អាហារ
អាហារ៥មុខ ញ៉ាំរាល់ថ្ងៃបង្វឹកខួរក្បាលឱ្យគិតរហ័ស ចងចាំល្អ ថាមពលពេញប៉ឹប

យោងតាមមូលនិធិវិទ្យាសាស្ត្រ គេបានរកឃើញថាមនុស្សជាមធ្យមមានគំនិងប្រហែល ១២,០០០ទៅ៦០,០០០ក្នុង១ថ្ងៃ។ ក្នុងចំណោមគំនិតដែលពួកគេគិតទាំងនោះ ៨០%គឺជាគំនិតអវិជ្ជមានហើយ៩៥% គឺជាគំនិតគិតដដែលៗ នេះបើយើងតាមការឱ្យដឹងពីpowerofpositivity។ ដោយសារតែគំនិតអវិជ្ជមានជាច្រើនបានចាក់ចូលជ្រៅក្នុងខួរក្បាល ចិត្តគំនិតរបស់មនុស្សស្ទើរតែគ្រប់គ្នាបែបនេះហើយ ធ្វើឱ្យពីម្នាក់ៗឱ្យតែងទន្ទេញតែសម្ពាធ ការលំបាក មើលងាយ មិនពេញចិត្តនិងខ្លួនឯង វិលវល់ សោកសៅ គ្មានទិញដៅ ដូចជាពិភពលោកអ្នកគ្មានកន្លែងណាអាចតាំងលំនៅបាន។

ជាការពិតណាស់ យោងតាមការចុះផ្សាយនៅលើគេហទំព័រ cnet របបអាហារគឺពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ខួរក្បាល។ ប្រសិនជាអ្នកញ៉ាំរបបអាហារប្រចាំថ្ងៃបានត្រឹមត្រូវនោះខួរក្បាលរបស់អ្នកនិងកើនថាមពល គិតរហ័ស ចងចាំល្អ។ ដូច្នេះអាហារដែលផ្តល់ថាមពលដល់ខួរក្បាលរបស់អ្នកប្រចាំថ្ងៃ ហើយគួរតែញ៉ាំដាច់ខាតឱ្យបាន១មុខឬ២មុខក្នុង១ថ្ងៃ មានដូចខាងក្រោម៖

១. គ្រាប់ Walnut៖ គ្រាប់ធញ្ញជាតិ Walnut ត្រូវបានគេរកឃើញថាជាប្រភពនៃប្រូតេអ៊ីន និងខ្លាញ់ល្អ ជាអាហារខួរក្បាលដ៏អស្ចារ្យ បង្កើនថាមពលផ្លូវចិត្ត ផ្ទុកទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ សារធាតុប្រឆាំងអុកស៊ីតកម្ម ជំនួយទៅដល់មុខងាររបស់ខួរក្បាល។

តាមរយៈការសិក្សា ឆ្នាំ ២០២១ បានរកឃើញថាមនុស្សពេញវ័យដែលទទួលទានគ្រាប់ធញ្ញជាតិ Walnut ចាប់ពី ១៥ ទៅ ៣០ ក្រាមក្នុងមួយថ្ងៃគឺជួយធ្វើឱ្យខួរក្បាលមានការចងចាំល្អ កើនIQ។

២. ស៊ុត៖ ល្អបំផុតសម្រាប់អាហារ​ពេល​ព្រឹក ស៊ុតក៏សម្បូរទៅដោយ វីតាមីន B សំខាន់ៗមួយចំនួន រួមមាន B6, B12 និង B9 (អាស៊ីតហ្វូលិក)។ ការសិក្សាបង្ហាញថា វីតាមីនទាំងនេះអាចជួយ ការពារការរួមតូចនៃខួរក្បាល និងទប់ស្កាត់ការថយចុះនៃផ្លូវចិត្តចំពោះមនុស្សចាស់។ សម្រាប់មនុស្សពេញវ័យគួរញ៉ាំស៊ុតមួយគ្រាប់ក្នុងមួយថ្ងៃ ដើម្បីពង្រឹងមុខងារខួរក្បាល។

៣. ខាត់ណាខៀវ៖ ​នៅក្នុងបន្លែខាត់ណាសម្បូរដោយជាតិសរសៃខ្ពស់ ​កាឡូរីទាប វីតាមីនស៊ី សារធាតុflavonoidsជាសារធាតុអុកស៊ីតកម្មទៅបង្កើនសមត្ថភាពខួរក្បាល ជួយឱ្យខួរក្បាលមានសុខភាពល្អ​បន្លែខាត់ណាខៀវមានសមត្ថភាពជួយបំបាត់ភាពតានតឹងនៅក្នុងខ្លួន ការពារនិងកាត់បន្ថយហានិភ័យជំងឺសរសៃប្រសាទ។

៤. ផ្លែបឺរ៖ នៅក្នុងផ្លែបឺរមានផ្ទុកដោយអាស៊ីតmonounsaturatedអាស៊ីតនេះត្រូវបានគេរកឃើញថាមានសមត្ថភាពជួយដល់សុខភាពរបស់ខួរក្បាលឱ្យមានសុខភាពល្អ ជួយបន្ថយសម្ពាធឈាមឡើងខ្ពស់ព្រោះយើងដឹងហើយងាកាលណាសម្ពាធឈាមឡើងខ្ពស់ធ្វើឱ្យដំណើរការឈាមរត់បញ្ជូនទៅខួរក្បាលយឺតជាហេតុនាំឱ្យប្រព័ន្ធខួរក្បាលមានបញ្ហាជាច្រើន។

៥. សូកូឡា​ខ្មៅ៖ សូកូឡាខ្មៅនាំមកនូវអត្ថប្រយោជន៍ជាច្រើន វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម សារជាតិ flavonoids និងជាតិកាហ្វេអ៊ីន ដែលធ្វើឱ្យវាក្លាយជាអាហារដែលផ្តល់សុខភាពខួរក្បាល។ មនុស្សពេញវ័យគេណែនាំឱ្យញ៉ាំសូកូឡាខ្មៅ ៣០ ទៅ ៦០ ក្រាម ២ទៅ៣ដងក្នុងមួយសប្តាហ៍ ដើម្បីប៉ូវខួរក្បាល បង្កើនការចងចាំល្អ។

គូសបញ្ជាក់ផងដែរថា ក្នុងចំណោមអាហារទាំង៤នេះយ៉ាងហោចណាស់គួរតែញ៉ាំឱ្យបាន១មុខឬ២មុខក្នុងមួយថ្ងៃ ដើម្បីជំនួយទៅដល់ខួរក្បាល បង្កើនមុខងារចងចាំ និងថាមពល៕

អត្ថបទដោយ៖ មឿន គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង

#អាហារ

ពេលព្រឹក! ញ៉ាំភេសជ្ជៈ ២មុខនេះ ដាស់ខួរក្បាលឱ្យស្រឡះ គិតបានលឿន
Tror Sopheap
January 19 2026
4 views

#អាហារ

បុរសៗ បន្តទម្លាប់ ១នេះ កាន់តែស្វិតអាប្អូនតូចកាន់តែលឿន លើគ្រែខ្សោយណាស់
Tror Sopheap
January 19 2026
1.6 K views

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
6.6 K views

#អាហារ

ពេលព្រឹកនេះ! ពិសារភេសជ្ជៈ ៣នេះជាថ្នាំទិព្វការពារជំងឺមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត
Tror Sopheap
January 15 2026
1.9 K views

#អាហារ

អស្ចារ្យមែន! ផឹកទឹកដូងពេលព្រឹកមានអត្ថប្រយោជន៍ដល់សុខភាព ១១យ៉ាងនេះ
Tror Sopheap
January 13 2026
1.4 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.1 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
6.6 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
5.6 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.1 K views

#ជំងឺ

ប្រយ័ត្នតិចផង! ៦រោគសញ្ញាបញ្ជាក់ថា អ្នកមានជំងឺមហារីកច្រមុះ
Tror Sopheap
January 6 2026
4.2 K views

#កីឡា

ហូបអាហារបែបនេះ ធ្វើឱ្យហាត់ប្រាណបានយូរ ហើយឆាប់ស្រកគីឡីលឿន
Tror Sopheap
January 5 2026
2.6 K views

#អាហារ

ពេលព្រឹកនេះ! ពិសារភេសជ្ជៈ ៣នេះជាថ្នាំទិព្វការពារជំងឺមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត
Tror Sopheap
January 15 2026
1.9 K views
អត្ថបទថ្មីៗ
#អាហារJanuary 19 2026
ពេលព្រឹក! ញ៉ាំភេសជ្ជៈ ២មុខនេះ ដាស់ខួរក្បាលឱ្យស្រឡះ គិតបានលឿន
#កុមារJanuary 19 2026
ចង់ឱ្យកូនមានខួរក្បាលពូកែចាំ និងឆ្លាតវៃ ឪពុកម្តាយគួរទម្លាប់កូនញ៉ាំអាហារទាំង ៣នេះ
#កុមារJanuary 19 2026
តិចស្តាយក្រោយ! កូនដុះដុំសាច់ខួរក្បាល និងគាំងភាសារទំនាក់ទំនងជាមួយឪពុកម្តាយ ព្រោះរឿង ១នេះ
#អាហារJanuary 19 2026
បុរសៗ បន្តទម្លាប់ ១នេះ កាន់តែស្វិតអាប្អូនតូចកាន់តែលឿន លើគ្រែខ្សោយណាស់
#ចិត្តសាស្ត្រJanuary 19 2026
សម្រាកខ្លះ! បុរសស្រ្ដី ធ្វើរឿងលើគ្រែលើសចំនួននេះ មានបញ្ហាធំហើយ
#ចិត្តសាស្ត្រJanuary 19 2026
គេងមិនលក់ គិតច្រើន! វេជ្ជ. ប្រាប់ថា ធ្វើរឿង ១នេះ បាត់ស្រ្តេស អារម្មណ៍ស្ងប់ ឆាប់គេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia