ព័ត៌មាន
ដំណឹងល្អ! កំណត់ត្រាក្នុងប្រវត្តិសាស្ត្រមិនមានអ្នកឆ្លងកូវីដទេនៅ ថ្ងៃទី០៧ ខែឧសភា កន្លងមកនេះ

តាមរយៈសារសម្លេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ បានមានប្រសាសន៍ថា ថ្ងៃនេះជាលើកដំបូងក្នុងរយៈពេលចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលព្រះរាជាណាចក្រកម្ពុជារបស់យើងពុំមានករណីកូវីដកើតឡើងនោះទេ។ បានសេចក្ដីថា ថ្ងៃនេះយើងមិនមានករណីឆ្លងសូម្បីមួយករណីឡើយគឺ ០ករណី

សម្ដេចបន្តថា រឿងនេះបានកើតឡើងបន្ទាប់ពីការសាកល្បងខ្លាំងមួយដែលបានបើកឱកាសឱ្យប្រជាជនដើរលេងចូលឆ្នាំ ដែលជាការសាកល្បងដ៍ធំធេង ហើយពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រដែលមានអ្នកដើរលេងដ៏ច្រើនកោះករ។ ភ្ជាប់ជាមួយគ្នានេះ សម្ដេចតេជោ សូមថ្លែងអំណរគុណដល់ជនរួមជាតិដែលបានចូលរួមប្រឆាំងចលនាប្រឆាំងកូវីដ១៩ បានធ្វើឱ្យអត្រាឆ្លងមានការថយចុះជារហូតដល់ថ្ងៃនេះជាលើកដំបូងក្នុងរយៈពេលជាង១ឆ្នាំ ដែលយើងបានដើរដល់ចំណុចសូន្យ។ មិនប្រាកដទេថាថ្ងៃស្អែកអាចនិងមានការកើតឡើងវិញ ប៉ុន្តែយ៉ាងហោចណាស់នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នេះ យើងពុំមានករណីឆ្លងសូម្បី១ករណី។

ទន្ទឹមនឹងនោះ សម្ដេចនៅតែអំពាវនាវឱ្យប្រជាពលរដ្ឋរបស់ខ្លួន បន្តការយកចិត្តទុកដាក់ការពារខ្លួនបន្តទៀត ជាមួយនិងវិធានការសុខាភិបាលកន្លងមក ទោះបីជាលើកលែងកាតព្វកិច្ចពាក់ម៉ាស ប៉ុន្តែរដ្ឋាភិបាលនៅបន្តលើកទឹកចិត្តឱ្យនៅបន្តពាក់ម៉ាស៕

សូមស្ដាប់សារសម្លេងរបស់ សម្ដេចតេជោ ហ៊ុន សែន


អត្ថបទដោយ ៖Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.7 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
1.7 K views

#ព័ត៌មាន

ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
Tror Sopheap
February 7 2025
1.3 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្ត ១នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូចបន្ត
Tror Sopheap
February 6 2025
1.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia