ជំងឺ
មិនចង់ឲ្យខ្លាញ់រុំថ្លើម ខ្សោយថ្លើម ឬកើតជំងឺក្រិនថ្លើមអាហារ៧ប្រភេទនេះអាចជួយបាន
Phoak Mary
December 22 2022
245 views

ថ្លើមជាសរីរៈដ៏សំខាន់ ចំពោះរាងកាយមនុស្សយើង ហើយថ្លើមមានតួនាទីបញ្ចេញជាតិពុល ជួយរំលាយអាហារ បំបែកជាតិខ្លាញ់ និងមានតួនាទីសំខាន់ៗទៀតជាច្រើន។ អ្នកដែលមានបញ្ហាធាត់លើសទម្ងន់ និងអ្នកជំងឺទឹកនោមផ្អែម គឺមានហានិភ័យខ្ពស់ ក្នុងការកើតជំងឺខ្លាញ់រុំថ្លើម ដែលមិនមែនបណ្ដាលមកពីការផឹកគ្រឿងស្រវឹង (NAFLD) ។

យោងតាមគេហទំព័រ healthline.com លោកអ្នកអាចកាត់បន្ថយ ហានិភ័យនៃការកើតជំងឺខ្លាញ់រុំថ្លើម តាមរយៈរបបចំណីអាហារមួយចំនួនដូចខាងក្រោមនេះ៖

១. កាហ្វេ៖ កាហ្វេមានគុណប្រយោជន៍ ក្នុងការបន្ថយការកកើតឡើង អង់ស្ស៊ីមខុសប្រក្រតីរបស់ថ្លើម ដែលជាទម្រង់នៃជំងឺខ្លាញ់រុំថ្លើម( មិនបណ្ដាលមកពីការផឹកគ្រឿងស្រវឹង)។

២. បន្លែបៃតង៖ លទ្ធផលនៃការសិក្សាក្នុងឆ្នាំ២០១២១ បានរកឃើញថា បន្លែបៃតង មានផ្ទុកសារធាតុសំខាន់ដូចជា nitrate និង polyphenols ដែលមានសមត្ថភាពជួយ បន្ថយហានិភ័យ នៃការកើតជំងឺក្រិនថ្លើម និងខ្សោយថ្លើម។

៣. ពពួកសណ្ដែក៖ លទ្ធផលនៃការសិក្សាជាច្រើន បានរកឃើញថា សណ្ដែកមានផ្ទុកប្រូតេអីនខ្ពស់ ជួយដល់សុខភាពថ្លើម និងជួយបន្ថយជាតិខ្លាញ់(cholesterol) ទៀតផង ។

៤.​ ខ្លាញ់ត្រី៖ ខ្លាញ់ត្រីសម្បូរដោយ omega-3 អាចជួយបន្ថយជាតិខ្លាញ់ក្នុងថ្លើម បង្កើតជាតិខ្លាញ់ល្អ(HDL) ក្នុងសរសៃឈាម និងជួយបន្ថយជាតិខ្លាញ់ cholesterol ផងដែរ។

៥. អាហារសរសៃ៖ មានការសិក្សាជាច្រើន បានបញ្ជាក់ថា អាហារសម្បូរដោយជាតិសរសៃដូចជា បន្លែ និងផ្លែឈើ អាចជួយបន្ថយហានិភ័យ នៃការកើតជំងឺក្រិនថ្លើមបាន ។

៦. រមៀត៖ រមៀតមានផ្ទុកសារធាតុ curcumin ដែលជាសារធាតុដ៏សកម្ម ជួយទប់ស្កាត់ មិនឲ្យកកើតនៃអស់ស្ស៊ីមដែលខុសប្រក្រតី អាចបង្កឲ្យខូចកោសិការបស់ថ្លើម ។

៧. ខ្ទឹមស៖ មានសមត្ថភាពជួយសម្រកទម្ងន់រាងកាយ និងទប់ស្កាត់ការកើតជំងឺខ្លាញ់រុំថ្លើម ដែលអាចជាមូលហេតុ បង្កឲ្យកើតជំងឺក្រិនថ្លើម និងខ្សោយថ្លើម។

ប្រសិនលោកអ្នក កំពុងមានបញ្ហាធាត់លើសទម្ងន់ និងមានជំងឺទឹកនោមផ្អែម សូមយកចិត្តទុកដាក់ជាមួយរបបអាហារ ត្រូវចេះជ្រើសរើសរបបចំណីអាហារឲ្យបានសមស្រប ដើម្បីចៀសវាងពីជំងឺក្រិនថ្លើម ឬនិងជំងឺខ្សោយថ្លើម ៕

 

អត្ថបទដោយ៖ ហួ ភារ៉ា

 

 

 


Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia