អាហារ
ចង់ឱ្យខួរក្បាលគិតរហ័ស រហ័សរហួនពេញ១ថ្ងៃ ពេលព្រឹកគួរជ្រើសអាហារ៥នេះញ៉ាំកុំខាន

អាហារពេលព្រឹក គឺជាអាហារដែលសំខាន់បំផុតសម្រាប់ជួយផ្ដល់ថាមពលដល់រាងកាយ។ ក៏ប៉ុន្តែប្រសិនបើអ្នកញ៉ាំអាហារដែលសម្បូរជាតិខ្លាញ់ ជាតិស្ករច្រើន ឬអាហារដែលផ្ទុកកាឡូរីច្រើននៅពេលព្រឹក ដូចជាបាយស គុយទាវ មី មីសួ គឺមិនល្អចំពោះសុខភាពនោះឡើយ ថែមទាំងធ្វើឱ្យអ្នកងាយនឹងងងុយគេង ខួរក្បាលមិនរហ័សរហួនថែមទៀតផង។

ជាក់ស្តែង តាមការសិក្សានៅសាកលវិទ្យាល័យLowa លើមនុស្សពេញវ័យចំនួន៦៥៥០នាក់​អស់រយៈពេល១២ឆ្នាំ បានឱ្យដឹងជាលទ្ធផលថា ក្រុមមនុស្សដែលមិនញ៉ាំអាហារពេលព្រឹកមានហានិភ័យក្នុងការស្លាប់លឿនជាងមនុស្សដែលញ៉ាំអាហារពេលព្រឹកដល់ទៅ៨៧%​ដោយសារតែជួយជំងឺបេះដូង ​ឬជំងឺដាច់សរសៃរឈាមខួរក្បាល។ លើសពីនេះទៅទៀត​ អ្នកដែលកាត់ផ្តាច់អាហារពេលព្រឹកចោលងាយក៏អាចប្រឈមនឹងការកើនឡើងហានិភ័យនៃជំងឺធាត់និងជំងឺទឹកនោមផ្អែមប្រភេទទី២​ដែលជាជំងឺពិបាកក្នុងការព្យាបាលមួយផងដែរ។

ដោយឡែកចំពោះបុគ្គលដែលមានទម្លាប់ញ៉ាំអាហារពេលព្រឹកជាប្រចាំ ប៉ុន្តែញ៉ាំអាហារខុសក្បួន គឺងាយធ្វើឱ្យបាត់បង់សមត្ថភាពខួរក្បាល រាងកាយក៏មិនរឹងមាំដែរ។ ដូច្នេះអ្វីដែលមនុស្សគ្រប់គ្នាចាំបាច់ត្រូវធ្វើញ៉ាំអាហារពេលព្រឹកឱ្យទៀងទាត់រាល់ថ្ងៃ ហើយជ្រើសអាហារញ៉ាំឱ្យត្រូវប្រភេទ។

ជាការពិតណាស់ យោងតាមការចុះផ្សាយលើគេហទំព័រ healthline បានឱ្យដឹងថា អាហារទាំង៥ប្រភេទខាងក្រោម គឺជាអាហារល្អបំផុតសម្រាប់ញ៉ាំពេលព្រឹក ដែលវាមាននាទីក្នុងការជំនួយទៅដល់មុខងារខួរក្បាល ឆ្អែតបានយូរ មិនធ្វើឱ្យឡើងគីឡូ៖

១.ផ្លែប័រ( Avocado)៖ លោក​ Jaramillo អ្នកជំនាញផ្នែកចំណីអាហារបាននិយាយថា ការញ៉ាំផ្លែប័រ ពេលព្រឹកគឺល្អខ្លាំងណាស់។ ផ្លែប័រមានផ្ទុកដោយសារធាតុខ្លាញ់ អូមេហ្កា៣ ដែលជួយផ្ដល់សំណើមដល់ស្បែក ជួយឱ្យកោសិកាស្បែកលូតលាស់បានល្អ។ ពិសេសជាងនេះ ផ្លែឈើមួយប្រភេទនេះ​ គឺជួយឱ្យអ្នកឆាប់ឆ្អែត ដូចនេះវាក៏អាចជួយទប់ស្កាត់ការឡើងគីឡូរបស់អ្នកផងដែរ។

២. គ្រាប់អាល់ម៉ុន៖​ អាល់ម៉ុន គឺជាប្រភព ម៉ង់ហ្គាណែស វីតាមីនE ប្រូតេអ៊ីន ជាតិសរសៃ អូមេហ្គា៣ និងអាស៊ីតខ្លាញ់អូមេហ្គា៦។ ការទទួលទានអាល់ម៉ុនលាយជាមួយនឹងទឹកដោះគោស្រស់ នឹងផ្តល់ឱ្យនូវសារជាតិចិញ្ចឹមខ្ពស់ បំប៉នក្រពះពោះវៀន សម្រួលអង្គចងចាំ ថែមទាំងធ្វើឱ្យមានអារម្មណ៍ថាឆ្អែតបានយូរ។

៣.ដំឡូងជ្វា( Sweet potato)៖ លោក Christensen ដែលជាអ្នក​ឯកទេសខាងចំណីអាហារបានឱ្យដឹងថា ដំឡូងជ្វាគឺ មានផ្ទុកសារធាតុ ខារ៉ូទីនច្រើនបំផុតដែលអាចជួយទប់ស្កាត់ និងប្រឆាំងភាពចាស់នៃស្បែករបស់អ្នកដោយសារតែ វាផ្ទុកវីតាមីនអា វីតាមីនសេ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារស្បែកកុំឱ្យចាស់។ លើសពីនេះ ដំឡូងជ្វាមានកាឡូរីទាបជាងបាយស ដូចនេះការបរិភោគដំឡូងជ្វានៅពេលព្រឹក គឺផ្ដល់គុណប្រយោជន៍ច្រើនចំពោះសុខភាព។

៤. ស៊ុត២គ្រាប់៖ ស៊ុតជាអាហារដែលផ្ទុកការឡូរីទាប និងជាអាហារជំនួយសុខភាព សាកសមបំផុតសម្រាប់ធ្វើជាអាហារពេលព្រឹក។

៥.នំប៉័ងស្រូវសាឡី៖ នំប៉័ងស្រូវសាឡី គឺជាអាហារដែលមានប្រូតេអ៊ីន និងជាប្រភពជាតិកាកសរសៃច្រើនជាងស្រូវធម្មតា ដែលវាបានដើរតួនាទីជំរុញប្រព័ន្ធកិនរំលាយអាហារបានល្អ។ បន្ថែមពីនេះ វាមានកាឡូរីទាបជាងបាយស ប៉ុន្តែវាអាចធ្វើឱ្យអ្នកឆ្អែតបានយូរ និងមិនសូវឃ្លានអ្វីផ្សេងនោះទេ។ លើសពីនេះ វាក៏សម្បូរទៅដោយជាតិដែក ប៉ូតាស្យូម ម៉ាញេស្យូម កាល់ស្យូម វីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើនទៀត។

អ្នកជំនាញនិយាយថា អ្នកគួរតែញ៉ាំអាហារពេលព្រឹកបន្ទាប់ពីរក្រោកពីគេង២ម៉ោង។ ពេល​វេលា​ល្អ​បំផុត​ដើម្បី​ទទួល​ទាន​អាហារ​ពេល​ព្រឹក​គឺ​នៅ​ចន្លោះ​ម៉ោង ៧ ព្រឹក​ដល់​ម៉ោង ៨ ព្រឹក។

អ្នកមិនគួរពន្យាពេលអាហារពេលព្រឹករបស់អ្នកទៅដល់ម៉ោង១០នោះទេ ពីព្រោះប្រសិនជាអ្នកញ៉ាំអាហារពេលព្រឹកឈានដល់ម៉ោង១០ គឺវាធ្វើឱ្យម៉ោងអាហារពេលព្រឹក និងអាហារពេលថ្ងៃកិតគ្នាពេក ជាហេតុនាំឱ្យប្រព័ន្ធរំលាយអាហារពិបាកក្នុងការរំលាយ អាចនាំឱ្យកើនជាតិស្ករក្នុងឈាម ងាយប្រឈមនឹងហានិភ័យនៃជំងឺទឹកនោមផ្អែម ធាត់ និងលើសសម្ពាធឈាម៕

អត្ថបទដោយ៖ មឿន គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង

#អាហារ

ពេលព្រឹក! ញ៉ាំភេសជ្ជៈ ២មុខនេះ ដាស់ខួរក្បាលឱ្យស្រឡះ គិតបានលឿន
Tror Sopheap
January 19 2026
3 views

#អាហារ

បុរសៗ បន្តទម្លាប់ ១នេះ កាន់តែស្វិតអាប្អូនតូចកាន់តែលឿន លើគ្រែខ្សោយណាស់
Tror Sopheap
January 19 2026
1.6 K views

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
6.6 K views

#អាហារ

ពេលព្រឹកនេះ! ពិសារភេសជ្ជៈ ៣នេះជាថ្នាំទិព្វការពារជំងឺមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត
Tror Sopheap
January 15 2026
1.9 K views

#អាហារ

អស្ចារ្យមែន! ផឹកទឹកដូងពេលព្រឹកមានអត្ថប្រយោជន៍ដល់សុខភាព ១១យ៉ាងនេះ
Tror Sopheap
January 13 2026
1.4 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.1 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
6.6 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
5.6 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.1 K views

#ជំងឺ

ប្រយ័ត្នតិចផង! ៦រោគសញ្ញាបញ្ជាក់ថា អ្នកមានជំងឺមហារីកច្រមុះ
Tror Sopheap
January 6 2026
4.2 K views

#កីឡា

ហូបអាហារបែបនេះ ធ្វើឱ្យហាត់ប្រាណបានយូរ ហើយឆាប់ស្រកគីឡីលឿន
Tror Sopheap
January 5 2026
2.6 K views

#អាហារ

ពេលព្រឹកនេះ! ពិសារភេសជ្ជៈ ៣នេះជាថ្នាំទិព្វការពារជំងឺមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត
Tror Sopheap
January 15 2026
1.9 K views
អត្ថបទថ្មីៗ
#អាហារJanuary 19 2026
ពេលព្រឹក! ញ៉ាំភេសជ្ជៈ ២មុខនេះ ដាស់ខួរក្បាលឱ្យស្រឡះ គិតបានលឿន
#កុមារJanuary 19 2026
ចង់ឱ្យកូនមានខួរក្បាលពូកែចាំ និងឆ្លាតវៃ ឪពុកម្តាយគួរទម្លាប់កូនញ៉ាំអាហារទាំង ៣នេះ
#កុមារJanuary 19 2026
តិចស្តាយក្រោយ! កូនដុះដុំសាច់ខួរក្បាល និងគាំងភាសារទំនាក់ទំនងជាមួយឪពុកម្តាយ ព្រោះរឿង ១នេះ
#អាហារJanuary 19 2026
បុរសៗ បន្តទម្លាប់ ១នេះ កាន់តែស្វិតអាប្អូនតូចកាន់តែលឿន លើគ្រែខ្សោយណាស់
#ចិត្តសាស្ត្រJanuary 19 2026
សម្រាកខ្លះ! បុរសស្រ្ដី ធ្វើរឿងលើគ្រែលើសចំនួននេះ មានបញ្ហាធំហើយ
#ចិត្តសាស្ត្រJanuary 19 2026
គេងមិនលក់ គិតច្រើន! វេជ្ជ. ប្រាប់ថា ធ្វើរឿង ១នេះ បាត់ស្រ្តេស អារម្មណ៍ស្ងប់ ឆាប់គេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia