ចិត្តសាស្ត្រ
កុំបាក់ទឹកចិត្ត! សម្តេចជំនួញរូបនេះ អាចសម្រេចជោគជ័យក៏ផ្តើមពីបាតដៃទទេដែរ
Tror Sopheap
April 3 2024
1.6 K views

មហាសេដ្ឋីលោក Robert Kuok ជាអ្នកជំនួញកូនកាត់ខ្សែនចិនរបស់ម៉ាឡេស៊ី។ នៅឆ្នាំ ២០២៤គាត់មានទ្រព្យសម្បត្តិសុទ្ធត្រូវបានគេប៉ាន់ស្មានថា មានចំនួន ១១.៥ពាន់លានដុល្លារ។ នេះជាទ្រព្យរបស់គាត់ដែលកើតចេញពីកម្លាំងញើសឈាមនិងភាពស្មោះត្រង់។ ក៏មានសហគ្រិនឆ្នើមម្នាក់ទៀតគឺអ្នកឧកញ្ញាម៉ុង ឬទ្ធី អ្វីដែលលោកទាំងពីរ មានដូចគ្នាសព្វថ្ងៃនេះគឺធ្លាប់ក្រីក្រលំបាកនិងឆ្លងកាត់ភ្លើងសង្រ្គាមផងដែរ។

លោក Robert Kuok បានលើកឡើងថា “លទ្ធផលជាង ៩០% កើតចេញពីការព្យាយាមលើការងារយ៉ាងលំបាក ចំណែកសល់ជារឿងសំណាង។” នេះជាសម្តីកើតចេញពីបទពិសោធលោកផ្ទាល់តែម្តងពីអ្នកក្រលំបាកក្លាយជាអ្នកមានបំផុតនៅម៉ាឡេស៊ី។ ព្រោះលោកមួយថ្ងៃធ្វើការងារ ១៦ម៉ោងដើម្បីរកលុយចិញ្ចឹមក្រពះ និងសន្សំបន្តិចបន្តួច ចេញរកស៊ីនៅថ្ងៃណាមួយ។ គាត់បានចំណាយពេលអស់ជាច្រើនឆ្នាំ ទម្រាំតែចាប់អាជីកម្មលើកដំបូង ហើយប្រឹងធ្វើការគ្មានថ្ងៃដើរលេងដូចគេ។ ហើយគាត់បានលើកឡើងថាភាពជោគជ័យអ្វីមួយលើផែនដីនេះ អ្នកត្រូវតែមានចិត្តស្វាហាប់និងការព្យាយាមខ្ពស់”។ តើអ្នកហ៊ានលះបង់ពេលវេលារបស់ខ្លួនធ្វើការមួយ ១៦ម៉ោងដូចគាត់ទេ?

ព្រោះតែភាពស្វាហាប់នេះបានបណ្តុះទឹកចិត្តឱ្យលោកមានថាមពលដើម្បីចេះតស៊ូក្នុងគ្រាលំបាក។ សូម្បីអ្នកឧកញ្ញាម៉ុង ឬទ្ធី បានមានប្រសាសន៍ថា “បើចង់មាន កុំខ្ចិល ពេលមានបាន កុំភ្លើតភ្លើន”។ ការប្រឹងប្រែងនិងមានសតិបញ្ញាក្នុងការរកស៊ី ឬធ្វើកិច្ចការអ្វីមួយ ទើបអនាគតល្អ។ ចំណែកភាពខ្ចិលច្រអូស អ្នកណាយកដាក់ខ្លួនច្រើនកាលណាហើយ ក៏នាំការបរាជ័យចូលក្នុងជីវិតដូចគ្នាដែរ។ មនុស្សបែបនេះ ច្រើនតែខ្សោយផ្លូវចិត្ត។ ហើយមានគេសួរលោក Kuok ថា តើកត្តាអ្វីធ្វើឱ្យលោកក្លាយជាស្តេចស្ករដ៏ជោគជ័យ? គាត់បានឆ្លើយយ៉ាងសាមញ្ញថា “ចូរអ្នកផ្ដោតអារម្មណ៍។” ការផ្តោតអារម្មណ៍ចូលក្នុងការងារអ្វីមួយ នាំគំនិតបញ្ញាអ្នកគិតបានស៊ីជម្រៅហើយធ្វើការមានថាមពលខ្លាំងក្លាដែរ។

នៅមានរឿងដែលធ្វើឱ្យលោក Robert Kuok រកស៊ីមានក្តីសុខនោះ គាត់ប្រាប់ថា ម្តាយរបស់ខ្ញុំបានផ្តាំថា ពេលកូនធ្វើជំនួញ ត្រូវរកស៊ី​តាម​គន្លង​សីលធម៌។ គាត់បានប្រតិបត្តិតាមដំបូន្មានមួយនេះពេញមួយជីវិតគាត់ ពេលយើងមានភាពស្មោះត្រង់ និងមានបេះដូងជួយសង្គមឱ្យរីកចម្រើនដូចជាលោក Kuok ធ្វើឱ្យគាត់គ្មានអារម្មណ៍ភ័យខ្លាចនោះទេ ហើយដេកក៏លក់ស្រួលដែរ។ អ្នកឧកញ្ញាម៉ុង ឬទ្ធី ក៏មានប្រសាសន៍ដែរថា “បើយើងធ្វើជំនួញណាដែលចំណេញ ហើយធ្វើឱ្យគេឈឺចាប់ បើជៀសវាងបាន មិនគួររកស៊ីទេ”។ ហើយលោកបានបន្តប្រសាសន៍ថា “ចំពោះខ្ញុំវិញ បើអ្នកមានទាំងឡាយណា អាចចែករំលែកបាន នាំឱ្យអ្នកក្រមានក្តីសុខផង។ តែបើមិនអាចចែករំលែកទេ កុំធ្វើបាបអ្នកក្រអី ឱ្យគាត់រស់នៅតាមតែគាត់ទៅ យើងរស់តាមតែយើងទៅ”។ នេះជាគុណធម៍បានបញ្ជាក់យ៉ាងច្បាស់ថាក្តីសុខជាការចែករំលែក ការធ្វើអំពើល្អ និងមានភាពស្មោះត្រង់នឹងគ្នាទៅវិញទៅមកនេះឯង៕ អត្ថបទដោយ៖ ទ្រ សុភាព

លោកអ្នកអានសៀវភៅ លំហូរចិត្ត អ្នកអាចទិញតាមហេងឆេង២៤នេះ https://t.me/hangchhengH24 (កម្រាស់២៨០ទំព័រ និងមានសាច់បុគ្គលឆ្នើមៗនៅខ្មែរ១០នាក់)



Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3299

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត
Tror Sopheap
July 2 2026
70 views

#ចិត្តសាស្ត្រ

អ្នកទម្លាប់ ៤នេះ អ្នកមានសមត្ថភាពដោះស្រាយបញ្ហាជីវិតបានស្ទើរ៩៩%
Tror Sopheap
June 25 2026
451 views

#ចិត្តសាស្ត្រ

អ្នកស្រី ស៊ីមហ៊ាង បញ្ជាក់ថា ទោះបីជីវិតជួបបញ្ហាធ្ងន់ ឬច្រើនក៏ដោយ អ្នកត្រូវបន្តធ្វើរឿងនេះដែរ
Tror Sopheap
June 23 2026
150 views

#ចិត្តសាស្ត្រ

លោក ជិន ថូមីត បញ្ជាក់ថា មានបញ្ហាច្រើនហើយរឹងមាំ អ្នកត្រូវធ្វើរឿង ១នេះក្នុងជីវិត
Tror Sopheap
June 21 2026
182 views

#ចិត្តសាស្ត្រ

អ្នកចិត្តសាស្រ្តបញ្ជាក់ថា កំហុស ៤នេះ ធ្វើឱ្យអ្នកខ្សោយក្នុងការទំនាក់ទំនង
Tror Sopheap
June 18 2026
729 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត ស៊ុយ សុវឌ្ឍនា បញ្ជាក់ថា ធ្វើរឿង ៣នេះ នាំឱ្យផ្លូវចិត្តអ្នកកាន់តែធ្ងន់លើសដើម
Tror Sopheap
June 17 2026
462 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia