ព័ត៌មាន
CDCអាមេរិកព្រមានឈប់ឱ្យពលរដ្ឋប្រើប្រាស់ថ្នាំបន្តក់ភ្នែក១ប្រភេទនេះ ផ្ទុកមេរោគធ្វើឱ្យស្លា.ប់

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ CDC សហរដ្ឋអាមេរិករាយការណ៍ ពីការស្លាប់របស់មនុស្ស៦នាក់បន្ថែម ទាក់ទងនឹងការឆ្លងមេរោគពីថ្នាំបន្តក់ភ្នែក១ប្រភេទបន្ទាប់ពីមនុស្សបានទិញយកទៅប្រើប្រាស់។ នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ cnn

កាលពីថ្ងៃសុក្រ CDC អាមេរិកបានប្រកាសថា មានមនុស្ស៦នាក់បានស្លាប់ និង៨នាក់បានងងឹតភ្នែកមើលលែងឃើញ បន្ទាប់ពីបានប្រើប្រាស់ថ្នាំបន្តក់ភ្នែកម៉ាក EzriCare ឬ Delsam Pharma ហើយក៏ឆ្លងមេរោគ Pseudomonas aeruginosa ពីថ្នាំបន្តក់ភ្នែកនោះ។

ជាមួយគ្នានេះដែរ CDC ក៏បានបញ្ជាក់ពីរោគសញ្ញាមេរោគ Pseudomonas aeruginosa ដែលបានទៅធ្វើការវាយលុកសុខភាពអ្នកដែលបានប្រើប្រាស់ថ្នាំបន្តក់ភ្នែក EzriCare រួមមាន៖ ភ្នែកឡើងពណ៌លឿង ឬបៃតង ចេញទឹករំអិលថ្លាចេញពីភ្នែក ឈឺភ្នែក ក្រហមភ្នែកឬត្របកភ្នែក; មានអារម្មណ៍ដូចជាអ្វីមួយនៅក្នុងភ្នែក; ប្រែប្រួលនៃពន្លឺ; ការមើលឃើញមិនច្បាស់។

គូសបញ្ជាក់ផងដែរថា ចំពោះអ្នកដែលមានបញ្ហាភ្នែក ត្រូវការប្រើប្រាស់ថ្នាំបន្តក់ភ្នែកជាប្រចាំ ត្រូវបង្កើនការប្រុងប្រយ័ត្ន មុននឹងប្រើប្រាស់ថ្នាំបន្តក់ភ្នែកណាមួយត្រូវពិគ្រោយោបល់ជាមួយគ្រូពេទ្យជំនាញឱ្យបានច្បាស់ ចៀសវាងមានផលប៉ះពាល់៕

CDC: Tainted eye drops linked to three deaths, vision loss | The Hill

អត្ថបទដោយ៖ មឿន គន្ធា 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទទាក់ទង

#ព័ត៌មាន

កុំស្លន់ កុំខ្លាចពេក! មេរោគ Norovirus មិនបង្កផលប៉ះពាល់ខ្លាំងដល់ខ្មែរយើងទេ
Tror Sopheap
December 19 2024
229 views

#ព័ត៌មាន

ប្រយ័ត្នផង! មនុស្ស ៤ ក្រុមនេះ មានការប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
Tror Sopheap
December 12 2024
401 views

#ព័ត៌មាន

ក្រសួងសុខាភិបាលបញ្ជាក់ថា ការផ្ទុះមេរោគអេដស៍នៅខេត្តព្រះសីហនុ និងខេត្តតាកែវ មិនពិតទេ
Tror Sopheap
December 12 2024
118 views

#ព័ត៌មាន

ភ្ញាក់ផ្អើល! រកឃើញសាកសព ៧៣នាក់នៅវត្តប្រទេសថៃ ហើយចិញ្ចឹមក្រពើ ៦០០ក្បាល
Tror Sopheap
December 3 2024
1.3 K views

#ព័ត៌មាន

ប្រយ័ត្នផង! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
Tror Sopheap
November 8 2024
117 views

#ព័ត៌មាន

ខ្មែរអស្ចារ្យ! អង្ករខ្មែរជាប់ពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោក
Tror Sopheap
November 7 2024
119 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia