អាហារ
កុំប្រឹងអាហារត្រាំពេក! វេជ្ជ.ព្រមានញ៉ាំលើសកម្រិតងាយកើតជំងឺតម្រងនោម ឈឺក្រពះទាំងក្មេង

ស្វាយត្រាំ ត្រសក់ត្រាំ ទំពាំងត្រាំ ស្ពៃជ្រក់ ជ្រក់គីមឈី បន្លែ ផ្លែឈើត្រាំ ជ្រក់ នេះមួយគឺជាម្ហូបអាហារដ៏ពេញនិយមបំផុតរបស់ខ្មែរយើង ខណៈអាហារទាំងនេះបានផ្ដល់ផលអាក្រក់បំផុតចំពោះក្រពះ ពោះវៀន នឹងប្រព័ន្ធរំលាយអាហារ។

ជាក់ស្ដែងយោងតាមវេជ្ជបណ្ឌិត Trinh Vo ham ឯកទេសក្រពះ ពោះវៀន បានឲ្យដឹងថា គ្រប់អាហារដែលត្រាំ និងជូរសុទ្ធតែមានសារជាតិ Fermented ខណៈសារជាតិនេះជាតិ ពិតជាមានប្រយោជន៍ដល់ការរំលាយអាហារ ប៉ុន្តែបើយើងបរិភោគលើសកម្រិតនឹងបណ្ដាលឲ្យមានបញ្ហាដល់សុខជាតិខណៈមនុស្សពេញវ័យអាចញ៉ាំអាហារដែលមានជាតិ Fermented ប្រហែល ១០០ទៅ២០០ក្រាមក្នុង១ថ្ងៃ អាចធ្វើឱ្យមានតុល្យភាពជាមួយអាហារផ្សេងទៀត។

ម៉្យាងវិញទៀត អាហារដែលមានជាតិ Fermented មិនឆ្លងកាត់ការ pasteurization ដើម្បីរក្សាបាក់តេរីល្អ អាចទុកឱកាសឱ្យបាក់តេរីបង្កគ្រោះថ្នាក់លូតលាស់។ ខណៈបាកតេរី Salmonella និង E.coli អាចដុះនៅក្នុងគីមឈី ស្វាយ ត្រសក់ ត្រាំ និងសាច់ក្រក។ ខណៈការឆ្លងមេរោគ Salmonella បណ្តាលឱ្យរាគ ឈឺពោះពីលើផ្ចិត ឈឺក្បាល ក្តៅខ្លួន ក្អួត និងខ្សោះជាតិទឹក និងការឆ្លងមេរោគ E. coli អាចនាំឱ្យរាគ រលាកស្រោមខួរ ហើយអាចនាំឲ្យបាក់តេរីចូលក្នុងបំពង់រំលាយអាហារ រួចចូលទៅក្នុងសរសៃឈាម ធ្វើឱ្យខូចសរីរាង្គក្បែរៗ ដូចជាបេះដូង តម្រងនោម ខួរក្បាល រហូតបណ្តាលឱ្យស្លាប់បានទៀតផង។

ជាចុងក្រោយនេះអាហារជូរ និងត្រាំ បើយើងបរិភោគក្នុងកម្រិតមធ្យម អាចផ្តល់វីតាមីន និងសារធាតុរ៉ែសម្រាប់រាងកាយ។ ប៉ុន្តែបើយើងហូបលើសកម្រិតវានឹងផ្ដល់ផលវិបាកសុខភាពដូចដែលចាបបៃតងបានរៀបរាប់នៅខាងលើ ៕

អត្ថបទដោយ៖ ស្រីណុច

Ouk Sreynuch
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូន! ខ្ញុំបាទជាអ្នកនិពន្ធផ្នែករោគស្រ្ដី ផ្លូវភេទ កីឡា។ នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 085 242 603 Telegram:Ouk Sreynuch

អត្ថបទសរុប៖ 125

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង
#ព័ត៌មានMarch 30 2026
សូមប្រុងប្រយ័ត្ន! នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ បញ្ជាក់ថារក​ឃើញ​មេរោគ​កូវីដ​-១៩​ បំប្លែង​ថ្មី​ប្រភេទ​ ១នេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia