គិតមកទល់នាពេលបច្ចុប្បន្ននេះ ទឹកដោះគោ នៅតែឈរជើងជាតួឯកដ៏ល្អបំផុតមួយក្នុងចំណោមអាហារូត្ថម្ភធម្មជាតិផ្សេងៗទៀត ជាមួយនឹងសារធាតុចិញ្ចឹមដ៏សម្បូរបែបរួមមាន ប្រូតេអ៊ីន វីតាមីន និងសារជាតិរ៉ែ ដែលមានសារៈសំខាន់បំផុតសម្រាប់ការថែរក្សាឆ្អឹង ធ្មេញ ខួរក្បាល សរសៃឈាមបេះដូង សុខភាពផ្លូវចិត្ត សុខភាពស្បែក ថែរាង និងសម្រួលដល់ចរន្តឈាមរត់ផងដែរ។ នេះបើយើងផ្អែកទៅតាមការលើកឡើងរបស់សារព័ត៌មានវេជ្ជសាស្ត្រ medicalnewstoday។
យ៉ាងណាមិញ ជាវិធីសាស្ត្រនៅក្នុងការផឹកទឹកដោះគោ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដូចដែលបានរៀបរាប់ខាងលើ ក្នុងថ្ងៃនេះក្រុមការងារចាបបៃតងនឹងលើកយកនូវរបៀបផឹកទឹកដោះគោចំនួន៣យ៉ាង អាចជួយរាងកាយស្ត្រីគ្រប់រូបទៅតាមដែលខ្លួនចង់បាន៖
១. ថែរាង និងសម្រកទម្ងន់៖ ប្រភេទទឹកដោះគោដែលគ្មានជាតិស្ករ និងគ្មានជាតិខ្លាញ់ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកស្រលាញ់រាងស្លីមស្អាត និងអ្នកដែលកំពុងតែព្យាយាមសម្រកទម្ងន់។ តួយ៉ាង ដូចជា ទឹកដោះគោរីជីលេ គឺជាប្រភេទទឹកដោះគោដែលគ្មានជាតិស្ករ និងគ្មានជាតិខ្លាញ់ ទទួលទានច្រើនប៉ុនណាក៏មិនភ័យថាប្រឈមនឹងឡើងគីឡូ លើសទម្ងន់ ឬធ្វើឱ្យធាត់ឡើយ។ កាន់តែពិសេសជាងនេះទៀតសោត សម្រាប់អ្នកសម្រកទម្ងន់ ដែលកំពុងតែព្យាយាមតមអាហារខ្លាំង ប្រសិនបានទទួលទាន ទឹកដោះគោរីជីលេ ១ថ្ងៃ២កែវ គឺពួកគាត់អាចទទួលបានថាមពលជំនួយកម្លាំង និងសារជាតិចិញ្ចឹមជំនួយឆ្អឹងបន្ថែម ដែលអាចធ្វើឱ្យរាងកាយនៅតែរឹងមាំ មានសាច់ឈាមស្រស់ថ្លា បើទោះបីស្ថិតនៅក្នុងដំណាក់កាលសម្រកទម្ងន់ក៏ដោយ។
២. ជំនួយខួរក្បាល និងសម្រួលដល់ដំណេក៖ ការផឹកទឹកដោះគោក្តៅឧណ្ហៗចំនួន១កែវ រយៈ ២ម៉ោងមុនពេលចូលគេង ត្រូវបានសិក្សាឃើញថា អាចជំរុញឱ្យខួរក្បាលផលិតអ័រម៉ូន serotonin និង melatonin ធ្វើឱ្យខួរក្បាលស្ងប់ឆាប់គេងលក់បានស្កប់ស្កល់រហូតដល់ពេលព្រឹក។ ហើយដំណើរការនេះដែរ អាចជួយជម្រុញដល់មុខងារខួរក្បាលឱ្យមានដំណើរការកាន់តែល្អ បង្កើនអង្គចងចាំ កាត់បន្ថយនៃបញ្ហានៃជំងឺភ្លេចភ្លាំង និងដាច់សរសៃឈាមខួរក្បាល។
៣. ជំនួយដល់វដ្តរដូវ៖ ការផឹកទឹកដោះគោ ក្នុងអំឡុងពេលមករដូវ គឺមានប្រយោជន៍ខ្ពស់ណាស់សម្រាប់ការជួយសម្រួលឈាមរដូវឱ្យហូរបានល្អ កាត់បន្ថយអារម្មណ៍តានតឹង ទប់ស្កាត់បញ្ហាស្លេកស្លាំង និងបន្ថែមថាមពលឱ្យរាងកាយ។ ជាឧទាហរណ៍បន្ថែមផងដែរ នូវប្រភេទទឹកដោះគោរីជីលេដដែល ជាទឹកដោះគោសម្បូរទៅដោយសារជាតិចិញ្ចឹមទៅដល់៨មុខឯណោះមានដូចជា វីតាមីនA, វីតាមីនD, វីតាមីនD3, វីតាមីនB1, វីតាមីនB12, វីតាមីនB9, វីតាមីនB2 និងវីតាមីនB6។ ដោយសារជាតិទាំងនេះ មានសមត្ថភាពខ្លាំងក្នុងការជួយបំពេញថាមពលឱ្យរាងកាយក្នុងអំឡុងពេលមករដូវ និងជំនួយដល់កោសិកាស្បែក ធ្វើឱ្យស្បែកឱ្យមានសភាពភ្លឺថ្លាល្អថែមទៀត។
ជារួមមកវិញ សម្រាប់បងប្អូនស្ត្រីគ្រប់រូបដែលមានគោលបំណងចង់ផឹកទឹកដោះគោជាប្រចាំថ្ងៃ គួរណាស់តែចាំបាច់ស្វែងយល់ពីប្រភេទទឹកដោះគោឱ្យបានច្បាស់ជាមុនសិនថា តើទឹកដោះគោដែលបងប្អូនជ្រើសមកនោះ មានផ្ទុកនូវសារជាតិចិញ្ចឹមអ្វីខ្លះ? តើអាចជួយបានអ្វីខ្លះដល់សារពាង្គកាយបន្ទាប់ពីទទួលទានហើយ? ជាក់ស្តែងដូចជាប្រភេទម្សៅទឹកដោះគោរីជីលេ មានផ្ទុកនូវសារជាតិចិញ្ចឹមជាច្រើនមែនទែន ដែលអាចជួយបានទាំងសុខភាពទូទៅរបស់ស្ត្រី ការពារបញ្ហាស្ពោធឆ្អឹង បំពេញកម្លាំង និងបំពេញវីតាមីនក្នុងខ្លួនឱ្យមានការផលិតគ្រាប់ឈាមក្រហមបានល្អ ដើម្បីបញ្ចៀសពីបញ្ហាស្លេកស្លាំង។
សម្រាប់ព័ត៌មានបន្ថែមអំពីរីជីលេ សូមបងប្អូនទំនាក់ទំនងទៅផេក Regilait Cambodge, លេខទំនាក់ទំនង 010 307 703 /095 555 211 ឬអាចរកទិញបានតាមផ្សារទំនើប ផ្សារលក់សម្ភារៈកូនក្មេងគ្រប់កន្លែង និងតាមឱសថស្ថាននានាទូទាំងប្រទេសកម្ពុជា៕