កុមារ
៣យ៉ាងត្រូវតមមុនយកកូន បើចង់ឱ្យកូនកើតមកគ្រប់លក្ខណៈ ល្អទាំងព្រម
Mourn Kunthea
July 25 2024
3.1 K views

ជឿថាត្រង់ចំណុចនេះមានគូស្វាមីភរិយាភាគតិចណាស់ដែលបានគិតគូរ ពីព្រោះគូស្វាមីភរិយាខ្លះមានកូនដោយមិនបានប្រៀងទុកផង មានកូនទាំងមិនដឹងខ្លួន មិនបានត្រៀមសុខភាព មិនបានត្រៀមលក្ខណៈធ្វើជាម្តាយជាឪពុករបស់គេ នេះជាមូលហេតុដែលនាំឱ្យទារកដែលក៏សុខភាពមិនល្អ ខ្លះមិនគ្រប់លក្ខណៈ មានជំងឺច្រើនទៅតាមនោះដែរ។

ការត្រៀមលក្ខណៈទុកមុន មុនពេលយកកូនគឺមានអត្ថប្រយោជន៍ច្រើនណាស់ដល់កូន គឺជួយឱ្យទារកមានសុខភាពល្អ រឹងមាំ ឈ្នះជំងឺ មានគ្រប់លក្ខណៈ។ ៣ចំណុចខាងក្រោយគូស្វាមីភរិយាដែលត្រៀមយកកូនគួរដឹង និងតមឱ្យបានបើស្រឡាញ់កូនពិត៖

១. តមស្រា៖ គូស្វាមីភរិយាដែលត្រៀមយកកូនគឺត្រូវតមស្រា គ្រឿងស្រវឹង ជាតិអាល់គុលរយៈពេល៦ខែទៅ១ឆ្នាំ។ បុរសជាស្វាមីត្រូវតមស្រារយៈពេល៦ខែមុនពេលរួមភេទ ស្រ្តីជាភរិយាត្រូវតមស្រារយៈពេល១ឆ្នាំមុនរួមភេទ។ អ្នកស្រាវជ្រាវបាននិយាយថា ជាតិអាល់កុល ផ្ទុកសារធាតុ teratogen ដែលបណ្តាលឱ្យខូចទ្រង់ទ្រាយនៃអំប្រ៊ីយ៉ុង ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺវិសាលគមអាល់កុលរបស់ទារក (FASD) ។ តាមរយៈការសិក្សាស្រាវជ្រាវបានរកឃើញថា ទារក១នាក់ក្នុងចំណោមទារក ៤នាក់ដែល មានផ្ទុកជំងឺ FASD (ខូចជំងឺបេះដូងពីកំណើត) ព្រោះឪពុកម្តាយបានពាក់ព័ន្ធជាមួយគ្រឿងស្រវឹងក្នុងអំឡុងពេលយកកូន(រួមភេទ)។

២. តមបារី៖ ការជក់បារីអំឡុងពេលមានផ្ទៃពោះ ត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាសុខភាពជាច្រើន រួមមាន៖ កូនកើតមិនគ្រប់ខែ ទម្ងន់កូនតិច ភាគរយច្រើនដែលទារកអាចស្លាប់ភ្លាមៗនៅក្នុងពោះ ការរលូតកូន។ មិនតែប៉ុណ្ណោះ អ្នកជំនាញមិនត្រឹមតែណែនាំឱ្យអ្នកតមបារីនោះទេ ថែមទាំងហាមមិនឱ្យស្រ្តីមានផ្ទៃពោះនៅក្បែរអ្នកជក់បារីថែមទៀតផង ព្រោះផ្សែងបារីធ្វើឱ្យមានផលប៉ះពាល់ដល់ទារកខ្លាំង។

៣. ទប់គីឡូកុំឱ្យឡើង៖ មុនពេលយកកូន និងអំឡុងពេលមានផ្ទៃពោះអ្នកត្រូវរក្សាទម្ងន់ ប្រសិនបើអ្នកលើសទម្ងន់ (មាន BMI លើសពី 25) ឬធាត់ (មាន BMI លើសពី 30) គឺបង្កើនហានិភ័យនៃបញ្ហាមានផ្ទៃពោះ ដូចជា សម្ពាធឈាមខ្ពស់ ស្ទះ សរសៃឈាមវ៉ែនជ្រៅ ការរលូតកូន និង ជំងឺទឹកនោមផ្អែមពេលមានគភ៌ ។

មុនពេលអ្នកមានផ្ទៃពោះ អ្នកអាចប្រើ ម៉ាស៊ីនគណនាទម្ងន់ BMI ដើម្បីស្វែងរក BMI របស់អ្នក។អ្នកអាចរក្សាទម្ងន់ដែលមានសុខភាពល្អដោយរបបអាហារមានតុល្យភាព និងធ្វើលំហាត់ប្រាណទៀងទាត់។

៣ចំណុចខាងលើគឺសំខាន់និងចាំបាច់បំផុតសម្រាប់គូស្វាមីភរិយាគ្រប់រូបត្រូវអនុវត្តឱ្យបាន ប្រសិនជាចង់ឱ្យកូនកើតមកមានសុខភាពល្អ មានគ្រប់លក្ខណៈមិនខ្វិនខ្វង់៕

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
201 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
992 views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
857 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
750 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
189 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia