អាហារ
43តែខ្ចីជាងគេ18ឆ្នាំទៀត! មកដឹងល្បិចថែសម្រស់ aum patcharapa ទោះវ័យជ្រេរបន្តិច តែចាយសម្រស់មិនចាញ់ក្រមុំ
Pheakdey Pao
August 13 2021
7.5 K views

សម្រស់ដ៏សែនលេចធ្លោរមិនចេះចាស់របស់តារាសម្តែងថៃ aum patcharapa បានធ្វើឱ្យមហាជនគាំទ្រទាំងក្មេងចាស់ប្រុសស្រីតាមដានឆ្កឹះរករូបមន្តក្មេងជាងវ័យរបស់នាង ដោយចោទសញ្ញាសួរគ្រប់ទិសទី ខណៈពេលដែលចូលមកដល់ពេលបច្ចុប្បន្នតារាសម្តែងរូបនេះ មានអាយុ ៤២ផ្លាយទៅហើយ តែបើក្រឡេកទៅប្រជាប្រិយភាពវិញ កាន់តែល្បីល្បាញលើសដើម។

ដើម្បីស្រាយនូវចម្ងល់ផ្សារភ្ជាប់ជាមួយនឹងល្បិចថែសម្រស់របស់ aum patcharapa ថ្ងៃនេះ Healthy Cambodia សូមបំបែករនាំងអាថ៌កំបាំងក្មេងជាងវ័យរបស់តារាស្រីរូបនេះ ដោយយោងទៅnewsdirectory3.com បានឱ្យដឹងភាពស្រស់ស្អាត កើតឡើងមកបានពីទម្លាប់ប្រចាំថ្ងៃរបស់នាង ដោយ៖

១. ការគេង៖ ទោះបីមមាញឹកនឹងការងារខ្លាំងប៉ុណ្ណា ក៏ aum patcharapa មិនចោលទម្លាប់គេងឱ្យបានគ្រប់គ្រាន់ផងដែរ។ ជាងនេះទៅទៀត ទម្លាប់ដែលធ្វើឱ្យបណ្ដាអ្នកគាំទ្រ កោតសរសើរនាងកាន់តែខ្លាំងនោះ គឺ aum patcharapa ពេលចូលគេង នាងមានទម្លាប់ដាក់ផ្ទៃមុខឡើងលើជានិច្ច ដើម្បីកុំឱ្យប៉ះទៅនឹងខ្នើយកើយ។ ព្រោះថានៅពេលយប់បើមានទម្លាប់គេងដាក់មុខផ្អឹបជាប់នឹងខ្នើយ ឬត្រដុសនឹងខ្នើយ អាចធ្វើឱ្យស្បែកមុខមានស្នាមផ្សេងៗ ជាពិសេសគឺអាចកើតស្នាមជ្រីវជ្រួញបានដោយងាយ។

២. ប្រើប្រាស់នូវប្រភេទឡេការពារកម្តៅថ្ងៃ៖ ឡេការពារកម្តៅថ្ងៃពិតជាចាំបាច់ខ្លាំងណាស់សម្រាប់ស្បែក ជាពិសេសអ្នកដែលចេញក្រៅ ឬត្រូវកម្តៅថ្ងៃញឹក ព្រោះថាប្រមាណជា ៩០% ភាពចាស់នៃស្បែកគឺបណ្តាលមកពីពន្លឺព្រះអាទិត្យជាពិសេសចំពោះមនុស្សដែលមានស្បែកស្តើង ហើយបើនិយាយពីហានិភ័យដែលកាន់តែគួរឱ្យខ្លាចនោះគឺប្រឈមនឹងការកើតជំងឺស្បែកឡើងសរសៃក្រហម ឬអាចឈានទៅដល់មហារីកស្បែក។ ហេតុនេះហើយ Aum- Patcharapa តែងប្រើប្រភេទSUNSCREEN ដែលមានកម្រិតSPF50+ PA +++ ជំនួយស្បែកមុខជានិច្ច។

៣. ប្រើទឹក Toner ទុកជូតសម្អាត៖ មនុស្សស្រីសម័យថ្មី ពិតណាស់តែងមានគ្រឿងសម្អាងមួយចំនួនលើស្បែកមុខដើម្បីបង្កើនទំនុកចិត្តមុខនឹងចេញទៅណាម្តងៗ។ តែពេលវិលត្រលប់មកផ្ទះវិញ បញ្ហាបរិយាកាសរួមផ្សំជាមួយនឹងប្រភេទគ្រឿងសម្អាងទាំងនោះនឹងបង្កបាក់តេរីបំផ្លាញកោសិកាស្បែក ប្រសិនណាមិនសម្អាតឱ្យស្អាតទេ មុខជាងឡើងមុនជាមិនខាន។ ហេតុនេះ ហើយទើប Aum- Patcharapa តែងតែប្រើប្រភេទទឹក Toner ជូតសម្អាតមុខជានិច្ចមុនពេលលុបមុខនឹង Foamលាងមុខ។

៤. បន្ថែមអាហារបំប៉នដល់ស្បែក៖ Aum- Patcharapa មានប្រភេទផលិតដែលផ្តល់នូវវីតាមីន C និង សារធាតុចិញ្ចឹមដល់ស្បែកដូចជាប្រភេទខូឡូវជែន ដែលវាមានអត្ថប្រយោជន៍ជួយបន្តឹងស្បែកមុខ ពន្យាភាពចាស់ បណ្តុះកោសិកាស្បែកឱ្យតែមានសភាពម៉ត់រលោងជានិច្ច។

បន្ថែមពីនេះទៅទៀត Aum- Patcharapa ក៏មានរបបអាហារ និង ការហាត់ប្រាណជាប្រចាំដូចគ្នាដែរ ព្រោះវាជារឿងដែលអត់មិនបានក្នុងការថែរក្សារូបរាង និងសម្ជស្សខាងពីក្នុងមកក្រៅ៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia