននូវដំណើរការល្អនៃប្រព័ន្ធរំលាយអាហារ។ វត្តមានរបស់ប៉ូតាស្យូមនៅក្នុងផ្លែត្របែក ក៏អាចជួយដោះស្រាយជាតិអាស៊ីត និងអាការៈក្រហាយក្រពះផងដែរ។

ជួយដល់ការលូតលាស់របស់ទារកប្រកបដោយសុខភាព៖ ប្រភពសំបូរអាស៊ីតហ្វូលិក កាល់ស្យូម និងវីតាមីនបេ៩ ក្នុងផ្លែត្របែកអាចជួយដល់ការលូតលាស់ខួរក្បាល និងឆ្អឹងរបស់ទារកប្រកបទៅ ដោយសុខភាពល្អ។

ការពារការទល់លាមក៖ ការទល់លាមក និងជំងឺឬសដូងបាតគឺជាបញ្ហាទូទៅមួយក្នុងពេលមាន ផ្ទៃពោះ។ ការផ្លាស់ប្តូរអរម៉ូនជាធម្មតានាំឱ្យមានបញ្ហានេះ ប៉ុន្តែការបរិភោគផ្លែត្របែកអាចដោះស្រាយ បញ្ហានៃការទល់លាមកនេះបាន។ ផ្លែត្របែកសម្បូរទៅដោយសារជាតិសរសៃ និងទឹកអាចព្យាបាល ការទល់លាមកបាន។ ការបរិភោគផ្លែត្របែកជាមួយគ្រាប់ក៏អាចការពារជំងឺឬសដូងបាតបានដែរ។

ម៉្យាងវិញទៀតក្រៅពីគុណប្រយោជន៍ដែលបានរៀបរាប់ខាងលើការបរិភោគផ្លែត្របែកក៏អាចជួយ ពង្រឹងប្រព័ន្ធភាពស៊ាំ បង្កើនកម្រិតថាមពល និងបន្ថយអរម៉ូនស្ត្រេសក្នុងរាងកាយស្រ្តី។ ផ្លែត្របែកគឺសំបូរទៅដោយវីតាមីនសេ លីកូប៉ែន (lycopene) និងសារធាតុប្រឆាំងអុកស៊ីតកម្ម ធ្វើអោយការទទួលទានផ្លែត្របែកមានលក្ខណៈអំណោយផលខ្ពស់សម្រាប់ស្បែក និងសក់ផងដែរ។

អត្ថបទដោយ៖ Sem Sotheary

 

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1483

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២០នេះ
Tror Sopheap
March 20 2026
15.1 K views

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.6 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12.1 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
8.2 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.4 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
7.3 K views
អត្ថបទថ្មីៗ
#កុមារMarch 27 2026
មហាសេដ្ឋី Gates មិនឱ្យកូនធ្វើរឿង ១នេះ ប៉ះពាល់ដល់ខួរក្បាល ចាយពេលអត់ប្រយោជន៍
#ព័ត៌មានMarch 27 2026
ដំណឹងល្អ! រដ្ឋាភិបាលជួយប្រាក់ជាសោហ៊ុយធ្វើដំណើរដល់កម្មករនិយោជិត ក្នុងចំនួននេះ
#ព័ត៌មានMarch 26 2026
នេះជាកម្មវិធីប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំពោះសមាជិក ប.ស.ស. ជាស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ផ្តល់ជូនដូចជា៖
#កុមារMarch 26 2026
ឪពុកម្តាយប្រើវិធី ១នេះ ដើម្បីមានឥទ្ធិពលលើកូន និយាយអ្វីក៏កូនស្តាប់តាមដែរ
#កុមារMarch 26 2026
ឪពុកម្តាយធ្វើរឿង ១នេះ ដាំបណ្តុះផ្លូវចិត្តកូនកុំឱ្យភ័យខ្លាចច្រើន
#ព័ត៌មានMarch 25 2026
ប្រេងសាំងឡើងតិច! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ២៦នេះ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia