អាហារ
អ្នកញ៉ាំខុសក្បួនហើយ នេះជារបៀបញ៉ាំអាហារឱ្យអារម្មណ៍រីករាយ រស់នៅគ្មានជំងឺ
Tror Sopheap
August 4 2024
432 views

មានមនុស្សមួយភាគធំហូបអាហារខុសក្បួនជាហេតុនាំឱ្យគេហូបហើយអារម្មណ៍មិនល្អ ចេះតែធាត់ជាងមុន ហើយឈឺច្រើន។ ព្រោះតែហូបអាហារតាមអារម្មណ៍ច្រើនពេក ហើយភាគច្រើនចូលចិត្តញ៉ាំអាហារមានរសជាតិលលើសកម្រិតដូចជាអាហារមានជាតិផ្អែម ផឹកភេសជ្ជៈជាតិផ្អែម ហូបអាហារប្រៃពេក ជាហេតុដឹនាំជំងឺចូលក្នុងខ្លួនមានដូចជាជំងឺទឹកនោមផ្អែមនិងមហារីកជាដើម។ បើអ្នកហូបតាមក្បួនជប៉ុន ១នេះ អារម្មណ៍រីករាយ អាយុក៏វែងដែរ។

ការហូបអាហារឱ្យបានត្រឹមត្រូវ នៅក្នុងប្រទេសជប៉ុន ពួកគេមានគោលការណ៍ ឬក៏ក្បួនច្បាប់របស់គេ  គឺការហូបអាហារត្រឹមតែ ៨០%នៃក្រពះតែប៉ុណ្ណោះ មានន័យថា ពេលពួកគេហូបអាហារទៅមានអារម្មណ៍ឆ្អែតគឺគេបញ្ឈប់ការហូបតែម្តង មិនមែនហូបតាមអារម្មណ៍ ឃ្លានចង់តាមចង់នោះទេ។ ការហូបអាហារច្រើនលើសចម្រុះច្រើន ហើយអ្នកនៅតែបន្តហូបអាហារទៀតនោះ។ ការធ្វើបែបនេះ ធ្វើឱ្យខូចសុខភាព និងកោសិកាឆាប់ចាស់ទៅវិញទេ។ តាមលោក Hector Garcia ជាអ្នកស្រាវជ្រាវពីប្រជាជននៅកោះអូគីណាវ៉ា ហេតុអ្វីពួកគេមានអាយុវែង? និងម្នាក់ៗ គ្មានរាងធាត់? ហើយអាចរក្សាវ័យក្មេងបានល្អ?

លោក Hector Garcia បន្ទាប់ពីសិក្សាអស់រយៈពេលមួយឆ្នាំមក លោកបានបញ្ជាក់ថា ការហូបអាហារមានកម្រិតកាឡូរីជាមធ្យមសម្រាប់រាងកាយឱ្យបានគ្រប់គ្រាន់ គឺការហូបអាហារ៨០%នៃក្រពះ ជួយប្រឆាំងជំងឺធាត់ ជំងឺទឹកនោមផ្អែម និងលើសឈាម...។ បើអ្នកសួរថា បើខ្ញុំហូបច្រើនវិញ? គឺវាមិនសូវជាល្អ សម្រាប់សុខភាពអ្នកទេ វាធ្វើឱ្យរាងកាយប្រើថាមពលខ្លាំង​ ក្នុងការរំលាយអាហារ និងសល់ជាតិជាតិខ្លាញ់ ដែលប្រើមិនអស់ ហើយបើជាតិប្រូតេអ៊ីនលើសក្នុងឈាម វាធ្វើឱ្យរាងកាយឆាប់ចាស់លឿន។ លោកបានបន្តថា ជនជាតិជប៉ុនភាគច្រើនណាស់ ហូបអាហារត្រឹមតែ ៨០% ប៉ុណ្ណោះដើម្បីរក្សារាងកាយរឹងមាំ និងអារម្មណ៍ល្អ។ អ្នកសាកគិតមើលថា ពេលអ្នកហូបឆ្អែតពេក អ្នកមានអារម្មណ៍បែបណ?

អ្នកគួរតែមានទម្លាប់ហូបអាហារទាំងអស់នោះ ត្រូវការជាតិប្រូតេអ៊ីន វីតាមីន ដើម្បីផ្តល់ថាមពលដល់រាងកាយ។ អាហារសម្បូរជាតិប្រូតេអ៊ីន​មានដូចជា សារ៉ាយសមុទ្រ សណ្តែកបណ្តុះ ដំឡូងជ្វា ម្រេច តៅហ៊ូ សាច់គោ ត្រី និងផ្លែឈើ ផ្លែប៉ោម ទឹកអំពៅ....។ ប្រភេទអាហារទាំងនេះ មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយចិញ្ចឹមរាងកាយឱ្យរឹងមាំ ដើម្បីរស់នៅឱ្យមានអាយុវែងផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3157

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២០នេះ
Tror Sopheap
March 20 2026
15.1 K views

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.6 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12.1 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
8.2 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.4 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
7.3 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 26 2026
នេះជាកម្មវិធីប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំពោះសមាជិក ប.ស.ស. ជាស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ផ្តល់ជូនដូចជា៖
#កុមារMarch 26 2026
ឪពុកម្តាយប្រើវិធី ១នេះ ដើម្បីមានឥទ្ធិពលលើកូន និយាយអ្វីក៏កូនស្តាប់តាមដែរ
#កុមារMarch 26 2026
ឪពុកម្តាយធ្វើរឿង ១នេះ ដាំបណ្តុះផ្លូវចិត្តកូនកុំឱ្យភ័យខ្លាចច្រើន
#ព័ត៌មានMarch 25 2026
ប្រេងសាំងឡើងតិច! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ២៦នេះ ពីក្រសួងពាណិជ្ជកម្ម
#អត្ថបទ PRMarch 25 2026
នៅពេលដែលអ្នកជំនាញអាហារូបត្ថម្ភ ចុងភៅអាជីព និងគ្រួសារសម័យថ្មី មានជម្រើសដូចគ្នា ដើម្បីលើកកម្ពស់ការរស់នៅឱ្យមានសុខភាពល្អ
#ជំងឺMarch 25 2026
ស្រ្តីមានជំងឺទឹកនោមផ្អែម ចង់បានកូន ចាំបាច់ត្រូវធ្វើរឿងទាំង ៦នេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia