ជាការពិតណាស់ ក្រពះពោះវៀន គឺជាសរីរាង្គយ៉ាងសំខាន់នៅក្នុងខ្លួនមនុស្សគ្រប់គ្នា អាហារដែលញុំាចូលទៅទាំងប៉ុន្មានគឺត្រូវការក្រពះដើម្បីកិនបំបែកជាចាំបាច់។ តើនរណាខ្លះកំពុងមានបញ្ហាក្រពះពោះវៀនជាប្រចាំ ចេះតែរាក ចុកឆ្អល់ ភើ ច្រាលអាស៊ីតក្នុងក្រពះ រួមទាំងមានអាការផ្សេងៗជាច្រើនទៀត?
ផ្សារភ្ជាប់ជាមួយខ្លឹមសារខាងលើ មនុស្សគ្រប់គ្នាឥឡូវនេះគឺកំពុងតែមានបញ្ហាក្រពះពោះវៀនច្រើនឡើងៗហើយ អ្នកខ្លះអាយុក្មេងៗទេ តែឈឺក្រពះបាត់ទៅហើយ។ សុខភាពរបស់ក្រពះគឺសំខាន់ខ្លាំងណាស់ កាលណាក្រពះខូចយូរទៅ អាចមានបញ្ហាសុខភាពច្រើនណាស់ រួមទាំងអាចប៉ះពាល់អាយុជីវិតបានប្រសិនណាមិនបានព្យាបាលត្រឹមត្រូវ ដូច្នេះអាហារមួយចំនួនអ្នកគួរតែប្រយ័ត្នក្នុងការញុំា ចំណែកឯអាហារមួយចំនួនទៀតក៏ល្អសម្រាប់ក្រពះដូចគ្នា ជាឧទាហរណ៍ផ្លែចេក គឺជាប្រភេទផ្លែដែលល្បីខាងជំនួយក្រពះពោះវៀនយូរយាណាស់មកហើយ។
តួយ៉ាងតាមរយៈកិច្ចសម្ភាសរបស់ក្រុមការងារចាបបៃតងជា អ្នកស្រី សេង សំណាង នាយកប្រតិបត្តិ សិប្បកម្មអឹមអិលអេក បានធ្វើការចែករំលែកទាក់ទងនិងផលិតផលជំនួយសុខភាពក្រពះពោះវៀន គឺប្រភេទ ម្សៅចេកសុខភាព គឺជាប្រភេទម្សៅចេក ដែលផលិតចេញពីចេកណាំវ៉ាខ្ចី មើមរមៀត មើមខ្ញី ម្សៅចេកសុខភាពបានផ្តល់ផលប្រយោជន៍ជាច្រើនដល់សុខភាពអ្នកទទួលទាន មានដូចជា ផ្ដល់វីតាមីនស៊ី វីតាមីនបេ៦និងបេ១២ មានសារធាតុរ៉ែ និងសារធាតុចិញ្ចឹមច្រើនប្រភេទ ជាពិសេសមានជាតិកាកសរសៃល្អជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារបានយ៉ាងល្អប្រសើរ
១.ការទទួលទានម្សៅចេកសុខភាពជួយសម្រួលបញ្ហាក្រពះពោះវៀនមានដូចជា៖
-ការពារការឆ្លងបាក់តេរីក្នុងពោះរៀន
-កាត់បន្ថយបញ្ហារលាកក្រពះ លើសជាតិអាស៊ីតក្នុងក្រពះ
-ជួយសម្រួលបញ្ហាដំបៅក្នុងក្រពះ ក្ដៅក្នុងទ្រូង
-ជួយឱ្យគេងលក់ស្កប់ស្កល់ (សម្បូរដោយម៉ាញេស្យូម ប៉ូតាស្យូម)
- ដោះស្រាយបញ្ហាពិបាកបន្ទោរបង់
២.ជួយដល់បញ្ហារោគស្រ្តីផងដែរដូចជា៖
-ជួយឱ្យរដូវមកស្រួល
-កាត់បន្ថយរោគធ្លាក់ស
-ជួយឱ្យស្បែកស្អាតផងដែរ
-ជួយសម្រកទម្ងន់ផងដែរ។
របៀបប្រើប្រាស់ម្សៅចេកសុខភាពសម្រាប់ដោះស្រាយបញ្ហាក្រពះពោះវៀន
-ញុំាម្សៅចេក១ថ្ងៃ២ដង មុនអាហារពេលព្រឹក និងញុំាមុនចូលគេងរយៈពេល១ម៉ោង
ញុំាសម្រាប់ជួយសម្រកគីឡូ
-ត្រូវញុំា៣មុខចូលគ្នាមាន ម្សៅចេក ម្សៅខ្ញី ម្សៅរមៀត ញុំា១ថ្ងៃ៣ដង ព្រឹក ថ្ងៃ ល្ងាច ញុំាមុនអាហារ។
ជាចុងក្រោយផលិតផលម្សៅចេកធម្មជាតិនេះ អាចញុំាបានទាំងក្មេងអាយុចាប់ពី៦ខែឡើងទៅនិង និងមនុស្សេពេញវ័យ ព្រោះជាផលិតផលគ្មានជាតិគីមី គ្មានថ្នាំរក្សាពណ៌ម្សៅ៕
អត្ថបទដោយ៖ ប៉ែត ធីតា