ប្រតិបត្តិការចាក់វ៉ាក់សុំាងបានចាប់ផ្ដើមក្នុងប្រទេសយើងនៅខែកុម្ភៈឆ្នាំ២០២១នេះប៉ុណ្ណោះ តែល្បឿននៃការចាក់ហាក់មានការកើនឡើងជាបន្តបន្ទាប់ ធ្វើឱ្យប្រតិបត្តិការចាក់ដើរមុនពេលវេលាដែលបានកំណត់ រហូតមានការបិទបញ្ចប់ការចាក់នៅតាមខេត្តក្រុងបន្តបន្ទាប់។
យោងតាមប្រសាសន៍របស់លោកជំទាវឱវណ្ឌឌីន នាថ្ងៃចុះបិទការចាក់វ៉ាក់សុំាងនៅខេត្តបៃលិនបានឱ្យដឹងថានៅកម្ពុជាមានខេត្តនិងក្រុងចំនួន៥ហើយដែលបានបិទបញ្ចប់ការចាក់វ៉ាក់សុំាងក្នុងនោះរួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តកែប ខេត្តបៃលិន។ហើយក៏មានការចុះបិទជាបន្តបន្ទាប់ទៀតផងដែរ។
តាមការឱ្យដឹងរបស់ក្រសួងសុខាភិបាលនាថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២១នេះ បានឱ្យដឹងថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៧,៣៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៦,៨៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
គួរជម្រាបដែរថាបច្ចុប្បន្ននៅបណ្ដាខេត្តមួយចំនួនត្រូវបានបិតបញ្ចប់ដំណើរការចាក់វ៉ាក់សុំាងនេះហើយ ដូច្នេះប្រសិនបើបងប្អូនដែលមិនទាន់បានចាក់សូមប្រញាប់រួសរានចូលរួមទទួលយក និងបន្តការចាក់ដូសបន្តបន្ទាប់ដើម្បីសុវត្ថិភាពទៅថ្ងៃមុខ ព្រោះវីរុសនេះមិនអាចងាយនឹងបាត់ទៅវិញទេ។