ព័ត៌មាន
ចែកគ្នាដឹង! ៥ចំណុចពីCDC ការពារខ្លួនពីគ្រោះថ្នាក់នានានៃការឆ្លងវីរុសអុតស្វាដែលកំពុងរាតត្បាត
MC LyHouy
May 26 2022
541 views

វីរុសអុតស្វា កំពុងក្លាយជាក្តីបារម្ភរបស់ពិភពលោក ជាពិសេសប្រទេសកំពុងតែជួបនឹងការរាតត្បាតនៃវីរុសអុតស្វានេះ ខណៈវាអាចបង្កឱ្យមានហានិភ័យនៃការបាត់បង់ជីវិតប្រសិនបើព្យាបាលមិនបានទាន់ពេល។ ដូចនេះ ដើម្បីជាវិធីការពារខ្លួនពីការមានគ្រោះថ្នាក់ ឬ ហានិភ័យផ្សេងពីការឆ្លងវីរុសអុតស្វានេះ CDC ក៏បានបង្ហាញចេញនូវ៥ចំណុចដែលគ្រប់គ្នាអាចអនុវត្តដើម្បីការពារខ្លួនបានដូចខាងក្រោម៖

១. ប្រសិនបើមានអ្នកជំងឺឆ្លងវីរុសអុតស្វា ត្រូវញែកអ្នកជំងឺឆ្លងពីអ្នកដ៏ទៃ ដែលអាចប្រឈមនឹងការឆ្លង។

២. ត្រូវអនុវត្តអនាម័យដៃឱ្យបានល្អ បន្ទាប់ពីប៉ះពាល់ជាមួយសត្វ ឬមនុស្ស។ ឧទាហរណ៍ អាចលាងដៃជាមួយសាប៊ូ និង ទឹក ឬ ប្រើទឹកអាកុលលាងដៃជាដើម។

៣. ជៀសវាងការទាក់ទងជាមួយសត្វដែលអាចផ្ទុកមេរោគ (រួមទាំងសត្វដែលឈឺ ឬត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុងតំបន់ដែលកើតជំងឺអុតស្វានេះ)។

៤. ជៀសវាងការប៉ះពាល់ផ្ទាល់ជាមួយសម្ភារៈណាមួយ ដូចជាពូក ឬ ខោអាវ ដែលមានទំនាក់ទំនងជាមួយសត្វឈឺឬអ្នកជំងឺ។ សូមបញ្ជាក់ផងដែរថា មេរោគ Monkeypox អាចត្រូវបានសម្លាប់បាន ដោយប្រើម៉ាស៊ីនបោកគក់ស្តង់ដារ ជាមួយនឹងទឹកក្តៅ និងសាប៊ូបោកខោអាវ។

៥. អាចប្រើឧបករណ៍ការពារផ្ទាល់ខ្លួនមួយដែលសមស្រប (PPE) នៅពេលថែទាំអ្នកជំងឺ ដែលរួមមានសម្លៀកបំពាក់ ស្រោមដៃ ឧបករណ៍ដកដង្ហើម និងការការពារភ្នែកជាដើម។

លើសពីនេះ ជៀសវាងការញ៉ាំសាច់សត្វឆៅ ប្រសិនបើញ៉ាំសាច់ត្រូវប្រាកដចិត្តថាសាច់ទាំងនោះត្រូវបានចម្អិន ឆ្អិនល្អ។ អនាម័យផ្ទាល់ខ្លួននៅតែជារឿងសំខាន់ និងវិ ធីដ៏មានប្រសិទ្ធភាពក្នុងការការពារវីរុសផ្សេងៗរួមទាំងវីរុសអុតស្វានេះផ្ទាល់ផងដែរ៕

រៀបរៀងអត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#ព័ត៌មាន

ភ្ញាក់ផ្អើល! រកឃើញសាកសព ៧៣នាក់នៅវត្តប្រទេសថៃ ហើយចិញ្ចឹមក្រពើ ៦០០ក្បាល
Tror Sopheap
December 3 2024
1.2 K views

#ព័ត៌មាន

ប្រយ័ត្នផង! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
Tror Sopheap
November 8 2024
106 views

#ព័ត៌មាន

ខ្មែរអស្ចារ្យ! អង្ករខ្មែរជាប់ពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោក
Tror Sopheap
November 7 2024
114 views

#ព័ត៌មាន

តិចផ្តាសាយធំ! តំបន់នេះ មានភ្លៀងធ្លាក់ មានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥០%
Tror Sopheap
November 5 2024
115 views

#ព័ត៌មាន

សូមប្រយ័ត្ន! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៤៥%
Tror Sopheap
November 3 2024
107 views

#ព័ត៌មាន

សូមប្រុងប្រយ័ត្នផង! កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះកង្រីបានវិវត្តទៅជាព្យុះសង្ឃរាថ្ងៃទី៣១
Tror Sopheap
October 31 2024
177 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia