អាហារ
គួរប្រយ័ត្ន! ញ៉ាំអាហារពេលព្រឹកខុសក្បួន ប្រឈមមុខនឹងជំងឺ៣មុខក្នុងពេលតែមួយ
Senghong Kong
November 4 2022
3.4 K views

អាហារពេលព្រឹកសំខាន់ណាស់សម្រាប់រាងកាយ ប៉ុន្តែវាក៏អាចបំផ្លាញសុខភាពរបស់អ្នកបានប្រសិនបើអ្នករើសអាហារពេលព្រឹកខុស និងទទួលទានខុសរបៀប។ ផ្ទុយមកវិញ បើអ្នកជ្រើសរើសអាហារនិងរបៀបញ៉ាំបានត្រឹមត្រូវ វានឹងជួយផ្ដល់ថាមពលដ៏អស្ចារ្យពេញមួយថ្ងៃ មិនមានហានិភ័យមានជំងឺផ្សេងៗឡើយ។ យ៉ាងណាមិញ មានទម្លាប់ខុសមួយចំនួនដែលមនុស្សជាច្រើនបានអនុវត្តខុសជាមួយការញ៉ាំអាហារពេលព្រឹករបស់ពួកគេ។ ដរាបណា អ្នកនៅតែបន្តខុសបែបនេះជារឿយៗ អ្នកនឹងប្រឈមមុខជាមួយនឹងជំងឺជាច្រើននៅថ្ងៃមុខ ដូចជាការលើសកូលេស្តូរ៉ុលក្នុងឈាម ជំងឺបេះដូង និងទឹកនោមផ្អែមប្រភេទទី២ជាដើម។​ ផ្អែកតាមគេហទំព័រ Webmd បានឱ្យដឹងពីកំហុសទាំងអស់នោះរួមមាន៖

១ ញ៉ាំអាហារលឿនៗ៖ ពេលព្រឹកអ្នកអាចមានពេលខ្លី ប្រញាប់ទៅបំពេញការងារ ដែលជាហេតុម្នាក់ៗទម្លាប់ទទួលទានអាហារពេលព្រឹកបែបលឿនៗ ប្រញាប់ៗ។ តាមការសិក្សាគេរកឃើញថា ការញ៉ាំលឿនវាបានបង្កើនអត្រានៃការធាត់ គេកំពុងសិក្សាបន្ថែមផងដែរពីករណីនេះ។ ប្តូរទម្លាប់មកញ៉ាំតាមធម្មតា មួយៗ អ្នកនឹងអាចងាយស្រួលគ្រប់គ្រងការញ៉ាំ ងាយស្រួលដឹងថាអ្នកឃ្លានឬមិនឃ្លាន អាចទប់ការញ៉ាំអាហារច្រើនជ្រុល។

២ ញ៉ាំខុសកម្រិត៖ ប្រសិនបើពោះរបស់អ្នកនៅកូរបន្ទាប់ពីទទួលទានអាហារពេលព្រឹកហើយ អាចមកពីអ្នកទទួលទានច្រើនពេក ដែលវារំខានដល់ប្រព័ន្ធរំលាយអាហារ។ ហេតុនេះអាចធ្វើឱ្យអ្នកចង់ញ៉ាំបន្ថែមអាហារសម្រន់ច្រើនទៀត ដើម្បីបំបាត់ការកូរពោះ ជាហេតុងាយធ្វើឱ្យអ្នកលើសគីឡូផងដែរ។

៣ រំលងប្រូតេអ៊ីន៖ ទទួលប្រូតេអ៊ីននៅពេលព្រឹក វាអាចជួយសម្រួលដល់សាច់ដុំ ទប់ចំណង់អាហារផ្ដេសផ្ដាស។ ប្រភពនៃប្រូតេអ៊ីនមាននៅក្នុងពពួក គ្រាប់ធញ្ញជាតិ ផ្លែប៊ឺរី យ៉ាអ៊ួរប្រូបាយអូទិច ទឹកដោះគោជាដើម។ ពពួកផ្លែប៊ឺរី អាចថ្លៃបន្តិច លោកអ្នកក៏អាចយកផ្លែប៉ោម ចេក ផ្លែប័រ នំបុ័ងស្រូវសាឡី លាយជាមួយយ៉ាអ៊ួរឬទឹកដោះគោជំនួសបាន។ ផ្ទុយទៅវិញ អាហារពេលព្រឹកដែលគ្រប់គ្នាទទួលទានច្រើនរាល់ថ្ងៃ បែរជាអាហារសម្បូរដោយជាតិស្ករ ខ្លាញ់ កាបូនអ៊ីត្រាតខ្ពស់ ដូចជាបាយស្រូប សាច់ខ្លាញ់ៗ គុយទាវ មី ខគោ មីឆា លោតឆា បបរគ្រឿង បាយកក កាហ្វេផ្អែមៗទៅវិញ។ លោកអ្នកអាចទទួលទានអាហារទាំងនេះបាន តែក្នុងបរិមាណសមល្មមមួយ ហើយគួរទទួលទានប្រភេទអាហារមានប្រូតេអ៊ីនឱ្យបានច្រើនជាង។

៤ កាបូនអ៊ីត្រាតទាំងស្រុង៖ កាបូនអ៊ីត្រាតច្រើនពេកមិនល្អសម្រាប់សុខភាព ប៉ុន្តែកាបូនអ៊ីត្រាតក្នុងកម្រិតសមល្មមមួយក៏ជួយផ្ដល់ថាមពលដល់រាងកាយផងដែរ។ ហេតុនេះកុំកាត់កាបូនអ៊ីត្រាតចោលទាំងស្រុង អាចជ្រើសយកប្រភេទគ្រាប់ធញ្ញជាតិ oats ផ្លែឈើស្រស់ ជំនួសបាន។ ចៀសវាងការទទួលទាននំខេក នំផ្អែមៗ នំដែលធ្វើឡើងពីម្សៅស ម្សៅឡើងនៅពេលព្រឹក​ ដូចជានំប៉ាវជាដើម។

៥ យកកាហ្វេជាអាហារពេលព្រឹក៖ ទម្លាប់ខុសដែលមនុស្សជាច្រើនធ្វើរាល់ថ្ងៃគឺទទួលទានកាហ្វេជាអាហារពេលព្រឹក ហើយជាកាហ្វេដែលបន្ថែមជាតិផ្អែមខ្លាំងថែមទៀត។ កាហ្វេល្អសម្រាប់សុខភាព ប៉ុន្តែជាប្រភេទកាហ្វេដែលមិនបន្ថែមជាតិស្ករ ទឹកដោះគោខាប់ ឬគ្រីមនោះទេ។ តាមការចែករំលែករបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិតគួច ម៉េងលី បានណែនាំកាហ្វេដែលល្អ មិនមានហានិភ័យច្រើនដល់សុខភាព ដូចជាកាហ្វេខ្មៅ កាហ្វេអ៊ិចស្ព្រេសូ កាពូឈីណូ ដែលដាក់ប្រើស្ករឬជាតិផ្អែមទាប។

៦ រំលងទឹក៖ ព្រឹកឡើងមនុស្សជាច្រើនមានទម្លាប់ទទួលទានភេសជ្ជៈផ្អែមៗដើម្បី គិតអាចអាចធ្វើឱ្យអារម្មណ៍ស្រស់ថ្លា ប៉ុន្តែវាជារឿងខុសចំពោះសុខភាព។ ទឹកគ្មានជាតិកាឡូរី ដែលអ្នកអាចជ្រើសរើសទទួលទានទឹកមកជំនួស ដើម្បីទប់ចំណង់មិនឱ្យអ្នកឃ្លានភេសជ្ជៈផ្អែមៗបាន៕

អត្ថបទដោយ៖ Senghong

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#អាហារ

ពេលព្រឹក! ញ៉ាំភេសជ្ជៈ ២មុខនេះ ដាស់ខួរក្បាលឱ្យស្រឡះ គិតបានលឿន
Tror Sopheap
January 19 2026
3 views

#អាហារ

បុរសៗ បន្តទម្លាប់ ១នេះ កាន់តែស្វិតអាប្អូនតូចកាន់តែលឿន លើគ្រែខ្សោយណាស់
Tror Sopheap
January 19 2026
1.6 K views

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
6.6 K views

#អាហារ

ពេលព្រឹកនេះ! ពិសារភេសជ្ជៈ ៣នេះជាថ្នាំទិព្វការពារជំងឺមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត
Tror Sopheap
January 15 2026
1.9 K views

#អាហារ

អស្ចារ្យមែន! ផឹកទឹកដូងពេលព្រឹកមានអត្ថប្រយោជន៍ដល់សុខភាព ១១យ៉ាងនេះ
Tror Sopheap
January 13 2026
1.4 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.1 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
6.6 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
5.6 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.1 K views

#ជំងឺ

ប្រយ័ត្នតិចផង! ៦រោគសញ្ញាបញ្ជាក់ថា អ្នកមានជំងឺមហារីកច្រមុះ
Tror Sopheap
January 6 2026
4.2 K views

#កីឡា

ហូបអាហារបែបនេះ ធ្វើឱ្យហាត់ប្រាណបានយូរ ហើយឆាប់ស្រកគីឡីលឿន
Tror Sopheap
January 5 2026
2.6 K views

#អាហារ

ពេលព្រឹកនេះ! ពិសារភេសជ្ជៈ ៣នេះជាថ្នាំទិព្វការពារជំងឺមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត
Tror Sopheap
January 15 2026
1.9 K views
អត្ថបទថ្មីៗ
#អាហារJanuary 19 2026
ពេលព្រឹក! ញ៉ាំភេសជ្ជៈ ២មុខនេះ ដាស់ខួរក្បាលឱ្យស្រឡះ គិតបានលឿន
#កុមារJanuary 19 2026
ចង់ឱ្យកូនមានខួរក្បាលពូកែចាំ និងឆ្លាតវៃ ឪពុកម្តាយគួរទម្លាប់កូនញ៉ាំអាហារទាំង ៣នេះ
#កុមារJanuary 19 2026
តិចស្តាយក្រោយ! កូនដុះដុំសាច់ខួរក្បាល និងគាំងភាសារទំនាក់ទំនងជាមួយឪពុកម្តាយ ព្រោះរឿង ១នេះ
#អាហារJanuary 19 2026
បុរសៗ បន្តទម្លាប់ ១នេះ កាន់តែស្វិតអាប្អូនតូចកាន់តែលឿន លើគ្រែខ្សោយណាស់
#ចិត្តសាស្ត្រJanuary 19 2026
សម្រាកខ្លះ! បុរសស្រ្ដី ធ្វើរឿងលើគ្រែលើសចំនួននេះ មានបញ្ហាធំហើយ
#ចិត្តសាស្ត្រJanuary 19 2026
គេងមិនលក់ គិតច្រើន! វេជ្ជ. ប្រាប់ថា ធ្វើរឿង ១នេះ បាត់ស្រ្តេស អារម្មណ៍ស្ងប់ ឆាប់គេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia