ផ្លែឈើខ្មែរមានច្រើនដែលជួយសុខភាព និងសម្រស់ឱ្យក្មេងជាងវ័យ។ តាមការសិស្សស្រាវជ្រាវជាច្រើនបញ្ជាក់ថា អ្នកហូបជាតិស្ករ និងជាតិប្រៃនាំស្បែកឆាប់ចាស់ជាងវ័យ និងនាំឱ្យកើតធាត់លឿន។ ថ្ងៃនេះ ចាប់បៃតងសុំលើកពីផ្លែឈើ ៤នេះ និងទម្លាប់១ រក្សាសម្រស់និងស្បែកឱ្យក្មេងជាងវ័យ។
១. ផ្លែល្ហុងទុំ ៖ ផ្លែល្ហុងត្រូវបានគេដឹងយូរលង់ណាស់មកហើយថា ជាផ្លែឈើដែលមានអត្ថប្រយោជន៍ដល់ស្បែក។ អ្នកស្រាវជ្រាវបាននិយាយថា សារធាតុនៅក្នុងផ្លែល្ហុងគឺសម្បូរសារធាតុចិញ្ចឹមនិងមានសាធាតុប្រឆាំងអុកស៊ីតកម្ម ហើយមានអង់ស៊ីមពិសេសមួយហៅថា Papain ដែលអាចជម្រុះកោសិកាដែលងាប់នៅលើស្បែក និងធ្វើការជួយព្យាបាលស្នាមខ្មៅស្រអាប់ មិនស្រស់ថ្លារបស់ស្បែកចេញ ឱ្យស្បែកមើលទៅក្មេងជាងវ័យ។
២. ក្រូច៖ ក្រូចជាផ្លែឈើដែលសម្បូរវីតាមីនCច្រើនខ្លាំងបំផុតដែលមានគុណប្រយោជន៍ជួយឱ្យស្បែករបស់អ្នក។ វាមានជាតិវីតាមីន Cត្រូវបានគេដឹងថាមានតួនាទីយ៉ាងសំខាន់ក្នុងការផលិតប្រូសេស្ដេរ៉ូនដែលជាប្រភពបង្កើនខូឡាជែនសម្រាប់រាងកាយ ដូច្នេះ ការទទួលទានផ្លែក្រូចច្រើនប្រៀបបាននឹងការបញ្ចូលវីតាមីនC ដល់ស្បែកផងដែរ។
៣. ផ្លែប៉ោម៖ អ្នកជំនាញបាននិយាយថា ផ្លែប៉ោម មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងការពារការបំផ្លាញអាហាររូបត្ថម្ភ បានបង្ហាញថាផ្លែប៉ោមផ្ទុកបរិមាណអេឡាហ្ស៊ីន និងខូឡាជែនច្រើនដែលអាចជួយស្បែកឱ្យក្មេងជាងវ័យ។
៤. ផ្លែប័រ៖ ផ្លែប័រនេះ មានសារធាតុប្រឆាំងអុកស៊ីតកម្មជួយជួសជុលកោសិការាងកាយរួមជាមួយការប្រយុទ្ធប្រឆាំងនឹងការរលាក ដែលបណ្តាលមកពីការខូចខាតរ៉ាឌីកាល់សេរីស្បែក។ ហើយវាមានសារធាតុជួយធ្វើឱ្យប្រសើរឡើងនូវរោគសញ្ញានៃការធ្លាក់ទឹកចិត្ត និងការថប់បារម្ភ។ ហើយផ្លែនេះ មានសមាសធាតុម្យ៉ាងហៅថា ប៉ូលីហ្វេណុល (polyphenols) ដែលត្រូវបានគេដឹងថា ជួយបង្កើនការផ្តោតអារម្មណ៍ក្នុងការចងចាំបានល្អ។
ទម្លាប់មួយដែលអ្នកគួរមានការធ្វើលំហាត់ប្រាណបានបង្ហាញថា ជួយដោះស្រាយបញ្ហាអារម្មណ៍តានតឹង។ តាមលោក Brian B. Adams ជាសាស្ត្រាចារ្យរង និងជាប្រធានផ្នែករោគសើស្បែកកីឡានៅសាកលវិទ្យាល័ Cincinnati មានប្រសាសន៍ថា“ អ្នកធ្វើលំហាត់ប្រាណជាប្រចាំ ជួយកាត់បន្ថយស្រ្តេស និងអារម្មណ៍តានតឹង ហើយជួយកាត់បន្ថយភាពចាស់ផងដែរ។” ពេលអ្នកគ្មានអារម្មណ៍តានតឹង ជួយកាត់បន្ថយរោគមុន និងជម្ងឺស្បែក។ មូលហេតុមកពីស្ត្រេស និងស្បែកមានទំនាក់ទំនងនឹងគ្នា តាមការសិក្សាបានបង្ហាញថា ក្រពេញ sebaceous ដែលផលិតប្រេងនៅក្នុងស្បែកត្រូវបានជះឥទ្ធិពលដោយអរម៉ូនស្ត្រេស។ ទន្ទឹមនឹងនោះដែរអ្នកឧកញ៉ាវេជ្ជបណ្ឌិតគួច ម៉េងលី បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ការធ្វើលំហាត់ប្រាណ និងហូបទឹកឱ្យបានគ្រប់គ្រាន់នោះ ជួយសម្រកខ្លាញ់ និងរក្សាកោសិកាស្បែកកាន់តែស្រស់ថ្លា និងមានសុខភាពល្អ”។ គ្រាន់តែអ្នកចំណាយពេលហាត់ប្រាណមួយថ្ងៃ ៣០នាទីជាប្រចាំថ្ងៃ អ្នកនឹងឃើញលទ្ធផល ១០ឆ្នាំក្រោយ គឺវ័យអ្នកនៅតែក្មេងជាងអ្នកមានវ័យប្រហែលគ្នា។ កុំភ្លេចហាត់ប្រាណ និងញ៉ាំផ្លែឈើ៤ខាងលើ ជួយសុខភាពនិងសម្រស់បានល្អ៕អត្ថបទដោយ៖ ទ្រ សុភាព