អាហារ
ខែក្ដៅៗ! ត្រៀមអាហារពិសេសៗទាំង៨នេះញុំា ដើម្បីផ្ដល់ភាពត្រជាក់ត្រជុំដល់រាងកាយ

នារដូវក្ដៅនេះអាចធ្វើឱ្យអ្នកមានអារម្មណ៍នឿយហត់ អស់កម្លាំង និងខ្សោះជាតិទឹក ហើយអាកាសធាតុ​ក្ដៅអាចប៉ះពាល់ដល់រាងកាយ និងអារម្មណ៍របស់អ្នក។ បើយោងតាមប្រភព NDTV បានរៀបរាប់ប្រាប់ថា អាហារពិសេសៗចំនួន០៨ដែលផ្ដល់ភាពត្រជាក់ចំពោះរាងកាយរបស់អ្នកនារដូវក្ដៅរួមមាន៖

១.ផ្លែចេក

ផ្លែចេកជួយបង្រួមជាលិការបស់យើង ដែលបង្កើនសមត្ថភាពក្នុងការស្រូបយកជាតិទឹក ហើយការញុំាជាតិទឹកអាចជួយឱ្យអ្នករក្សានូវជាតិទឹក ហើយធ្វើឱ្យរាងកាយរបស់អ្នកត្រជាក់។ មួយវិញទៀត វាក៏ជាអាហារសម្រន់ និងជាជម្រើសដ៏ល្អសម្រាប់សុខភាព។

២.ផ្លែបឺរ

ផ្លែបឺរ គឺជាប្រភពដ៏ល្អដែលសម្បូរទៅដោយជាខ្លាញ់ដែលល្អចំពោះសុខភាព។ ផ្លែបឺរអាចរក្សារាងកាយរបស់អ្នកឱ្យត្រជាក់ និងល្អចំពោះសុខភាព។

៣.ផ្លែក្រូចឆ្មារ

ផ្លែក្រូចឆ្មារសម្បូរទៅដោយជាតិទឹកដែលជាជម្រើសដ៏ល្អសម្រាប់រាងកាយនារដូវក្ដៅនេះ ហើយផ្លែក្រូចសម្បូរទៅដោយវីតាមីនC ដែលជួយការពាររាងកាយរបស់អ្នករាល់ពេលប៉ះពាល់ជាមួយពន្លឺព្រះអាទិត្យ។

៤.ផ្លែត្រសក់

ផ្លែត្រសក់សម្បូរទៅដោយជាតិទឹក ដែលជួយឱ្យរាងកាយរបស់អ្នកត្រជាក់ ហើយពួកវាសម្បូរទៅដោយជាតិសរសៃ និងជួយក្នុងការរំលាយអាហារផងដែរ។

៥.ផ្លែដូង

ផ្លែដូង គឺជាអាហារដ៏ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះរាងកាយ ផ្ដល់នូវសំណើម មានសារធាតុប្រឆាំងនឹងការរលាក និងគ្រប់គ្រងសម្ពាធឈាម។

៦.គ្រាប់សណ្ដែកសៀង

គ្រាប់សណ្ដែកសៀង គឺជាប្រភពសម្បូរទៅដោយប្រូតេអ៊ីន ដែលល្អសម្រាប់រាងកាយ ជួយឱ្យសីតុណ្ហភាពរាងកាយរបស់អ្នកមានតុល្យភាព។

៧.ផ្លែប៊ឺរី

ផ្លែប៊ឺរីសម្បូរទៅដោយជាតិទឹក និងសារធាតុចិញ្ចឹមផ្សេងៗ ដែលជួយចិញ្ចឹមដល់រាងកាយរបស់អ្នក ហើយពួកវាក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយការពារយើងពីរ៉ាធីកាល់ខាងក្រៅដូចជា ពន្លឺព្រះអាទិត្យ និងជាតិពុលនានា។

៨.ផ្លែឪឡឹក

ផ្លែឪឡឹកស្រដៀងទៅនឹងផ្លែត្រសក់ ហើយផ្លែឪឡឹកមានធាតុផ្សំឡើងពីទឹកចំនួន៩០%។ ផ្លែឪឡឹកមានរសជាតិឆ្ងាញ់ និងអាចរក្សាជាតិទឹកនៅក្នុងខ្លួនបានយ៉ាងត្រឹមត្រូវ និងជួយឱ្យរាងកាយរបស់អ្នកត្រជាក់ទៀតផង។  


Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#អាហារ

បើមិនចង់ឱ្យជំងឺលើសឈាមកាន់តែធ្ងន់ធ្ងរ គួរទទួលទានរបបអាហារទាំងនេះ
Tror Sopheap
February 12 2025
236 views

#អាហារ

អស្ចារ្យកូនខ្មែរ! ផលិតប្រេងសណ្តែកដីជួយបំបាត់ការឈឺសន្លាក់ កាត់ខ្លាញ់អាក្រក់ពីបេះដូង
Tror Sopheap
February 12 2025
70 views

#អាហារ

បង្កងសាច់ដុំជួយសុខភាពខួរក្បាល និងសរសៃឈាម ពីកសិដ្ឋានខ្មែរចិញ្ចឹមបង្កងនៅកណ្ដាលស្ទឹង
Tror Sopheap
February 11 2025
56 views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
5.5 K views

#អាហារ

ប៊ូហ្វេដំបូងគេនៅកំពង់សោម នៅហាងញ៉ាំញ៉ាំ ម្នាក់អស់ ១ម៉ឺនរៀលជាង មាន ១៥មុខម្ហូប
Tror Sopheap
February 9 2025
139 views

#អាហារ

វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស
Tror Sopheap
February 7 2025
1.1 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia