អាហារ
ជំនួយខួរក្បាល&សម្រស់ ឆ្អែតបានយូរ អាហារពេលព្រឹកប៉ុន្មានមុខនេះធូរថ្លៃតែគុណតម្លៃខ្ពស់កប់
MC LyHouy
November 15 2022
3.2 K views

ថ្ងៃនេះក្រុមការងារHealthy Cambodia នឹងបង្ហាញពីអាហារពេលព្រឹកមួយចំនួនដែលងាយៗ តម្លៃធូរ ជំនួយដល់ខួរក្បាល សម្រស់ និងថាមពល ហើយសំខាន់ឆ្អែតបានយូរសម្រាប់អ្នកសម្រកគីឡូ ថែរាងទៀតផង។

បន្ទាប់ពីគេងសម្រាកពេញមួយយប់អស់រយៈពេល៦ទៅ៨ម៉ោងរួចមក, ការញ៉ាំអាហារពេលព្រឹក គឺជារឿងសំខាន់បំផុតក្នុងចំណោមអាហារទាំង៣ពេល។ ក្នុងនោះវេជ្ជបណ្ឌិត អ្នកជំនាញជាច្រើនរូបតែងតែសិក្សាស្រាវជ្រាវបង្ហាញពីគុណប្រយោជន៍នៃអាហារពេលព្រឹក និងផលប៉ះពាល់ប្រសិនបើមិនបានញ៉ាំ។ យ៉ាងណាមិញអាហារពេលព្រឹកមានច្រើនជម្រើស អ្នកត្រូវចេះពីរបៀបជ្រើសរើសទើបទទួលបានអាហារដែលល្អ ត្រូវពេលវេលា។ អ្នកជំនាញផ្នែកអាហាររូបត្ថម្ភ អ្នកស្រី Lisa Moskovitz បានណែនាំថា អាហារពេលព្រឹកដែលល្អគួរតែរើសពពួកជាតិកាកសរសៃខ្ពស់, ពពួកអាហារមានផ្ទុកសារធាតុប្រឆាំងអុកស៊ីកម្ម ដែលភាគច្រើនមាននៅក្នុង ផ្លែឈើ, គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើជាដើម។

លើសពីនេះនៅទៀត Healthline ប្រាប់ថា “ស៊ុតគឺជាជម្រើសទី១ និងជម្រើសល្អបំផុតនៅពេលដែលយើងគិតពីអាហារូត្ថម្ភ”។ ស៊ុតគឺជាប្រភពនៃប្រូតេអ៊ីន ជំនួយដល់សាច់ដុំ និងជួយឱ្យអ្នកឆ្អែតបានយូរ។ លើសពីនេះ​នៅក្នុងស៊ុតផ្នែកពណ៌លឿង មានសារជាតិ lutein និង zeaxanthin, ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារជំងឺភ្នែកដូចជាជំងឺភ្នែកឡើងបាយជាដើម។ មួយវិញទៀតសារធាតុ Choline នៅក្នុងស៊ុតក៏មានសមត្ថភាពជំនួយដល់ខួរក្បាល និងថ្លើមផងដែរ។ ហេតុផលទាំងនេះហើយ ដែលបង្ហាញថាស៊ុតគឺជាអាហារពេលព្រឹកដែលងាយស្រួល ហើយមានអាហារូត្ថម្ភល្អបំផុត, សម្រាប់ស៊ុតនេះផងដែរបងប្អូនគួរតែញ៉ាំជាលក្ខណៈស៊ុតស្ងោរល្អជាងស៊ុតចៀនដែលប្រើប្រេងឆាបន្ថែម, ស៊ុតស្ងោរទទេ, ស៊ុតស្ងោរ រួចច្របល់លាយជាមួយសាឡាត់, ស៊ុតជាមួយនិងផ្លែឈើ រឹតតែល្អសម្រាប់សុខភាព។

ញ៉ាំយ៉ាអ៊ួជាអាហារពេលព្រឹក ប្រសិនបើអ្នកមានពេលតិច ហើយមានបញ្ហាវិបត្តិប្រព័ន្ធរំលាយអាហារ។ យ៉ាអ៊ួសម្បូរទៅដោយកាល់ស្យូម, វីតាមីនB12, ស័ង្កសី, ប៉ូតាស្យូម និងផូស្វ័រ ដែលសុទ្ធតែជាសារធាតុដែលរាងកាយចាំបាច់ត្រូវការជាប្រចាំថ្ងៃ។ បន្ថែមពីជម្រើសនេះ ការញ៉ាំOatmilk ក៏ជាជម្រើសដែលអ្នកមិនគួររំលងដែរ។ អាហារពេលព្រឹកOatmilk សម្បូរទៅដោយជាតិកាកសសៃឈ្មោះថា បេតាគ្លូខេន ដែលល្អសម្រាប់សុខភាពក្រពះពោះវៀន។ វាក៏មាននូវសារធាតុចិញ្ចឹមជាច្រើនដែលជំនួយដល់រាងកាយយ៉ាងល្អផងដែរ។

សរុបមកវិញ អាហារពេលព្រឹកដែលល្អ ងាយៗស្រួលញ៉ាំមានដូចជា បន្លែផ្លែឈើគ្រប់ប្រភេទ, ស៊ុត, យ៉ាអ៊ួ, Oatmilk និងភេសជ្ជៈមួយចំនួនដូចជាទឹកដោះគោ និងកាហ្វេ៕

តោះ ញ៉ាំទាំងអស់គ្នា បើស្រឡាញ់សុខភាពខ្លួនឯង កុំរំលងអាហារពេលព្រឹកណា៎!

អត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#អាហារ

ពេលព្រឹក! ញ៉ាំភេសជ្ជៈ ២មុខនេះ ដាស់ខួរក្បាលឱ្យស្រឡះ គិតបានលឿន
Tror Sopheap
January 19 2026
3 views

#អាហារ

បុរសៗ បន្តទម្លាប់ ១នេះ កាន់តែស្វិតអាប្អូនតូចកាន់តែលឿន លើគ្រែខ្សោយណាស់
Tror Sopheap
January 19 2026
1.6 K views

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
6.6 K views

#អាហារ

ពេលព្រឹកនេះ! ពិសារភេសជ្ជៈ ៣នេះជាថ្នាំទិព្វការពារជំងឺមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត
Tror Sopheap
January 15 2026
1.9 K views

#អាហារ

អស្ចារ្យមែន! ផឹកទឹកដូងពេលព្រឹកមានអត្ថប្រយោជន៍ដល់សុខភាព ១១យ៉ាងនេះ
Tror Sopheap
January 13 2026
1.4 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.1 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
6.6 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
5.6 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.1 K views

#ជំងឺ

ប្រយ័ត្នតិចផង! ៦រោគសញ្ញាបញ្ជាក់ថា អ្នកមានជំងឺមហារីកច្រមុះ
Tror Sopheap
January 6 2026
4.2 K views

#កីឡា

ហូបអាហារបែបនេះ ធ្វើឱ្យហាត់ប្រាណបានយូរ ហើយឆាប់ស្រកគីឡីលឿន
Tror Sopheap
January 5 2026
2.6 K views

#អាហារ

ពេលព្រឹកនេះ! ពិសារភេសជ្ជៈ ៣នេះជាថ្នាំទិព្វការពារជំងឺមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត
Tror Sopheap
January 15 2026
1.9 K views
អត្ថបទថ្មីៗ
#អាហារJanuary 19 2026
ពេលព្រឹក! ញ៉ាំភេសជ្ជៈ ២មុខនេះ ដាស់ខួរក្បាលឱ្យស្រឡះ គិតបានលឿន
#កុមារJanuary 19 2026
ចង់ឱ្យកូនមានខួរក្បាលពូកែចាំ និងឆ្លាតវៃ ឪពុកម្តាយគួរទម្លាប់កូនញ៉ាំអាហារទាំង ៣នេះ
#កុមារJanuary 19 2026
តិចស្តាយក្រោយ! កូនដុះដុំសាច់ខួរក្បាល និងគាំងភាសារទំនាក់ទំនងជាមួយឪពុកម្តាយ ព្រោះរឿង ១នេះ
#អាហារJanuary 19 2026
បុរសៗ បន្តទម្លាប់ ១នេះ កាន់តែស្វិតអាប្អូនតូចកាន់តែលឿន លើគ្រែខ្សោយណាស់
#ចិត្តសាស្ត្រJanuary 19 2026
សម្រាកខ្លះ! បុរសស្រ្ដី ធ្វើរឿងលើគ្រែលើសចំនួននេះ មានបញ្ហាធំហើយ
#ចិត្តសាស្ត្រJanuary 19 2026
គេងមិនលក់ គិតច្រើន! វេជ្ជ. ប្រាប់ថា ធ្វើរឿង ១នេះ បាត់ស្រ្តេស អារម្មណ៍ស្ងប់ ឆាប់គេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia