អាហារ
ជូរផ្អែមឆ្ងាញ់ បានទាំងប្រយោជន៍! ៥ចំណុចជំនួយដល់រាងកាយក្រោយពីបានផឹកទឹកម្ជូរព្រឹក

ទឹកម្ជូរព្រឹក​ ជាប្រភេទភេសជ្ជៈជំនួយ១មុខដែលមានបងប្អូនមិនតិចនាក់ទេ បានមើលរំលងពីគុណសម្បត្តិវា។ តួយ៉ាងបើយើងផ្អែកទៅតាមការចុះផ្សាយរបស់គេហទំព័រ rhymbahillstea.com បានដឹងដែរថា សមាសធាតុពិសេសៗដែលមាននៅក្នុងផ្កាម្ជូរព្រឹក ត្រូវបានក្រុមអ្នកស្រាវជ្រាវផ្នែកចំណីអាហាររកឃើញថា  សម្បូរទៅដោយ វីតាមីន A វីតាមីន B1, B2, B9 , វីតាមីនC កាល់ស្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម និងជាតិដែកផងដែរ។ ហើយសារជាតិចិញ្ចឹមទាំងអស់នេះ នឹងចូលទៅជួយរាងកាយតាមផ្នែករួមមាន៖

១. ប្រឆាំងនឹងការរលាក៖ ម្ជូរព្រឹក សម្បូរទៅដោយ វីតាមីនC ដែលជាសារធាតុចិញ្ចឹមចាំបាច់មួយដែលរាងកាយត្រូវការ ដើម្បីជម្រុញឱ្យសកម្មភាពរបស់ប្រព័ន្ធភាពស៊ាំមានសមត្ថភាព ការពារជំងឺផ្តាសាយនិងផ្តាសាយ និងជួយព្យាបាលជំងឺក្តៅក្នុងដែលបណ្ដាលឱ្យងាយកើតជាពងបែកក្នុងមាត់ ផ្សិតក្នុងមាត់ ឡើងកូនកណ្តុរ...ជាដើម។

២. ប្រព័ន្ធរំលាយអាហារ៖ ទឹកម្ជូរព្រឹក ជ្រើសជាភេសជ្ជៈមានផ្ទុកនូវសមាសធាតុ diuretic និងប៉ូវកម្លាំង ដែលអាចជួយ ទៅដល់តម្រង់នោម សម្រួលចលនាពោះវៀន ព្យាបាលការទល់លាមក និងការពារជំងឺមហារីកពោះវៀនធំ។

៣. ថែរាង៖ ការទទួលទានភេសជ្ជៈម្ជូរព្រឹកក្តៅៗជាប្រចាំ អាចធ្វើឱ្យជាតិគ្លុយកូសនៅក្នុងឈាមមានការថយចុះ ជួយឱ្យស្រកទម្ងន់ កាត់បន្ថយសារធាតុឆ្លាញ់មិនល្អដែលមាននៅក្នុងខ្លួន។

៤. ការពារកើតជំងឺធ្លាក់ទឹកចិត្ត៖ រុក្ខជាតិម្ជូរព្រឹក មានផ្ទុកនូវសារធាតុប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តដូចជាសារជាតិ flavonoids ជួយធ្វើឱ្យប្រព័ន្ធសរសៃប្រសាទមានលំនឹង កាត់បន្ថយការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត ប្តូរអារម្មណ៍ឱ្យមានសភាពធូរស្បើយឡើងវិញ។

៥. ប្រឆាំងនឹងជំងឺមហារីក៖ ភេសជ្ជៈម្ជូរព្រឹក ក៏មានផ្ទុកអាស៊ីត​(hibiscus protocatechuic) ដែលមានលក្ខណៈប្រឆាំងនឹងដុំសាច់មហារីក និងប្រឆាំងអុកស៊ីតកម្ម។ ការសិក្សាមួយធ្វើឡើងនៅក្នុងមហាវិទ្យាល័យវេជ្ជសាស្ត្រក្នុងតៃវ៉ាន់បានបង្ហាញថា សមាសធាតុដែលនៅក្នុងរុក្ខជាតិម្ជូរព្រឹកបាន ជួយពន្យានូវការីករាលដាលនៃកោសិកាមហារីកមិនឱ្យវិវត្តន៍លឿនទៅមុខបានឡើយ។

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង
#ព័ត៌មានMarch 30 2026
សូមប្រុងប្រយ័ត្ន! នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ បញ្ជាក់ថារក​ឃើញ​មេរោគ​កូវីដ​-១៩​ បំប្លែង​ថ្មី​ប្រភេទ​ ១នេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia