សម្រស់
គេថាប្រេងដូងល្អចំពោះស្បែក! នេះជាតិចនិក៣ លាប១ដង/សប្តាហ៍ស្បែកសភ្លឺថ្លាមានសំណើម

ឮតែគេថា ប្រេងដូងល្អណាស់ចំពោះស្បែក លាបប្រេងដូងជួយឱ្យស្បែកភ្លឺរលោង ជួយកុំឱ្យស្បែកឡើងសង្វារ ជួយបំបាត់បញ្ហាស្បែកស្ងួត។ តើបងប្អូនធ្លាប់បានដឹងពីវិធីប្រើហើយឬនៅ? តើគួរប្រើមួយថ្ងៃប៉ុន្មានដង? គួរប្រើរៀងរាល់ថ្ងៃដែរឬទេ? ថ្ងៃនេះចាបបៃតងនឹងមកលម្អិតពីវិធីប្រើឱ្យកាន់តែច្បាស់។

មុននឹងចូលដល់របៀបនៃការប្រើប្រាស់ ចង់ឱ្យបងប្អូនបានស្គាល់ឱ្យកាន់តែច្បាស់ពីប្រេងដូងសិន។ ប្រេងដូង គឺជាប្រេងធម្មជាតិដែលគេធ្វើការចម្រាញ់ចេញពីសាច់ដូងទុំឬដូងចាស់។ ក្នុងនោះដែរ គេបានបែងចែកប្រេងដូងជាពីរប្រភេទផផ្សេងគ្នាគឺ ប្រេងដូងត្រជាក់ និងប្រេងដូងក្តៅ។ ប្រេងដូងត្រជាក់ នេះគឺជាប្រេងដូងដែលចម្រាញ់ដោយប្រើបច្ចេកទេសត្រជាក់ គ្មានភ្លើងក្នុងការចម្រាញ់ឡើយ ហើយបើនិយាយពីដូងវិញ គឺគេប្រើដូងគុណភាពល្អបំផុតសម្រាប់ចម្រាញ់ចេញជាប្រេង ហេតុនេះហើយទើបប្រេងដូងត្រជាក់មានលក្ខណៈ ថ្លាដូចកញ្ចក់, គ្មានក្លិន, គ្មានពណ៌ ពោលគឺរក្សាសារធាតុចិញ្ចឹម សារធាតុរ៉ែដែលមានក្នុងផ្លែដូងទុំគ្រប់បែបយ៉ាង ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់។

ចំណែកឯប្រេងដូងក្តៅ គឺជាប្រេងដូងដែលគេចម្រាញ់ដោយប្រើកម្តៅដោយសារតែសម័យបុរាណ មិនមានបច្ចេកទេសចម្រាញ់បែបផ្សេងទៀតឡើយ, ជាទូទៅជាប្រើប្រេងដូងក្តៅ នេះដើម្បីតែលាបសក់, អប់សក់, លាបស្បែក ឬគេយកទៅច្នៃបន្តធ្វើជាសាប៊ូដុសខ្លួន, សាប៊ូលាងមុខជាដើម។ បើតាមអ្នកជំនាញ គេមិនណែនាំឱ្យញ៉ាំចូលក្នុងរាងកាយទេ។ រវាងប្រេងដូងត្រជាក់ និងប្រេងដូងក្តៅ ប្រេងដូង ល្អបំផុតដែលប្រើបានទាំងញ៉ាំចូលទៅក្នុងខ្លួន និងថែរក្សាសម្រស់នៅខាងក្រៅរាងកាយគឺ ប្រេងដូងត្រជាក់។

របៀបប្រើប្រាស់ប្រេងដូងត្រជាក់ចំពោះស្បែកមុខ និងស្បែកខ្លួន

យោងតាមការបញ្ជាក់ពីគេហទំព័រ Nivea បានឱ្យដឹងថាដើម្បីប្រើប្រាស់ប្រេងដូងត្រជាក់ឱ្យត្រឹមត្រូវ និងមានប្រសិទ្ធភាពជួយទៅដល់ស្បែកបានលឿននោះគឺ អ្នកត្រូវលាបទៅតាម៣របៀបខាងក្រោម៖

១. ចាក់ប្រេងដូងក្នុងបរិមាណ១ស្លាបព្រាបាយទៅលើបាតដៃ រួចញីឱ្យសព្វពេញបាតដៃ

២. យកប្រេងដូងដែលញីលើបាតដៃហើយនោះទៅលាបឬម៉ាស្សារាងជារង្វង់ថ្នមៗនៅលើស្បែកមុខ។ ម៉ាស្សាសព្វស្បែកមុខរួចហើយ ចាក់ប្រេងដូង១ស្លាបព្រាទៀតលាបទៅលើដងខ្លួន និងម៉ាស្សាជារាងរង្វង់ដូចស្បែកមុខដែរ

៣. ទុករយៈពេល១៥នាទីទៅកន្លះម៉ោង អ្នកអាចសង្កេតមើលទៅលើស្បែករបស់អ្នក ប្រសិនករណីប្រេងដូងនៅសល់ជាតិរលោង ប្រេង និងសើមនៅលើស្បែកខ្លាំងពេក អ្នកអាចយកក្រណាត់ឬសំណីស្ងួតមកផ្តិតនៅលើស្បែកបរិវេណដែលអ្នកចង់ជូតជាការស្រេច។ បញ្ជាក់៖ លាបប្រេងដូងហើយអ្នកមិនចាំបាច់ទៅលាងសាប៊ូចេញនោះទេ ទុកវាឱ្យនៅលើស្បែករយៈពេល១យប់ ព្រឹកឡើងចាំងូតទឹកសម្អាត។

បន្ថែមពីលើនេះទៀត ចំពោះការប្រើប្រាស់ប្រេងដូងលាបទៅលើស្បែក អ្នកគួរលាប ១ ទៅ ២ ដងបានហើយក្នុង១សប្តាហ៍។ ពីព្រោះកាលណាអ្នកលាបវាញឹកញាប់រាល់ថ្ងៃ ធ្វើឱ្យស្បែករបស់អ្នកមានសភាពធ្ងន់ ស្បែកមិនបានសម្រាក និងអាចធ្វើឱ្យស្ទះគល់រោម ទៅជារលាកឬប្រតិកម្មនៅលើស្បែកបាន។ មួយវិញទៀត ចំពោះពេលវេលាដែលល្អបំផុតសម្រាប់លាបប្រេងដូង គឺពេលយប់មុនចូលគេង៕

អត្ថបទដោយ៖ មឿន គន្ធា

 

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អាហារJanuary 20 2025
ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
#អត្ថបទ PRJanuary 19 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens
#កីឡាJanuary 17 2025
មុនទៅហាត់ប្រាណ កុំឱ្យមានបញ្ហាធំដល់ពិការ និងជីវិត អ្នកត្រូវដឹងរឿង ៣នេះ
#ចិត្តសាស្ត្រJanuary 17 2025
Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
#ជំងឺJanuary 16 2025
ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
#ចិត្តសាស្ត្រJanuary 16 2025
ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia