អាហារ
ត្រូវដឹង! ញុំាអយស្ទ័រ អាចប៉ូវខួរក្បាល ពង្រឹងឆ្អឹង ប្រសិនញុំាត្រូវតាមបរិមាណ និងតាមពេលវេលានេះ
Pheakdey Pao
November 16 2022
200 views

អយស្ទ័រ ជាប្រភេទអាហារសមុទ្រដែលមានផ្ទុកនូវសារជាតិចិញ្ចឹមល្អៗ និងត្រូវបានគេរាប់បញ្ចូលជាអាហារប៉ូវមួយប្រភេទផងដែរ ខណៈអាហារនេះ ចាប់ផ្តើមផ្ទុះល្បីខ្លាំងដល់កម្រិតកំពូលនាឆ្នាំ 1880-1901 នៅពេលដែលសហរដ្ឋអាមេរិកអាចលក់អយស្ទ័របានចំនួន 160លានផោនក្នុងមួយឆ្នាំ។

យោងតាមការចុះផ្សាយ webmd បានបង្ហាញឱ្យដឹងថា អយស្ទ័រឆៅ ជាប្រភពដ៏សម្បូរនៃវីតាមីន B12 វីតាមីន D ជាតិដែក ម៉ាញ៉េស្យូម ផូស្វ័រ ស័ង្កសី ម៉ង់ហ្គាណែស សេលេញ៉ូម...ដោយសារធាតុទាំងនេះនឹងចូលទៅជំនួយទៅតាមផ្នែកនីមួយៗដែលសរីរាង្គត្រូវការ។

១​. ជំនួយខួរក្បាល

បរិមាណដ៏គួរឱ្យចាប់អារម្មណ៍នៃវីតាមីន B12 មាននៅក្នុងអយស្ទ័រ មានសមត្ថភាពថែរក្សាខួរក្បាលឱ្យមានសុខភាពល្អ បង្ការជំងឺវង្វេង។ ទន្ទឹមនឹងនេះ ប្រភេទវីតាមីនB12 ក៏អាចជួយថែផ្លូវចិត្ត ការពារការធ្លាក់ទឹកចិត្តផងដែរ។

២. ការពារជំងឺពុកឆ្អឹង

វីតាមីន D ទង់ដែង ស័ង្កសី និងម៉ង់ហ្គាណែស រួមផ្សំជាមួយកាល់ស្យូមមានក្នុងអយស្ទ័រ ត្រូវបានគេគិតថាជាគន្លឹះក្នុងការបន្ថយ ឬការពារបញ្ហានៃការបាត់បង់ឆ្អឹងចំពោះស្ត្រីវ័យចំណាស់ ជំងឺពុកឆ្អឹង។ លើសពីនេះទៀត ប្រភពអាហារនៃសារធាតុរ៉ែទាំងនេះត្រូវបានគេគិតថាមានប្រសិទ្ធភាពជាងអាហារបំប៉ន។

៣. ហានិភ័យនៃការញុំាអយស្ទ័រ

ចំពោះអយស្ទ័រ ជាទូទៅអ្នកជំនាញណែនាំឱ្យញុំាត្រឹមតែ ២ ទៅ៣ដងក្នុងសប្តាហ៍ប៉ុណ្ណោះ ដោយក្នុងម្តងអាចញុំាបានត្រឹម៦គ្រាប់ចុះក្រោម។

ឡែកក្នុងករណីញុំាអយស្ទ័រឆៅញឹកញាប់ និងក្នុងបរិមាណលើសពី១០គ្រាប់ជាប្រចាំ ហានិភ័យប្រឈមខ្លាំងងាយនឹងឆ្លងមេរោគបាក់តេរី។ បាក់តេរីបង្កមាននៅក្នុងអយស្ទ័រ អាចនឹងលេចចេញរោគសញ្ញាក្នុងរយៈពេល 24 ទៅ 48 ម៉ោង ជាមួយនឹងអាការរួមមាន គ្រុនក្តៅ រងារ ចង្អោរ ក្អួត រាគ ឬអាចបញ្ហាShock ដោយប្រព័ន្ធឈាមរត់មិនអាចផ្តល់អុកស៊ីនសែនគ្រប់គ្រាន់ទៅកាន់កោសិកា កត្តាកាន់តែគ្រោះថ្នាក់ គឺប៉ះពាល់ដល់អាយុជីវិត។

គួរបញ្ជាក់បន្ថែមដែរថា ចំពោះការទទួលទានអយស្ទ័រឆៅបងប្អូនក៏គួរមានការយកចិត្តទុកដាក់ខ្ពស់ទៅប្រភេទប្រភេទស្រស់របស់វាផងដែរ ពីព្រោះថា អយស្ទ័រដែលទុកយូរថ្ងៃ ដោយមិនមានការទុកដាក់ផ្លាសេក្នុងកម្រិតសីតុណ្ហភាពត្រឹមត្រូវ អាចនឹងកើនឡើងនូវបាក់តេរីកម្រិតបាក់តេរីលឿនខុសពីអយស្ទ័រនៅស្រស់ៗ និងថ្មីៗ៕

 ប្រភពបន្ថែម៖ medicalnewstoday

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia