កាល់ស្យូមគឺជាសារធាតុរ៉ែចាំបាច់សម្រាប់មនុស្សគ្រប់រូប ជាពិសេសចំពោះស្រ្តីដែលមានផ្ទៃពោះ និងស្រ្តីដែលកំពុងបំបៅដោះកូន ដើម្បីជួយដល់ការអភិវឌ្ឍនូវរចនាសម្ព័ន្ធសំខាន់ៗនៃរាងកាយ ដូចជាជាលិកាឆ្អឹងនាពេលបច្ចុប្បន្ន និងអនាគត។
ប៉ុន្តែចំណុចសំខាន់នោះត្រូវដឹងថា តម្រូវការនៃសារជាតិកាល់ស្យូម គឺមានភាពខុសគ្នាទៅតាមអាយុ កាលណាទទួលទានច្រើនពេកឬតិចពេកអាចបង្កឱ្យមានផលវិបាកផងដែរ។ ដើម្បីដឹងថាតើស្រ្តីត្រូវការកាល់ស្យូមប៉ុន្មាន ហើយហេតុអ្វីបានជាសំខាន់ និងវិធីធ្វើឱ្យប្រាកដថាស្រ្តី ទទួលបានគ្រប់គ្រាន់ សូមអានបន្តនូវអត្ថបទខាងក្រោមនេះ៖
ហេតុអ្វីបានជាកាល់ស្យូមមានសារៈសំខាន់ចំពោះស្រ្តីមានផ្ទៃពោះ?
សារជាតិកាល់ស្យូមមានសារៈសំខាន់ណាស់សម្រាប់ស្រ្តីមានផ្ទៃពោះ ដើម្បីការពារ ជំងឺបម្រុងក្រឡាភ្លើង ដែលមានហានិភ័យខ្ពស់ជាមួយ ជំងឺលើសសំពាធឈាម និងការពារជំងឺពុកឆ្អឹង។
កាល់ស្យូមអាចជួយពង្រឹងជាលិកាឆ្អឹង និងធ្មេញរបស់ទារក និងជួយអភិវឌ្ឍសាច់ដុំបេះដូង និងសរសៃប្រសាទផងដែរ។ ប្រសិនបើស្រ្តីមិនបានទទួលជាតិកាល់ស្យូមគ្រប់គ្រាន់នៅក្នុងរបបអាហារ នោះទេ ធ្វើឱ្យការទទួលរបស់ទារកក្នុងផ្ទៃមិនបានគ្រប់គ្រាន់តាមតម្រូវការ។ ជាពិសេសនោះគឺក្នុងកំឡុងត្រីមាសទី ៣ នៅពេលដែលទារកមានការលូតលាស់ឆ្អឹងឡើងដល់ ២៥០ ទៅ ៣៥០ មីលីក្រាម។
តើស្ត្រីមានផ្ទៃពោះត្រូវការសារជាតិកាល់ស្យូមប៉ុន្មាន?
ស្ត្រីមានផ្ទៃពោះត្រូវការកាល់ស្យូមប្រហែល ១០០០ មីលីក្រាមក្នុងមួយថ្ងៃ ហើយចំពោះស្ត្រីដែលមានអាយុ ១៨ ឆ្នាំ ឬក្រោមគឺត្រូវការ ១៣០០ មីលីក្រាមក្នុងមួយថ្ងៃ។ និយាយជាទូទៅមានន័យថាស្រ្តីគួរតែតម្រូវការឱ្យញ៉ាំអាហារដែលសំបូរជាតិកាល់ស្យូមចំនួន ៤ ពេលក្នុងមួយថ្ងៃ។
ការផ្តល់វីតាមីនមុនពេលមានផ្ទៃពោះភាគច្រើនគឺមិនមានសារជាតិកាល់ស្យូមគ្រប់គ្រាន់ ដើម្បីបំពេញតាមការណែនាំក្នុងចំនួន ១០០០ មីលីក្រាមក្នុងមួយថ្ងៃនោះទេ ប៉ុន្តែអាចបន្ថែមនូវប្រភពកាល់ស្យូម ដែលមាននៅក្នុងរបបអាហារប្រចាំថ្ងៃ។ ឧទាហរណ៍ការទទួលទានទឹកដោះគោ ឬយ៉ាអួដែលមានសារជាតិខ្លាញ់ទាបធម្មតាក្នុងមួយកែវ ដែលផ្តល់ឱ្យស្រ្តីនូវប្រហែល៣០០ មីលីក្រាមក្នុង១ដង ជាមួយអាហារមួយពេល ឬទឹកក្រូចច្របាច់មួយកែវ មានបរិមាណដូចគ្នាប្រហែល ៣០០មីលិក្រាមក្នុងមួយពេលញ្ង៉ាំ។ បន្ថែមនូវប្រភពអាហារផ្សេងទៀតដូចជាបន្លែបៃតង គ្រាប់ធញ្ញជាតិដែលមានតិចជាងបន្តិច (ប្រហែល ១០០ មីលីក្រាមក្នុងមួយដង)៕
ប្រភព៖ www.whattoexpect.com
កែសម្រួលដោយ៖ Sem Sotheary