ចិត្តសាស្ត្រ
ពេទ្យផ្លូវចិត្តបញ្ជាក់ថា មូលហេតុចិត្តសាស្រ្ត១នេះ អាចជាកត្តារួមផ្សំធំនៃការលោតទឹកស្ពានសម្លា.ប់ខ្លួន
MC LyHouy
June 11 2022
643 views

មួយរយៈកាលចុងក្រោយនេះ យើងសង្កេតឃើញមានរឿងមួយដែលបានក្លាយជាចំណាប់អារម្មណ៍របស់បងប្អូនប្រជាជនកម្ពុជាទូទាំងប្រទេសខណៈការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមធ្វើឱ្យប្រជាជនទទួលបាននូវព័ត៌មានកាន់តែលឿន។ រឿងមួយនោះគឺមានយុវជន យុវនារី​ ក្មេងចាស់ ប្រុសស្រី លោតទឹកស្ពានផ្សេងៗ ជាពិសេសស្ពានជ្រោយចង្វានៅក្នុងទីក្រុងភ្នំពេញផ្ទាល់តែម្តង ដោយលើកឡើងនូវហេតុផលស្រដៀងៗគ្នាថា មានវិបត្តិផ្លូវចិត្ត...។ ដោយសង្កេតឃើញបែបនេះ ចាបបៃតង ដែលតែងតែចែករំលែកព័ត៌មានសុខភាពផ្សេងៗរួមទាំងសុខភាពផ្លូវចិត្តផងនោះ ព្រួយបារម្ភពីផ្លូវចិត្តរបស់បងប្អូន រហូតស្កាត់ជួបទៅសម្ភាសជាមួយវេជ្ជបណ្ឌិតផ្នែកឯកទេសផ្លូវចិត្តដែលមានជំនាញ១០ឆ្នាំ និង បាននៅជាមួយអ្នកជំងឺផ្លូវចិត្តរាប់ម៉ឺននាក់ ដើម្បីចែករំលែកចំណេះដឹងបន្ថែម។

“ការលោតទឹកស្ពានជ្រោយចង្វាបង្ហាញស្នេហ៍ពិតទៅកាន់ដៃគូ សាធារណៈជន ឬ បង្ហាញបណ្តាំសារចុងក្រោយតាមប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសបណ្តាញសង្គម មិនមែនសុទ្ធតែមានជំងឺធ្លាក់ទឹកចិត្តតែមួយមុខនោះទេ។ រឿងដដែលនេះក៏មិនមែនជាសកម្មភាពដែលចាត់ចូលជាការប៉ុនប៉ងធ្វើអត្តឃាតពិតប្រាកដដែរ ប៉ុន្តែជាការការប៉ុនប៉ងធ្វើអត្តឃាតក្លែងក្លាយ ដោយសារគាត់មានវិបត្តិចិត្តសាស្រ្តផ្សេងមួយទៀត។” នេះបើយោងតាមការលើកឡើងរបស់ វេជ្ជបណ្ឌិត ផេង ថាវរិន្ទ ក្នុងកិច្ចសម្ភាសផ្ទាល់ជាមួយចាបបៃតង។ បច្ចុប្បន្ន វេជ្ជបណ្ឌិត ផេង ថាវរិន្ទ គឺជាវេជ្ជបណ្ឌិតបម្រើការផ្នែកផ្លូវចិត្តនៅមន្ទីរពេទ្យខ្មែរ សូវៀត និង ជាសហស្ថាបនិក គ្លីនិកឯកទេសផ្លូវចិត្តធីធីខេ ដែលមានឯកទេសផ្លូវចិត្ត និង វិបត្តិគ្រឿងញៀន មានបទពិសោធន៍ជាង១០ឆ្នាំ ឆ្លងកាត់ការព្យាបាលផ្លូវចិត្តអ្នកជំងឺរាប់ម៉ឺននាក់។

លោកវេជ្ជបណ្ឌិត ផេង ថាវរិន្ទ បានពន្យល់ប្រាប់ចាបបៃតងថា ការធ្វើអត្តឃាត គេបែងចែកជា៣ដំណាក់កាលធំៗ ទី១. ការគិតចង់ធ្វើអត្តឃាត ទី២. ការប៉ុនប៉ងធ្វើអត្តឃាត និង ទី៣. ការធ្វើអត្តឃាតបានសម្រេច។ ចុះអ្នកអានគ្រប់គ្នាគិតថា “អ្នកលោតទឹកស្ពានជ្រោយចង្វាដែលគេផ្សព្វផ្សាយតាមបណ្តាញសង្គមបច្ចុប្បន្ននេះ ស្ថិតក្នុងដំណាក់កាលទីប៉ុន្មាន?” លោកវេជ្ជបណ្ឌិត ប្រាប់ចាបបៃតងវិញថា គឺមិនស្ថិតក្នុងដំណាក់កាលខាងលើនោះទេ ព្រោះតាមបទពិសោធន៍កន្លងមក “អ្នកមានវិបត្តិផ្លូវចិត្តពិតប្រាកដ គាត់មិនទៅឈរ រង់ចាំអ្នកកាសែតមកដល់ទើបប្រុងលោតនោះទេ” ផ្ទុយទៅវិញ “បុគ្គលដែលមានវិបត្តិផ្លូវចិត្ត នៅពេលដែលពួកគាត់ប៉ុនប៉ងអត្តឃាតហើយ គឺគាត់មិនឱ្យមនុស្សជុំវិញដឹងខ្លួន ជួយគាត់ទាន់នោះទេ ប៉ុន្តែមានករណីខ្លះគាត់លេបថ្នាំ ឬ ចង ក ហើយភ្លាមៗមានអ្នកឃើញ អាចជួយបានទាន់ពេល។”

ចំណែកឯ បុគ្គលដែលប៉ុនប៉ងធ្វើអត្តឃាតក្លែងក្លាយ បើនិយាយភាសាពេទ្យចិត្តសាស្រ្តគេឱ្យនិយមន័យពួកគាត់ថា ជាមនុស្សមានជំងឺ “Personality Disorder” ភាសាខ្មែរអាចសម្រាយបានថា ជាវិបត្តិអត្តចរិត។ ត្រង់ចំណុចនេះលោកវេជ្ជបណ្ឌិត បានពន្យល់បន្ថែមថា “Personality Disorder” ឬ វិបត្តិអត្តចរិត គឺជាអត្តចរិតធម្មជាតិមួយរបស់បុគ្គលម្នាក់ ដែលអ្នកខ្លះគាត់ជាមនុស្សចូលចិត្តទាមទារចំណាប់អារម្មណ៍ បុគ្គលខ្លះគាត់ចូលចិត្តស្ញៀមស្ងាត់មិនសូវនិយាយស្តីជាដើម។ ហើយវិបត្តិអត្តចរិតនេះកើតមានហើយពិបាកព្យាបាលណាស់។

រីឯវិបត្តិអត្តចរិតលើអ្នកចូលចិត្តទាមទារចំណាប់អារម្មណ៍នេះវិញ ដំបូងមនុស្សម្នាក់កាលនៅក្មេងគាត់ចូលចិត្តទាមទារចំណាប់អារម្មណ៍ធម្មតាៗប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលយូរៗទៅពេលគាត់ធំធាត់ ពេញវ័យហើយ ចេះគិតគូរហើយ អាចបាត់ចរិតនេះវិញ នោះមិនចាត់ជាជំងឺទេ។ ប៉ុន្តែប្រសិនបើគាត់នៅតែចង់ក្លាយជាចំណុចចាប់អារម្មណ៍នៅគ្រប់ទីកន្លែង មិនថាពេលគាត់នៅរៀន គាត់ធ្វើការ ស្នេហា ឬ ចេញរកស៊ីក៏ដោយនោះ វិបត្តិអត្តចរិត នឹងត្រូវបានចាត់ទុកថាជា ជំងឺវិបត្តិអត្តចរិត។

សម្រាប់សញ្ញាអ្នកជំងឺប្រភេទនេះវិញ មិនមែនគ្រាន់តែមានលើអ្នកប៉ុនប៉ងលោតទឹកទេ ពោលគឺគាត់តែងតែចង់បានចំណាប់អារម្មណ៍ពីអ្នកដទៃ អ្នកជុំវិញខ្លួនជានិច្ច មិនថាគាត់ធ្វើអ្វីក៏ដោយ បើគ្មានអ្នកចាប់អារម្មណ៍គាត់ គឺគាត់មិនសប្បាយចិត្ត មិនពេញចិត្ត។ រហូតអ្នកខ្លះអាចធ្វើគ្រប់យ៉ាងបានដើម្បីឱ្យគេចាប់អារម្មណ៍ខ្លួន ដូចបងប្អូនធ្លាប់បានឃើញអ្នកខ្លះ អារដៃឱ្យឈាមបង្ហោះហ្វេសប៊ុកអ្វីនោះឯង។

ជាចុងក្រោយ ក៏សូមបញ្ជាក់ផងដែរថា ជំងឺផ្លូវចិត្តគឺជាជំងឺសំខាន់ដូចជំងឺរាងកាយដែរ ប៉ុន្តែមិនមែនមានន័យថាឱ្យតែកើតទុក្ខ មិនសប្បាយចិត្ត ស្រ្តេស សុទ្ធតែមានជំងឺផ្លូវចិត្តទេ។ ជំងឺផ្លូវចិត្តក៏ត្រូវឆ្លងកាត់ការពិនិត្យពីក្រុមគ្រូពេទ្យវាយតម្លៃដែរ ថាគាត់មានបញ្ហាផ្លូវចិត្តពិតមែនឬអត់ ឬគ្រាន់តែគាត់មានបញ្ហាលើការគិតមួយរយៈពេល៕

អត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

៤ទម្លាប់ពេលព្រឹកដាស់ចិត្តឱ្យរីករាយ ឱ្យមានក្តីសុខ មានថាមពលទ្វេដង
Tror Sopheap
January 30 2025
509 views

#ចិត្តសាស្ត្រ

ធ្វើរឿង ១នេះ អ្នកគ្មានអារម្មណ៍ស្រ្តេសនឹងការងារហើយមានលទ្ធផលធំ
Tror Sopheap
January 30 2025
175 views

#ចិត្តសាស្ត្រ

នារីៗ បានរៀបការនឹងបុរសមានលក្ខណៈ ៤យ៉ាងនេះ ជីវិតជាព្រះនាងមានសុភមង្គល
Tror Sopheap
January 29 2025
3.2 K views

#ចិត្តសាស្ត្រ

វិធីគិតលោក ត្រាំ មានសមត្ថភាពអស្ចារ្យទាញជីវិតគាត់ក្លាយជាប្រធានាធិបតីទី៤៧
Tror Sopheap
January 23 2025
218 views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.5 K views

#ចិត្តសាស្ត្រ

Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
Tror Sopheap
January 17 2025
721 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia